បេក្ខជនឆ្នើម១៧ក្រុម នឹងប្រើយុទ្ឋសាស្រ្ត ទាក់ទាញអ្នកវិនិយោគិន នៅល្ងាចថ្ងៃនេះ

ភ្នំពេញ៖ នៅព្រឹកថ្ងៃសៅរិ៍ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦នេះ គឺជាវគ្គផ្តាច់ព្រ័ត្រ «ធ្វើបទបង្ហាញអំពីអាជីវកម្ម ទៅកាន់វិនិយោគិន»។ អ្នកប្រកួតប្រជែងចំនួន ១៧ក្រុមជម្រុះចុងក្រោយ ដែលជាបេក្ខជនឆ្នើមជាងគេ បាន ធ្វើបទបង្ហាញ ចំពោះមុខបណ្តា វិនិយោគិន ដ៏មានសក្តានុពលរបស់កម្ពុជា ថាតើក្រុមមួយណា ដែលបានទទួល បានប្រជាប្រិយភាពអាច ទាក់ទាញចំណាប់អារម្មណ៍វិនិយោគគិនឲ្យចូលរួមក្នុងគម្រោងវិនិយោគរបស់ខ្លួន។ បេក្ខជនឆ្នើម១៧ក្រុមនេះ តើក្រុមមួយណា អាចទាញវិនិយោគិន ឲ្យចូលរួមក្នុងគម្រោងវិនិយោគ របស់ខ្លួនល្ងាចនេះ?

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម បានមានប្រសាសន៍ថា ” អ្នកប្រកួតប្រជែងទាំង ១៧ក្រុមនេះ ត្រូវប្រឹងប្រែងធ្វើបទបង្ហាញយ៉ាងណា ឲ្យមានការ ទាក់ទាញពីវិនិយោគិន ដើម្បីឲ្យផ្តល់ការសហការ គាំទ្រធ្វើពាណិជ្ជកម្ម និងផ្តល់នូវមូលនិធិហិរញ្ញប្បទានដល់ពួកគេ។ ក្រុមបេក្ខជននីមួយៗ អាចស្វែងរកឱកាស ក្នុងការបង្កើតទំនាក់ទំនងអាជីវកម្ម ពាណិជ្ជកម្ម នៅក្នុងអំឡុងពេលសម្រាកញុំាអាហារសម្រន់ ដែលនឹង មានការចូលរួមពីអាជីវករ និង ពាណិជ្ជករជាង ១០០នាក់”។

លោកបានបន្តថា កម្មវិធីប្រកួតប្រជែងធ្វើពាណិជ្ជកម្ម MOC ១០១ គឺជាគំនិតផ្តួចផ្តើមមួយរបស់ក្រសួង ពាណិជ្ជកម្ម មានគោលបំណងផ្តល់ការអប់រំ និង លើកទឹកចិត្តដល់ការចាប់ផ្តើមដំណើរការ អាជីវកម្មដំបូង របស់សហគ្រិន តាមរយៈការបណ្តុះបណ្តាល និង ប្រឹក្សាយោបល់។ MOC  ១០១ មានគោលបំណងបង្កើន សមត្ថភាពអាជីវករ ពាណិជ្ជករ តាមរយៈការផ្តល់នូវគោលគំនិតល្អៗ សំខាន់ៗ ទៅលើការចាប់ផ្តើម អាជីវកម្ម ដំបូង និង អាជីវកម្ម ដែលមានស្រាប់ តាមការបណ្តុះបណ្តាល និង ហ្វឹកហ្វឺនផ្សេងៗ។កម្មវិធីប្រកួត MOC ១០១ បានចែកចេញជាបួនដំណាក់កាលរួមមាន៖ វគ្គចាប់ផ្តើមដំបូង (Boot Camp) វគ្គបណ្តុះបណ្តាលភ្ញាស់ គំនិត អាជីវកម្ម (Incubation) វគ្គការផ្សព្វផ្សាយនៅលើទីផ្សារ (Market Day) និងវគ្គផ្តាច់ព្រ័ត្រ (Final Pitch)៕