៦ យ៉ាង​បង្ហាញ​ថា​ស្ត្រី​​​រៀបការ​មិន​សប្បាយ​ចិត្ត​

មាន​កត្តា​ជាច្រើន​ដែល​ធ្វើឲ្យ​ជីវិត​ប្ដី​ប្រពន្ធ​មាន​ភាព​រង្គោះរង្គើ​ក្រោយ​រៀបការ​​ព្រោះ​ការ​មិន​សប្បាយ​ចិត្ត​ ហើយ​ពេល​ខ្លះ​បង្ហាញ​ឲ្យ​ឃើញ​ដោយ​ភាគី​ខាង​ស្រី​ក្នុង​នោះ​មាន៖

 

១.នាង​ឈប់​និយាយ​ច្រើន

 

៦ យ៉ាង​បង្ហាញ​ថា​ស្ត្រី​​​រៀបការ​មិន​សប្បាយ​ចិត្ត​

 

វា​គឺជា​ការ​ពិត​ខ្លាំង​ណាស់​ដែល​គេ​សម្គាល់​ឃើញ​ថា​ស្រី​ៗ​ជាច្រើន​ចូលចិត្ត​និយាយ​បែប​កំប្លែង​ៗ។ តែ​បើ​សិន​ជា​ប្រពន្ធ​របស់​អ្នក​​បែរ​ជា​មិន​សូវ​មាត់​ក​ជាមួយ​អ្នក​នោះ​ពិតជា​មាន​អ្វី​មួយ​លាក់​នៅ​ក្នុង​​ចិត្ត​របស់​នាង​ហើយ ដូចនេះ​ត្រូវ​សួរ​នាំ​នាង​ពី​បញ្ហា​នោះ​ឲ្យ​ច្បាស់។

 

២.នាង​​ហត់នឿយ​ជា​ប្រចាំ​

 

ការ​សិក្សា​ជាច្រើន​របស់​អ្នក​វិទ្យាសាស្រ្ត​​បាន​រក​ឃើញ​ថា​ស្ត្រី​ក្នុង​ជីវិត​អាពាហ៍ពិពាហ៍​មាន​អត្រា​មិន​សប្បាយ​ចិត្ត​ខ្ពស់​ជាង​បុរស​ដោយសារ​មាន​កម្រិត​អ័រម៉ូន cortisol ដែល​នាំ​ឲ្យ​រោគ​សញ្ញា​ អស់​កម្លាំង​រ៉ាំរ៉ៃ​ជា​ប្រចាំ។

 

៣.និយាយ “ទេ” ចំពោះ​ការ​រួមភេទ

 

៦ យ៉ាង​បង្ហាញ​ថា​ស្ត្រី​​​រៀបការ​មិន​សប្បាយ​ចិត្ត​

 

ស្ត្រី​ដែល​មិន​សូវ​ជា​​សប្បាយចិត្ត​ក្នុង​ពេល​មាន​គ្រួសារ​ គឺ​នាង​តែង​បង្ហាញ​តាមរយៈ​ការ​មិន​ចូលចិត្ត​ដែល​ត្រូវ​ប៉ះ​ឬ​ថើប​ដោយ​ប្ដី រួម​ទាំង​ការ​រួម​ភេទ​ផង​ដែរ។

 

៤.នាង​ចេះ​លួច​លាក់​ពី​អ្នក

 

នៅ​ពេល​ដែល​ប្រពន្ធ​ចាប់ផ្ដើម​ប្រែ​ជា​មាន​រឿង​សម្ងាត់ គឺជា​អ្វី​ដែល​នាង​មិន​អាច​ប្រាប់​ទៅ​អ្នក​បាន បើ​ទោះ​ជា​​នោះ​តូច ឬ​ធំ​ក៏​ដោយ។

 

៥.បាត់បង់​ទំនុក​ចិត្ត​លើ​អ្នក

 

ប្រសិន​បើ​មាន​រឿង​បែប​នោះ​មែន​គឺ​នាង​នឹង​ពិនិត្យ​យ៉ាង​ល្អិតល្អន់​ទៅ​លើ​របស់​ប្រើប្រាស់​ដូចជា ទូរស័ព្ទ ឆែក​សារ ឬ​អ៊ីម៉ែល​របស់​អ្នក។

 

៦.នាង​ជ្រើស​ជំហាន​ថ្មី​ក្នុង​ជីវិត

 

៦ យ៉ាង​បង្ហាញ​ថា​ស្ត្រី​​​រៀបការ​មិន​សប្បាយ​ចិត្ត​

 

នាង​អាច​នឹង​មិន​ខ្វល់​អំពី​អ្នក ហើយ​នាង​នឹង​ចាប់ផ្ដើម​អ្វី​ដែល​ថ្មី​មួយ​ដើម្បី​ទទួល​បាន​ចេញ​ឆ្ងាយ​ពី​ផ្ទះ និង​ឆ្ងាយ​ពី​អ្នក ដោយ​ចំណាយ​ពេលវេលា​តិចតួច​បំផុត​ជាមួយ​អ្នក។

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖boldsky