រថយន្ត​ដឹក​ម៉ៃ​ខូ បុក​ជាមួយ​ម៉ូតូ បុរស​ម្នាក់​ស្លាប់ នៅ​ភ្នំព្រឹក​

បាត់ដំបង: បុរស​ម្នាក់​បាន​ស្លាប់ ភ្លាមៗ​នៅ​ក្នុងករណី​គ្រោះថ្នាក់ បង្កឡើង​រវាង​រថយន្ត​ធុន​ធំ ដឹក​ម៉ៃខូ​បុក​ជាមួយ​ម៉ូតូ​ស្រប​ទិស​គ្នា​ពេញ​​ទំហឹង កាលពី​វេលា​ម៉ោងជាង​៦​ព្រឹក ថ្ងៃទី​២៧ខែកុម្ភ​: ឆ្នាំ​២០១៦​នៅ​ចំណុច​ភូមិ​ដំណាក់​ក្សាន្ត ឃុំ​បួរ ស្រុក​ភ្នំព្រឹក ខេត្តបាត់ដំបង​។

​ជនរងគ្រោះ​ដែល​ស្លាប់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​នេះ​មានឈ្មោះ ឆាយ ខែម ភេទប្រុស អាយុ​៤៨​ឆ្នាំ មុខរបរ​ធ្វើ​ចំការ រស់នៅ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ។​

​តាម​សាក្សី​បាន​និយាយថា មុនពេល​កើតហេតុ​គេ​បានឃើញ ជនរងគ្រោះ ជិះ​ម៉ូតូ​ម៉ាកហុងដា សេ​១២៥ ស៊េរី ២០០៨ ស្លាក​លេខ​សៀម​រាម 1A- 7639 ម្នាក់ឯង លុះមកដល់ ផ្លូវ​មុខ​វត្ត​ដំណាក់​ក្សាន្ត​ចេញពី​ឆ្វេង​ដៃ  បំរុង​ឆ្លងទៅ​ខាងស្តាំ​ដៃ នៃ​ផ្លូវរបស់ខ្លួន ក៏ត្រូវ​រថយន្ត​ម៉ាក HiNO ស្លាក​លេខ ស្វាយរៀង 3A 0928​ដឹក ម៉ៃ​ខូ​មកពីក្រោយ​ក្នុងទិសដៅ​ស្របគ្នា ក៏​បុក​ពេញទំហឹង បណ្តាល​ដួល​និង​កិន​ពីលើ​ពាក់​
កណ្តាល​ខ្លួន ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ​កម្លាំង សមត្ថកិច្ច​បានមក​ដល់ ហើ​វាស់វែង និង​ប្រមូល​វត្ថុតាងយកទៅ​រក្សាទុក រង់ចាំ​ឲ្យ​ភាគី​បង្ក​ចូលខ្លួន មក​ធ្វើការ​​ដោះស្រាយ​គ្នា​តាមផ្លូវច្បាប់​ជា​ក្រោយ​។ ចំណែក​សាកសព ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ទៅ​ក្រុមគ្រួសារយកទៅ​ចាត់ចែង​ធ្វើបុណ្យ​៕R

រថយន្ត​ដឹក​ម៉ៃ​ខូ បុក​ជាមួយ​ម៉ូតូ បុរស​ម្នាក់​ស្លាប់ នៅ​ភ្នំព្រឹក​

រថយន្ត​ដឹក​ម៉ៃ​ខូ បុក​ជាមួយ​ម៉ូតូ បុរស​ម្នាក់​ស្លាប់ នៅ​ភ្នំព្រឹក​