បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១

ភ្នំពេញ: កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ លោក ប៉ា សុជាតិ​វង្ស អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធីបើកការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១ ត្រឡោកបែក ក្នុង​សង្កាត់​បឹងកក់​ទី​២ ខណ្ឌទួលគោក​។

​លោក សាំ ពិសិដ្ឋ​នាយក​មន្ទីរ​សាធារណការ​និង​ដឹកជញ្ជូន​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា ស្ថានីយ៍​បូមទឹក​ថ្មី​នេះ នឹង​សាងសង់​អគារ​ទំហំ ១៧,៥​ម៉ែត្រ គុណ ១៣​ម៉ែត្រ បំពាក់​មូទ័រ​ចំនួន ៥​គ្រឿង ក្នុងនោះ​ទំហំ ០,៦​ម៉ែត្រ ចំនួន ៣​គ្រឿង និង​ទំហំ ០,៥​ម៉ែត្រ ចំនួន ២​គ្រឿង មាន​សមត្ថភាព​បូមទឹក ៥​ម៉ែត្រគូប​ក្នុង​១​វិនាទី ឬ ត្រូវជា ១៨.០០០​ម៉ែត្រគូប​ក្នុង​១​ម៉ោង គឺ​កើន​ជិត ៤​ដង​ធៀប សមត្ថភាព​បូមទឹក​ប​ច្ចុ​ប្បន្ន​។​

​គម្រោង​នេះ នឹង​ដោះស្រាយ​បញ្ហា​ទឹក​លិច​លើ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង ១៨៤​ហិកតា ជាពិសេស​ដោះស្រាយ​បញ្ហា​ទីតាំង​ដែល​តែងតែ​លិចលង់​ដូចជា ផ្លូវ​លេខ​៥៩២ សាលា​ឥន្ទ្រ​ទេវី ផ្លូវ​លេខ​៣១៥ ផ្សារ​មាន់​អាំង ផ្លូវ​លេខ ៦០៦ ផ្លូវ​លេខ​៦០៨ វិថី​សម្តេច ប៉ែន នុត​។​

​ស្ថិត​ក្នុងឱកាស​នោះដែរ លោកប៉ា សុជាតិ​វង្ស អភិបាល​រាជធានី​ភ្នំពេញ បាន​មានប្រសាសន៍ថា ស្ថានីយ​នេះ មាន​កម្លាំង​បូម​រំដោះ​ទឹក​ចេញពី​ក្នុង​ក្រុងមាន​កម្លាំង​ខ្លាំង​ជាមុន​៤​ដង ។
 លោក​បាន​បញ្ជាក់ថា មកដល់ពេលនេះ​យើង​បាន​នឹង​កំពុង​កសាង​ស្ថានីយ​បូមទឹក​ចំនួន​៣​កន្លែង ក្នុងនោះ​រួមមាន​ស្ថានីយ​បូមទឹក​ទូល​គោក​ទី​១ ស្ថានីយ​បូមទឹក​ទូល​គោក​ទី​២ និង​ស្ថានីយ​បូមទឹក​បឹងត្របែក​។ ស្ថានីយ​បូមទឹក​៣​កន្លែង​នេះ ក្រោយ​ការស្ថាបនា​រួច នឹង​អាច​រំដោះ​ការលិចលង់​ដោយ​ជំនន់​ទឹកភ្លៀង បាន​ចេញពី​ខណ្ឌទួលគោក ៧​មករា ដូនពេញ និង​ខណ្ឌចំការមន បាន​ប្រមាន​៦០%​។​
   
​លោកប៉ា សុជាតិ​វង្ស បាន​ជម្រុញ​ក្រុមហ៊ុន​ឲ្យ​ស្ថាបនា​ស្ថានីយ​នេះ ឲ្យ​បាន​លឿន ដើម្បី អាច​បូម​រំដោះ​ទឹក​អោយបាន​ទាន់​នៅក្នុង​រដូវវស្សា​នេះ​៕​

បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១

បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១

បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១

បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១

បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១

បើក​ការដ្ឋាន​ស្ថានីយ៍​បូមទឹក​ទួលគោក​ទី​១