ខេមរៈសហព័ន្ធ តេក្វាន់ដូ (WTF) រៀបចំវគ្គ“ការ សង្រ្គោះបឋម និងអាជ្ញាកណ្តាល ថ្នាក់ជាតិ” លើកដំបូង

ភ្នំពេញ៖ ខេមរសហព័ន្ធ តេក្វាន់ដូ (WTF) បានរៀបចំ វគ្គសិក្ខាសាលាស្តីអំពី “ការសង្រ្គោះបឋម និងអាជ្ញាកណ្តាលថ្នាក់ជាតិ” របស់ខ្លួន ដើម្បី ពង្រឹងសមត្ថភាព លោកគ្រូ-អ្នកគ្រូ និង អាជ្ញាកណ្តាល ពេលប្រកួតព្រឹត្តិការណ៍ នានាក្នុងប្រទេស។ ព្រឹត្តិការណ៍នេះធ្វើឡើងនាព្រឹកថ្ងៃទី ២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅអាគារប៊ូយ៉ុង នៃពហុកីឡដ្ឋានជាតិ។

ក្នុងវគ្គសិក្ខាសាលានេះ មានលោកគ្រូឧទ្ទិស ដោយលោក គង់ សក្ខិដា អគ្គលេខាធិការ ខេមរៈសហព័ន្ធ តេក្វាន់ដូ,លោក កែម ផារិទ្ធ អនុប្រធាន គណៈកម្មការ សុខាភិបាល, លោក ហែម សំណាង អនុប្រធាន ខេមរសហព័ន្ធតេក្វាន់ដូ , ជាតិ ខេមរា ហិរញ្ញឹកនៃខេមរៈសហព័ន្ធតេក្វាន់ដូ ,លោកឆយ យ៉ុងសុក ជាគ្រូបង្វឹក និងតំណាងស្ថាប័ន KUKKIWON  ខេមរៈសហព័ន្ធតេក្វាន់ដូ និងលោក សំ សុខយី សមាជិក។ 

លោក គង់ សក្ខិដា អគ្គលេខាធិការ ខេមរៈសហព័ន្ធ តេក្វាន់ដូ បានមានប្រសាសន៍ថា វគ្គ“ការសង្រ្គោះបឋម និងអាជ្ញាកណ្តាល ថ្នាក់ជាតិ” មាន សារសំខាន់ណាស់ សម្រាប់លោកគ្រូ-អ្នកគ្រូ និងអាជ្ញាកណ្តាល ព្រោះ វាជួយឲ្យពួកគេ ចេះជួយសង្រ្គោះ ដល់កីឡាករ-កីឡាការិនី នូវមានបញ្ហា និងគ្រោះថ្នាក់មុន បញ្ជូន ទៅកាន់មន្ទីរពេទ្យ។

ហើយក៏ចំណុចខ្លាំងមួយ ក្នុងពង្រឹងសមត្ថភាព បន្ថែមទៀត សម្រាប់ការប្រកួតកីឡា តេក្វាន់ដូថ្នាក់ជាតិ នាពេលខាងមុខនេះ ដូចជាការប្រកួត National Games ឆ្នាំ ២០១៦ ,ប្រកួតជើងឯកនានា របស់ខេមរៈ សហព័ន្ធតេក្វាន់ដូ។

លោកអគ្គលេខាធិការ បានបន្ថែមទៀតថា វគ្គសិក្ខាសាលាស្តីអំពី “ការសង្រ្គោះបឋម និងអាជ្ញាកណ្តាល ថ្នាក់ជាតិ”មានសិក្ខាកាម ចូលរួម ប្រហែល ជាង ៣០ នាក់ ដែលមកពី២៤ខេត្ត-ក្រុង៕