អាហារ ​៤ ​ប្រភេទ​អ្នក​ត្រូវ​ក្លាសេ​ក្នុង​ទូរ​ទឹក​កក​ ចៀសវាង​ឆ្លង​មេរោគ

រដ្ឋបាល​អាហារ និង​ថ្នាំ​អាមេរិក (FDA) បាន​ណែនាំ​ថា ពពួក​សាច់​ឆៅ ស្រស់ (មាន់​ទា សាច់​គោ គ្រឿង​សមុទ្រ ជា​ពិសេស​សាច់​ជ្រូក) និង​ស៊ុត មិន​ត្រូវ​រក្សា​ទុក​នៅ​ខាង​ក្រៅ​លើស​ពី​២​ម៉ោង​នោះ​ទេ បើ​សិន​បើ​មាន​សីតុណ្ហភាព​លើ​៣២​អង្សារសេ ព្រោះ​វា​នឹង​កើត​មាន​មេរោគ ឬ​បាក់តេរី។

 

ខាង​ក្រោម​នេះ ជា​អាហារ​៤​ប្រភេទ​ដែល​អ្នក​ត្រូវ​រក្សា​ទុក​ទូរ​ទឹកកក​ចៀស​វាង​ឆ្លង​មេរោគ៖

 

អាហារ ​៤ ​ប្រភេទ​អ្នក​ត្រូវ​ក្លាសេ​ក្នុង​ទូរ​ទឹក​កក​ ចៀសវាង​ឆ្លង​មេរោគ

 

១. ទឹកដោះ​គោ

ទឹក​ដោះ​គោ​មិន​ត្រូវ​ទុក​ក្រៅ​ទូរ​ទឹកកក​លើស​ពី​២​ម៉ោង​នោះ​ទេ ព្រោះ​វា​នឹង​កើត​មាន​បាក់តេរី​ប៉ះ​ពាល់​សុខភាព​មនុស្ស។

 

២. ទឹក​ដោះ​គោ​សណ្ដែក​សៀង (Soy Milk)

ទឹក​ដោះ​គោ​សណ្ដែក​សៀង មិន​ចាំ​បាច់​ក្លាសេ មុន​ពេល​បើក​នោះ​ទេ។ ប៉ុន្តែ ពេល​បើក​គម្រប​ហើយ អ្នក​ត្រូវ​ក្លាសេ​វា ហើយ​ញ៉ាំ​ក្នុង​រយៈ​ពេល ៥ ថ្ងៃ បើ​មិន​អ៊ីចឹង វា​ក៏​នឹង​កើត​មេរោគ ឬ​បាក់តេរី​ដែរ។

 

៣. សាច់​ស្រស់ និង​ត្រី

ចំណុច​នេះ សំខាន់​ណាស់ ព្រោះ​មនុស្ស​ភាគ​ច្រើន​យល់​ច្រឡំ​ថា សាច់​ស្រស់​ល្អ ហើយ​យក​មក​ចម្អិន​ភ្លាមៗ​គឺ​ឆ្ងាញ់​តែ​ម្ដង។ ប៉ុន្តែ ពពួក​សាច់​នេះ​សម្បូរ​មេរោគ​ណាស់ ជា​ពិសេស​សាច់​ជ្រូក​តែ​ម្ដង។ ពេល​សាច់​ទាំង​នោះ​ដាក់​លក់​នៅ​ផ្សារ (មិន​មែន​ផ្សារ​ទំនើប) វា​កើត​មាន​មេរោគ​ បាក់តេរី​ដ៏​ច្រើន ព្រោះ​តែ​សីតុណ្ហភាព​ខាង​ក្រៅ​ក្ដៅ។

 

នេះ​ជា​រយៈពេល​ល្អ​សម​ស្រប​សម្រាប់​ក្លាសេ​សាច់៖

– សាច់​មាន់​ទា គ្រឿង​សមុទ្រ ត្រី៖ ក្លាសេ​ទុក​រយៈពេល​ ១ ឬ ២​ថ្ងៃ
– សាច់​គោ ចៀម និង​ជ្រូក៖ ក្លាសេ​ទុក​រយៈពេល ៣ ទៅ ៥ ថ្ងៃ

 

សាច់​អាច​ក្លាសេ​ទុក​រហូត​ដល់​ទៅ​រាប់​ខែ​ឯណោះ។

 

៤. ស៊ុត

ដើម្បី​ការពារ​ការ​ឆ្លង​បាក់តេរី Salmonella (ធ្វើ​ឲ្យ​គ្រុន​ពោះ​វៀន ពុល​អាហារ) ក្រសួង​កសិកម្ម​អាមេរិក​ណែនាំ​ឲ្យ​ទុក​ស៊ុត​ក្នុង​ទូរ​ទឹកកក​ជា​និច្ច។ ចំពោះ​ស៊ុត​ធម្មជាតិ (មិន​មែន​កសិកម្ម) អ្នក​អាច​ទុក​វា​នៅ​ខាង​ក្រៅ​បាន តែ​យក​ល្អ គួរ​ទុក​ក្នុង​ទូរ​ទឹកកក​ល្អ​ជាង៕

 

ដោយ៖ សុផាត
ប្រភព៖ Businessinsider