លោក កឹម សុខា កោតសរសើរ​ប្រជាពលរដ្ឋ​ថា មានការ​យល់ដឹង​ពី​ស្ថានភាព​នយោបាយ និង​សង្គម​យ៉ាងច្បាស់​

​នៅថ្ងៃនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ​លោក កឹម សុខា ប្រកាសថា បើ​ជន​ទាំងឡាយណា ហ៊ាន​និយាយថា​អ្នកនយោបាយ​អាច​បោក​ពលរដ្ឋ​ខ្មែរ​បាន គឺ​បុគ្គល​នោះ​កំពុងតែ​មើលងាយ​ប្រជាពលរដ្ឋ​របស់ខ្លួន​។ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា បានផ្តល់​តម្លៃ​ដល់​ពលរដ្ឋ​កម្ពុជា​យ៉ាងខ្ពស់​ថា ប្រជាពលរដ្ឋ​មានការ​យល់ដឹង​ពី​ស្ថានភាព​នយោបាយ និង​សង្គម​យ៉ាងច្បាស់ ដូច្នេះ​ពុំមាន​អ្នកនយោបាយ​ណា អាច​បោកប្រាស់​ពួកគេ​បាន​ទៀត​ទេ​។​

​លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​សង្កត់ធ្ងន់​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​ខេត្តតាកែវ ក្នុងថ្ងៃនេះ​ថា សម្រាប់​លោក គឺ​លោក​មាន​ជំនឿ​ខ្លាំងណាស់ លើ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​។ ឥឡូវនេះ គ្មាន​នរណា​មក​បោក​ប្រជាពលរដ្ឋ​ខ្មែរ​បានទេ​។ លោក កឹម សុខា បាន​បន្តថា កុំ​គិតថា​សមត្ថភាព ប្រហែល​បក្ស​កាន់អំណាច​និង​បក្ស​ឆាំង​ហ្នឹង អាចមក​បោក​ប្រជាពលរដ្ឋ​បាន គឺ​អត់​ទេ​។ អ្នកណា​ថា អ្នកនយោបាយ​អាច​បោក​ប្រជា​ប្រជាពលរដ្ឋ​បាន អ្នក​ហ្នឹង​ដូចជា​មើលងាយ​ប្រជាពលរដ្ឋ​ពេក​ហើយ​។​

​លោក កឹម សុខា បាន​សម្តែង​សុទិដ្ឋិនិយម​យ៉ាងខ្ពស់​ថា ប្រជាជន​ឥឡូវ មិន​ល្ងង់ខ្លៅ ដូច​ការគិត​របស់​អ្នកនយោបាយ ហើយក៏​មិន​បណ្តោយ​ឲ្យ​អ្នកនយោបាយ​បោក​បញ្ឆោត តាម​អំពើ​ចិត្ត នោះទេ​។ ជន​ទាំងឡាយណា ដែល​ឃោសនា​ថា ប្រជាពលរដ្ឋ​តែងតែ​ចាញ់បោក​នយោបាយ ត្រូវបាន​ប្រធានស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ លោក កឹម សុខា   ចាត់ទុក​បុគ្គល​ទាំងនោះ ថា ជា​អ្នក​ដែល​កំពុង​មើលងាយ​ប្រជាពលរដ្ឋ​របស់ខ្លួន ដោយ​មិនបាន​យល់​ពី​ស្ថានភាព​ជាក់ស្តែង ថា​ពលរដ្ឋ​មានការ​យល់ដឹង​ប៉ុនណា​ឡើយ​។​

​គួរ​បញ្ជាក់ថា ក្នុង​ពិធី​ចុះ​ជួប​សកម្មជន និង​ពលរដ្ឋ​នៅក្នុង សង្កាត់​ស្វាយដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប នា​ថ្ងៃទី​៣០ ខែមករា កន្លងមកនេះ ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ លោក កឹម សុខា អះអាងថា លោក​បាន​ប្រាប់ រដ្ឋមន្ត្រីការបទេស​អា​មេ​រិ​ក លោក ច​ន ឃើ​រី ថា​ពលរដ្ឋ​ខ្មែរ​បច្ចុប្បន្ននេះ បាន​យល់ដឹង​ពី​លទ្ធិ​ប្រជា​ធិ​ប​ត្យេ មិន​ចាញ់​ប្រជាជន​ភូមា​ទេ​។​

ក្នុងឱកាស​ខាងលើនេះ លោក កឹម សុខា ប្រធានស្តីទី​គណបក្ស​ស​ង្គ្រោះ​ជាតិ បាន​ក្រើនរំលឹក​ដល់​សកម្មជន​រ​គណបក្ស​សង្គ្រោះ​ជាតិ​ថា អំពើពុករលួយ កា​រំលោភ​ដីធ្លី ការបំផ្លាញ​ធនធានធម្មជាតិ មិនគួរ​លើក​យកមក​និយាយ​ទៀត​ទេ ព្រោះ​បញ្ហា​ទាំងនេះ ពលរដ្ឋ​បាន​ជួប​ផ្ទាល់ និង​ដឹង​ស្ទើរ​គ្រប់គ្នា​អស់ហើយ​៕

12795572_1295151173835512_5745451397115787261_n 12802984_1295151107168852_5473899743950294115_n 735204_1050991894957543_4133630791820129164_n 12800199_1050991088290957_8627455164044988118_n