យុវជន ត្រូវតែ​ខិតខំ​បន្ត​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​

ភ្នំពេញ:  នា​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ បាន​ប្រារព្ធ​ពិធី​បិទ​កម្មវិធី​វេទិកា​យុវជន​អាស៊ី​ឆ្នាំ​២០១៦ ក្រោម​ប្រធានបទ​៖ សន្តិភាព ប្រជាធិបតេយ្យ និង​ភាពជា​ដៃគូ​ក្នុង​តំបន់​ឆ្ពោះទៅ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព ក្រោម​អធិបតីភាព​លោក​បណ្ឌិត ហង់ ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា ដោយមាន​វត្តមាន​ចូលរួម​ពី​សំណាក់​គណៈប្រតិភូ​យុវជន​មកពី​បណ្ដា​ប្រទេស​ចំនួន ២០​។​

​ថ្លែង​ក្នុង​ពិធី​បិទ​វេទិកា​នេះ លោក​រដ្ឋមន្ត្រី បាន​ប្រសាសន៍ថា ប្រធានបទ​នៃ​វេទិកា​យុវជន​ឆ្នាំនេះ នៅ​រាជធានី​ភ្នំពេញ​ពិតជា​មាន​សារសំខាន់​ណាស់ និង​សមស្រប​សម្រាប់​ស្ថានភាព​បច្ចុប្បន្ន​។ លោក​បាន​បន្តថា ការចូលរួម​របស់​យុវជន​ទាំងនោះ នឹង​តួនាទី​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ​ប្រទេស ដូចនេះ យុវជន ត្រូវតែ​ខិតខំ​បន្ត​ការអភិវឌ្ឍ​សមត្ថភាព​របស់ខ្លួន យកចិត្តទុកដាក់ និង​ត្រូវមាន​ទំនួល​ខុសត្រូវ​ខ្ពស់​។ តាមរយៈ​ការរីកចម្រើន​នៃ​វិស័យ​បច្ចេកវិទ្យា​បច្ចុប្បន្ន យុវជន អាច​សិក្សា​បាន​កាន់​យ៉ាង​ងាយស្រួល​តាមរយៈ​ប្រព័ន្ធ​អ៊ីនធឺណិត ដោយ​ប្រែក្លាយ​ការប្រើប្រាស់​ទូរស័ព្ទ​ទំនើប ឲ្យ​ទៅជា​សៀវភៅ​ទំនើប (Smart Books) ដើម្បី​បន្ត​អភិវឌ្ឍ​នូវ​ចំណេះដឹង​ថ្មីៗ និង​ស្វែងយល់​ព្រឹត្តិការណ៍​សំខាន់​ដែល​កើតមានឡើង​ក្នុង​សាកលលោក​។