​ពេល​មក​រដូវ រមាស់​ផ្នែក​ក្រោម គួរ​ធ្វើ​ដូចម្តេច​?

​ពេល​មក​រដូវ រមាស់​ផ្នែក​ក្រោម គួរ​ធ្វើ​ដូចម្តេច​?

មាន​នារី​មួយចំនួន​នៅ​ពេល​មក​រដូវ​តែងតែ​មាន​អាកា​រៈរ​មាស់​នៅ​ផ្នែក​ខាងក្រោម​ជានិច្ច​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូច​ម្តេចទៅ​?

  1. ​អ្នក​ត្រូវ​តែ​ប្តូរ​សំលី​អនាម័យ​ឲ្យបាន​ច្រើន​ដង​ក្នុង​មួយ​ថ្ងៃ ព្រោះ​ពេល​ខ្លះ​នៅពេល​ដែល​អ្នក​ទុក​យូរ​មិន​ប្តូរ មេរោគ​អាច​ចូល​បាន ជា​ហេតុ​ដែល​ធ្វើឲ្យ​អ្នក​រមាស់ ជាង​នេះ​ទី​ទៀត អ្នក​គួរតែ​យក​ទឹក​ក្តៅ​អ៊ុនៗ​ដើម្បី​លាង​សម្រាប់​មេរោគ មិន​ត្រូវ​ប្រើ​ទឹក​ក្តៅ​ដើម្បី​លាង​សម្អាត​នោះឡើយ ព្រោះ​នៅពេល​ដែល​ក្តៅ​ពេក វា​អាច​ធ្វើឲ្យ​មាន​គ្រោះថ្នាក់​បាន​។​
  2. ​អ្នក​ត្រូវ​តែ​រក្សា​វា​ឲ្យមាន​អនាម័យ និង​ស្ងួត ហើយ​មិន​ត្រូវ​យក​សាប៊ូ​លាង​ច្រើន និង​ប្រើ​កម្លាំង​ខ្លាំងពេក​នោះទេ ម្យ៉ាង​ទៀត​មិន​ត្រូវ​អែ​ស​ឡើយ​ពេល​រមាស់ ព្រោះ​វា​អាច​ធ្វើឲ្យ​មាន​អាការៈ​កាន់តែ​ធ្ងន់ធ្ងរ ជាងនេះទៅទៀត​មិនត្រូវ​ផឹកស្រា ហើយក៏​មិន​ត្រូវ​បរិភោគ​អាហារ​ដែល​ហិ​រដែរ ព្រោះ​វា​សុទ្ធ​តែ​អាច​ប៉ះពាល់​ទាំងអស់​។​
  3. ​នៅពេល​ដែល​អ្នក​រមាស់ អ្នក​ត្រូវ​តែ​ចាប់ផ្តើម​សម្លាប់​មេរោគ​របស់​ដែល​អ្នកប្រើប្រាស់​ទាំងអស់ ដូចជា ៖ ខោ​ក្នុង ខោ​ក្រៅ កម្រាល​ពូក និង​របស់​ប្រើប្រាស់​ដទៃទៀត ត្រូវតែ​សម្លាប់​មេរោគ​ឲ្យអស់​ទើប​មេរោគ​មិន​អាច​ចូល​បាន​ដែល​ធ្វើឲ្យ​អ្នក​កាន់តែរមាស់​។​
  4. នៅពេល​ដែល​អ្នក​ប្រើ​វិធី​ខាងលើ​ទាំងអស់​ហើយ​នៅតែ​មិន​បាត់​រមាស់ អ្នក​គួរតែ​ទៅ​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ដើម្បី​ព្យាបាល​ជាបន្ទាន់ ហើយ​មិន​ត្រូវ​ប្រើ​ថ្នាំ​ដោយ​គ្មាន​ចេញ​ដោយ​វេជ្ជបញ្ជារ​ឡើយ ព្រោះ​វា​អាច​ប៉ះពាល់​ដល់​សុខភាព​អ្នក​ជា​ខ្លាំង​នៅពេល​ដែល​អ្នក​ប្រើ​ថ្នាំ​ផ្តេសផ្តាស​៕

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។