ហ្វីលីពីន នឹង​យក​នយោបាយ​ឈ្នះ​ឈ្នះ ទៅធ្វើជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​

ភ្នំពេញ: លោក​ឧ​ត្ត​ម​សេនីយ៍​ឯក EDUARDO M. ANO មេបញ្ជាការ​កងទ័ពជើងគោក ហ្វីលីពីន និង​ប្រតិភូ បាន​ចូលជួប​សម្តែង​ការគួរសម​ជាមួយ​លោកនាយក​ឧ​ត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ​នៃ​កងយោធពល​ខេមរភូមិន្ទ និង​សហការី​នៅ​អគ្គបញ្ជាការដ្ឋាន កងយោធពល​ខេមរភូមិន្ទ ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ។​

​លោក ប៉ុល សារឿន បាន​រំលឹក​ឡើងវិញ​នូវ​ទំនាក់ទំនង​រវាង​ប្រទេស​កម្ពុជា​និង​អាស៊ាន ដែល​ក្នុងនោះ ហ្វីលីពីន​ជា​ប្រទេសមួយ​ដែល​គាំទ្រ​កម្ពុជា ចូលក្នុង​សហគមន៍​អាស៊ាន​ក្នុង​ឆ្នាំ​១៩៩៩​។ ក្នុង​ទសវត្សរ៍ ៨០ លោក​ជា​លេខា​បក្ស​ខេត្តតាកែវ ក៏មាន​អ្នកបច្ចេកទេស ជំនាញ​ខាង​កសិកម្ម បាន​ចុះជួយ​ដល់​កសិករ​កម្ពុជា ហើយ​ឥឡូវនេះ​មាន​ប្រជាជន​ហ្វីលីពីន​ជាច្រើន​បាននិងកំពុង​រស់នៅ ប្រកប​របរ​ដូចជា គ្រូបង្រៀន ធ្វើការ​តាម​ក្រុមហ៊ុន ជា​តន្ត្រីករ​នៅតាម​សណ្ឋាគារ ។​ល​។​

​លោក ក៏បាន​សង្កត់ធ្ងន់​នូវ​ប្រវត្តិ​សង្គ្រាមស៊ីវិល​ដ៏​ជូ​ចត់​របស់​កម្ពុជា ដែល​បាន​សុខសន្តិភាព​ដូច​សព្វ​ថ្ងែ គឺ​ដោយសារ នយោបាយ​ឈ្នះ​ឈ្នះ ដែល​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ជា​ស្ថាបនិក ហើយ​លោក​ផ្ទាល់​ជា​ប្រតិបត្តិ​ករ ហើយ​គោលការណ៍​គ្រឹះ​នៃ​នយោបាយ​ឈ្នះៗ​មាន​បី​គឺ រក្សា​សុវត្ថិភាព​អាយុជីវិត រក្សាទ្រព្យ​សម្បត្តិ និង​រក្សា​ឋានៈ​តួនាទី​របស់​ពួកគេ ហើយ​ពួកគេ​ទទួល​មកវិញ​គឺ គោរព​ជាតិ សាសនា ព្រះមហាក្សត្រ គោរព​ច្បាប់រដ្ឋធម្មនុញ្ញ ដើរ​តាម​មាគ៌ា​នយោបាយ​របស់​រដ្ឋាភិបាល​។​
​បច្ចុប្បន្ន​កម្ពុជា​កំពុង​លេចធ្លោ​ក្នុងការ​ចូលរួម​រក្សា​សន្តិភាព​ក្រោម​ឆ័​ត្រ​អង្គការសហប្រជាជាតិ ។ កងយោធពល​ខេមរភូមិន្ទ​កំពុង​យកចិត្តទុកដាក់​ក្នុងការ​បណ្តុះបណ្តាល​នាយទាហាន​វ័យក្មេង​ឲ្យ​មាន​សមត្ថភាព​គ្រប់គ្រាន់​ដើម្បី​កសាង​អង្គភាព​ឲ្យ​បាន​រៀបរយ រឹងមាំ​និង​សមាហរណកម្ម​ក្នុង​សហគម​អាស៊ាន​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក EDUARDO M. ANO មេបញ្ជាការ​កងទ័ពជើងគោក​ហ្វីលីពីន បាន​ឆ្លើយតប​ថា​​ខ្ញុំ​ពិតជា​មាន​ភាពកក់ក្តៅ​ណាស់​ដែល​លោក អគ្គមេបញ្ជាការ និង​សហការី បាន​ចំណាយ​ពេលវេលា​ដ៏​មានតម្លៃ អនុញ្ញាតិ​ឲ្យ​ប្រតិភូ​យើងខ្ញុំ​បាន​ចូលជួប​សម្តែង​ការគួរសម ក្នុងឱកាស​នេះ​។ ប្រតិភូ​យើងខ្ញុំ​បាន​សិក្សា ស្វែងយល់​អំពី​វប្បធម៌​របស់​កម្ពុជា ខ្ញុំ​បាន​ឆ្លងកាត់​រាជធានី​ភ្នំពេញ ឃើញថា​មានការ​រី​ចម្រើន​យ៉ាងខ្លាំង​។ មុន​មក​កម្ពុជា ខ្ញុំ​និង​ថ្នាក់ដឹកនាំ​របស់ខ្ញុំ បាន​សិក្សា​ស្វែងយល់​អំពី​មូលហេតុ និង​អ្វី​នៅ​ពី​ក្រោយខ្នង​នយោបាយ​ឈ្នះ​ឈ្នះ ហើយនឹង​យកទៅ​ធ្វើជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​របស់​ប្រទេស​ខ្ញុំ​។​
​ប្រជាជន​កម្ពុជា​មានភ័ព្វ​សំណាង​ណាស់​ដែលមាន​មេដឹកនាំ​ឈ្លាសវៃ ក្នុងការ​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​ដោយ​ខ្លួនឯង ។​

​នៅ​ទីបញ្ចប់​លោកនាយ​ឧ​ត្ត​ម​សេនីយ៍ ក៏បាន​ជូន​សៀវភៅ យុទ្ធសាស្ត្រ​ឌី​ហ្វី​ត តេ​ជោ​សែន​កម្ពុជា ជា​ភាសា​អង់គ្លេស ម្នាក់​មួយ​ក្បាល​ទុកជា​អនុស្សាវរីយ៍​៕

ហ្វីលីពីន នឹង​យក​នយោបាយ​ឈ្នះ​ឈ្នះ ទៅធ្វើជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​

ហ្វីលីពីន នឹង​យក​នយោបាយ​ឈ្នះ​ឈ្នះ ទៅធ្វើជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​

ហ្វីលីពីន នឹង​យក​នយោបាយ​ឈ្នះ​ឈ្នះ ទៅធ្វើជា​មូលដ្ឋាន​សម្រាប់​ដោះស្រាយ​ជម្លោះផ្ទៃក្នុង​