រដ្ឋបាលខេត្ដរតនគិរី ៖ សំណង់អគារ សម្រាប់ឲ្យព្រះអង្គម្ចាស់ ក្សត្រីយថៃ សម្រាកព្រះកាយ មិនមែនជាបង្គន់ទេ

ខេត្ដរតនគិរី : រដ្ឋបាលខេត្ដរនតគិរី បានចេញសេចក្ដីប្រកាស ព័ត៌មានមួយ ដើម្បីបំភ្លឺនូវព័ត៌មាន ដែលផ្សព្វផ្សាយ លើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងតាមសារព័ត៌មានមួយចំនួន ដែលបានចុះផ្សាយថា សហគមន៍បឹង យក្សឡោម បានយកបង្គន់របស់កូនស្ដេចថៃធ្វើជាការិយាល័យសម្រាប់ធ្វើការ។ សេចក្ដីប្រកាសព័ត៌មាន របស់រដ្ឋបាលខេត្ដរតនគិរី ចេញផ្សាយកាលពីថ្ងៃទី២៦ ខែកុម្ភះ បានឲ្យដឹង ថា ក្រោយពីព្រះរាជដំណើរ យាងមកព្រះរាជទស្សនកិច្ច និងចូលរួមសម្ភោធ ដាក់ឲ្យប្រើប្រាស់នូវអគារមណ្ឌលសុខភាព ដែលជាព្រះ រាជអំណោយរបស់ព្រះអង្គម្ចាស់ ក្សត្រីមហាចក្រីសិរិនថន នៃព្រះរាជាណាចក្រថៃ កាលពីថ្ងៃទី២២ ខែកុម្ភះ ឆ្នាំ២០១៦កន្លងទៅថ្មីៗនេះ។

ចំណែកនៅទឹកដីខេត្ដរនតគិរី មានបណ្ដាញសង្គមហ្វេសប៊ុករបស់គណនេយ្យឆាយ ធី បណ្ដាញសារព័ត៌មាន និងសង្គម ហ្វេសប៊ុកនានាបានចុះផ្សាយថា សហគមន៍បឹងយក្សឡោម បានបង្គន់របស់កូនស្ដេចថៃ ធ្វើជាការិយា ល័យសម្រាប់ធ្ចើការ ដែលព័ត៌មាននេះ បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំង មកលើកិត្ដិយស និងសេចក្ដីថ្លៃថ្នូររបស់ខេត្ដ ជាពិសេសមានការរិះគន់ មកលើអាជ្ញាធរខេត្ដ ពីសំណាក់មហាជន ដែលពួកគាត់ពុំទទួលបានព័ត៌មាន គ្រប់ជ្រុងជ្រោយ។ ក្នុងន័យនេះរដ្ឋបាលខេត្ដ រតនគិរី សូមធ្វើការបំភ្លឺជូនជុំវិញការលើកឡើង របស់មជ្ឈដ្ឋាន ទូទៅឲ្យបានជ្រាប៖

ទី១ សំណង់អគារដែលបានសាងសង់ គឺធ្វើឡើងដោយក្រុមប្រឹក្សាខេស៊ីមិន ជាអ្នកម៉ៅការសាងសង់ទាំងស្រុង ហើយមានការត្រួតពិនិត្យ និងការចំណាយលើការសាងសង់ គឺក្រុមការងាររបស់ព្រះអង្គម្ចាស់ក្សត្រីយ៍ ជាអ្នក ទទួលបន្ទុក(ពុំមែនជាថវិការបស់រាជរដ្ឋាភិបាលកម្ពុជានោះទេ) ទី២ សំណង់នេះ បានសាងសង់ឡើង ដើម្បីឲ្យ ព្រះអង្គម្ចាស់សំរាកសំរួលព្រះកាយបណ្ដោះអាសន្ន ក្រោយពីទ្រង់សោយព្រះក្រយ៉ារួច ពុំមែនជាបន្ទន់ដូចព័ត៌មាន ដែលបានចុះផ្សព្វផ្សាយនោះទេ។

ទី៣ ក្រោយពីក្រុមការងារបានចុះពិនិត្យនៅក្នុងបន្ទប់ឃើញថា មានតែសំភារៈមួយចំនួនដូចជាៈឡាវ៉ាបូមួយ កៅអីមួយ តុដាក់ថូផ្កាមួយ ម៉ាស៊ីនត្រជាក់ ទ្វារ និងបង្អួច សម្រាប់ខ្យល់ចូលបាន ពុំមានចានបង្គន់ដូចពាក្យ ចរចាមអារាមទាំងនោះទេ។ ទី៤ ក្រោយពេលបញ្ចប់កម្មវិធីយាងទស្សនកិច្ច ព្រះអង្គម្ចាស់ក្សត្រីយ៍សព្វព្រះ ហរទ័យ បានប្រគល់សំណង់នេះឲ្យសហគមន៍ចាត់ចែង និងប្រើប្រាស់តាមតម្រូវការជាក់ស្ដែង៕

រដ្ឋបាលខេត្ដរតនគិរី ៖ សំណង់អគារ សម្រាប់ឲ្យព្រះអង្គម្ចាស់ ក្សត្រីយថៃ សម្រាកព្រះកាយ មិនមែនជាបង្គន់ទេ

រដ្ឋបាលខេត្ដរតនគិរី ៖ សំណង់អគារ សម្រាប់ឲ្យព្រះអង្គម្ចាស់ ក្សត្រីយថៃ សម្រាកព្រះកាយ មិនមែនជាបង្គន់ទេ