តើ​អ្វី​ទៅ​ដែល​កំពុង​បំផ្លាញ​ស្បូន​អ្នក​?

តើ​អ្វី​ទៅ​ដែល​កំពុង​បំផ្លាញ​ស្បូន​អ្នក​?

​ស្បូន​បើ​និយាយ​ចំពោះ​នារី​គឺ​សំខាន់​ណាស់ ព្រោះ​អ្នក​អាច​បង្កើតកូន​បាន ឬ​មិន​បាន​គឺ​ស្ថិត​លើ​វា ដូចនេះ​អ្នក​គួរតែ​ថែរក្សា​វា​ឲ្យបាន​ល្អ ប៉ុន្តែ​មាន​នារី​ខ្លះ​កំពុងតែ​បំផ្លាញ​វា​ដោយ​មិនដឹង​ខ្លួន ជា​ហេតុ​ដែល​អាច​ធ្វើឲ្យ​វា​កាន់តែ​ទ្រុតទ្រោម​ទៅបាន​។ តើ​មាន​សកម្មភាព​អ្វីខ្លះ​ដែល​អាច​បំផ្លាញ​វា​ដោយ​ងាយ​នោះ​?

ការចង​ខ្សែក្រវ៉ាត់​នៅ​ចង្កេះ
​មាន​នារី​មួយចំនួន​នៅ​ពេល​ដែល​ស្លៀក​រ៉ូប​ម្តងៗ​ព្រោះ​តែ​ចង់​ស្អាត​តែងតែ​ដាក់​ខ្សែក្រវ៉ាត់​នៅ​ពាក់កណ្តាល​ចង្កេះ​ជានិច្ច ប៉ុន្តែ​តើ​អ្នក​ដឹង​ទេ​ថា​នៅពេល​ដែល​អ្នក​ធ្វើ​បែប​នេះ​យូរ វា​នឹង​អាច​ប៉ះពាល់​ដល់​ស្បូន​អ្នក​យ៉ាង​ងាយ ដោយ​វា​អាច​ធ្វើឲ្យ​ស្បូន​អ្នកធ្លាក់ នោះ​វា​នឹង​ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការបង្កើត​កូន​ណាស់​។​

​ពាក់​ស្បែកជើង​កែង​ច្រើន​

​នៅពេល​ដែល​អ្នក​ពាក់​ស្បែកជើង​កែង​ក្នុង​រយៈពេល​យូរ វា​នឹង​ធ្វើឲ្យ​ខ្លួន​អ្នកទ្រេ​ត​ទៅ​មុខ នោះ​វា​នឹង​អាច​ធ្វើឲ្យ​ស្បូន​អ្នកទ្រេ​ត​ទៅ​ជាមួយ​ដែរ ដែល​អាច​ធ្វើឲ្យ​អ្នក​មក​រដូវ​មិន​ទៀងទាត់ ហើយ​អត្រា​នៃ​ការ​មានកូន​នឹង​ធ្លាក់ចុះ​។​

​គ្មាន​អនាម័យ​
​នៅពេល​ដែល​អ្នក​ជា​មនុ​ស្សម្នាក់​ដែល​គ្មាន​អនាម័យ​ក្នុង​ខ្លួន វា​ងាយ​ធ្វើឲ្យ​ស្បូន​អ្នក​ឆ្លង​មេរោគ​ណាស់ ជា​ពិសេស​អ្នក​មិន​ត្រូវ​រួម​ភេទ​នៅមុន​២​ឬ​៣​ខែ​ដែល​អ្នក​ជិត​កើតកូន​នោះទេ ព្រោះ​វា​អាច​ប៉ះពាល់​យ៉ាង​ងាយ​ដល់​ស្បូន​អ្នក​។​

​ពន្យារកំណើត​
​មាន​ការស្រាវជ្រាវ​មួយ​បានបញ្ជាក់​ថា​ក្រោយពេល​ដែល​អ្នក​មាន​ផ្ទៃពោះ​ចាប់ពី​៣​ដង​ឡើងទៅ វា​ងាយ​ប៉ះពាល់​ដល់​ស្បូន​អ្នក​ខ្លាំងណាស់ ដូចនេះ​អ្នក​គួរតែ​រៀន​ចេះ​ពន្យារកំណើត​នៅពេល​ដែល​រួម​ភេទ​ម្តងៗ​។​

​ការ​មិន​ពិនិត្យ​
​នៅពេល​ដែល​អ្នក​មិន​ទៅពិនិត្យ​ស្បូន​ឲ្យបាន​ទៀតទាត់ នោះ​ស្បូន​អ្នកនឹង​ងាយ​មាន​បញ្ហា​ដោយ​អ្នក​មិន​ដឹង​ខ្លួន ដូចនេះ​អ្នក​អាច​ទៅ​ពិនិត្យ​កន្លះ​ឆ្នាំ ឬ​មួយ​ឆ្នាំ​ម្តង​ដើម្បី​នៅពេល​ដែល​វា​មាន​បញ្ហា អ្នក​អាច​ព្យាបាល​បាន​ទាន់ពេលវេលា​៕

តើ​អ្វី​ទៅ​ដែល​កំពុង​បំផ្លាញ​ស្បូន​អ្នក​?

ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយwww.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។