បិទវគ្គបំប៉នអាជ្ញា កណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ ២០១៦

ភ្នំពេញ៖ នាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានធ្វើពិធីបិទវគ្គបំប៉ន អាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ កម្រិតជាតិ២០១៦ នៅមជ្ឈមណ្ឌល ហ្វឹកហ្វឺន កីឡាជាតិ ក្រោមការសហការ រវាងសហព័ន្ធកីឡា បាល់បោះកម្ពុជា និង សហព័ន្ធកីឡា បាល់បោះអាស៊ី ដោយមានការ គាំទ្រពីក្រសួង អប់រំយុវជន និងកីឡា ។

លោក កៅ កាន់ណាលី អគ្គលេខាធិការរងនៃ សហព័ន្ធកីឡា បាល់បោះកម្ពុជា បានរាយការណ៍ថា ថ្ងៃនេះជាទិវាមួយដ៏ នក្ខតប្ញក្ស ដែលសហព័ន្ធ កីឡាបាល់បោះកម្ពុជា សហការជាមួយ FIBA-ASIAបានប្រារព្វ ពិធិវគ្គបំប៉នអាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ កម្រិតជាតិ នាពេលនេះ។ វគ្គបំប៉ននេះមាន សិក្ខាកាម ចូលរួមទាំងអស់ចំនួន ៥៥ នាក់ដែលមកពី២៤ខេត្ត-ក្រុង ក្នុងចំណោម ៥៥ នាក់មាន៥ នាក់ មកពី សាលារៀនអន្តរជាតិ នៅរាជធានីភ្នំពេញ។

លោក ហ៊ុន សាមុត ជាប្រធាននាយកដ្ឋាន អប់រំកាយ និងកីឡា បានមានប្រសាសន៍ថា “ខ្ញុំពិតមានមនោ សព្ចោនា ប្រកបដោយ ក្តីសោមនស្ស រីករាយក្រៃលែង ដែលបានចូលរួម បិទវគ្គបំប៉នអាជ្ញាកណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ កម្រិតជាតិ រៀបចំឡើងពី សហព័ន្ធកីឡា បាល់បោះកម្ពុជា សហការជាមួយ សហព័ន្ធកីឡា បាល់បោះអាស៊ី ដោយមានការគាំទ្រ ពីក្រសួងអប់រំយុវជន និងកីឡា។

ក្នុងនាមក្រសួងអប់រំយុវជន និងកីឡា និងខ្លួនខ្ញុំផ្ទាល់ សូមថ្លែងនូវការ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ច សហការ និងស្មារតីទទួល ខុសត្រូវ តាមតួនាទីក្នុងការរៀបចំ ចាត់ចែងធ្វើឲ្យមាន វគ្គនេះឡើង”។

លោកបានបន្តថា ឆ្លៀតក្នុងឳកាស ដ៏វិសេសវិសាលនេះ អនុញ្ញាតសូមថ្លែងអរគុណ និងកោតសរសើរ ចំពោះលោកគ្រូ Naresh Anejaដែល បាន ចំណាយពេលវេលា ដ៏មានតម្លៃមកបង្ហាត់ បង្រៀនដល់ អាជ្ញាកណ្តាល និង មន្ត្រីបច្ចេកទេស កីឡាបាល់បោះ កម្ពុជាផងដែរ៕

បិទវគ្គបំប៉នអាជ្ញា កណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ ២០១៦

បិទវគ្គបំប៉នអាជ្ញា កណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ ២០១៦

បិទវគ្គបំប៉នអាជ្ញា កណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ ២០១៦

បិទវគ្គបំប៉នអាជ្ញា កណ្តាល និងមន្ត្រីបច្ចេកទេស កីឡាបាល់បោះ ២០១៦