​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្ពស់​

​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្ពស់​

កាល​ពី​អត្ថបទ​មុនៗ​យើងខ្ញុំ​បាន​ប្រាប់​អ្នក​ពី​ទង្វើ​មួយចំនួន​ដែល​អាច​ប៉ះពាល់​ដល់​ការលូតលាស់​ឆ្អឹង​របស់​កូន ដូចនេះ​ថ្ងៃនេះ​យើងខ្ញុំ​នឹង​ប្រាប់​អ្នក​ពី​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​ខ្ពស់​បាន​នៅក្រោយពេល​ដែល​គេ​ញ៉ាំ​រួច​។ តើ​មាន​របៀប​ធ្វើ​ដូចម្តេច​ខ្លះ​ទៅ​?
​គ្រឿងផ្សំ ៖ ពងមាន់​ចំនួន​២​គ្រាប់ ហេ​ប៊ី​ចំនួន​២០​ក្រាម លាស​សមុទ្រ​ចំនួន​៤៥​ក្រាម ស្លឹក​ខ្ទឹម​បន្តិច អំបិល​ចំនួន​១​ក្រាម ម្សៅ​ស៊ុប​ខ្នរ​ចំនួន​មួយ​ក្រាម​។​
​របៀប​ចម្អិន ៖

​ដំបូង​អ្នក​ត្រូវ​យក​ចាន​ធំ​មួយ​មក​គោះ​ពងមាន់​ចូល រួច​ចាក់​លាស និង​ហេ​ប៊ី​ដែល​លាង​ស្អាត​ហើយ​ចូលទៅ​ក្នុង​ពងមាន់​នោះ​។​

​បន្ទាប់​មក​អ្នក​ត្រូវតែ​ដាក់​អំបិល ម្សៅ​ស៊ុប​ខ្នរ ហើយ​វ៉ៃ​វាឲ្យ​សព្វ​។​

​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្ពស់​

ក្រោយពេល​ដែល​វ៉ៃ​វាឲ្យ​ស​ព្វរួច អ្នក​ត្រូវ​តែ​ចាក់ទឹក​បរិមាណ​ល្មម​ចូលទៅ​ក្នុង​ពងមាន់​នោះ រួច​វ៉ៃ​វាឲ្យ​សព្វ​ទៀត​។​

​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្ពស់​

​បន្ទាប់មក​ទៀត​អ្នក​អាច​ចាក់​ពងមាន់​នោះ​ទៅ​ក្នុង​ចាន​មួយ រួច​យក​វា​ទៅ​ចំ​ហ៊ុយ​ក្នុង​ឆ្នាំង​។​

​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្ពស់​

អ្នក​អាច​ចំ​ហ៊ុយ​វា​ចំនួន​១០​នាទី ក្រោយពេល​ដែល​ឆ្អិន​រួច អ្នក​អាច​រោយ​ស្លឹក​ខ្ទឹម​ពីលើ​ជាការ​ស្រេច​៕

​រូបមន្ត​មួយ​ដែល​អាច​ធ្វើ​ឲ្យ​កូន​អ្នក​ខ្ពស់​

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina 

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។