​ក្រុមចោរប្លន់​​​អាជីវករ​លក់​មាស បញ្ជូនទៅ​តុលាការ, ម្ចាស់ទ្រព្យ​ផ្តល់រង្វាន់លើកទឹកចិត្តដល់នគរបាល

ភ្នំពេញ: ​ក្រុម​ជនសង្ស័យ​ចំនួន​៤​នាក់​ជា​ចោរប្លន់​ប្រដាប់អាវុធ ទៅ​កលើ​អាជីវករ​លក់​មាស ដូរ​លុយ នៅ​ក្រុង ប៉ោយប៉ែត​កន្លងទៅ​ថ្មីៗ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ខេត្ត ស្រាវជ្រាវ​ចាប់​ឃាត់ខ្លួន​ជា​បន្តបន្ទាប់ បានរៀបចំ​សំណុំរឿង​បញ្ជូនទៅ​សាលាដំបូង​ខេត្តបន្ទាយមានជ័យ នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះហើយ​។  
​លោក​វរសេនីយ៍ឯក​សិទ្ធ ឡោះ ស្នងការរង ប្រជា​ធាន​ការិយាល័យ​កណ្តាល​នគរ​បាល​ព្រហ្មទណ្ឌ បាន​ឲ្យ​ដឹងថា​៖​ក្រោយពី​មាន​ហេតុការណ៍​នៃ​អំពើ​ប្លន់​ប្រដាប់អាវុធ​បានកើត​ឡើងទៅ​លើ​ជនរងគ្រោះ ជា​អាជីវករ​លក់​មាស ដូរ​លុយ ឈ្មោះ​សយ សុផាន់​ណា ភេទ​ស្រី​អាយុ​៤៥​ឆ្នាំ​ជា​ប្រពន្ធ​និង​ប្តី​ឈ្មោះ​ចំរើន សែ អាយុ​៥០​ឆ្នាំ កូនស្រី​ម្នាក់​ឈ្មោះ រ័ត្ន វិច្ឆិកា ខណៈពេលដែល​ជនរងគ្រោះ​ស្ពាយ​កាបូប​គ្រឿង​អ​ល្ល័​ង្គ​ការ​ទៅ​លក់​ផ្សារ​នៅវេលា​មៅ​ង​ជាង​៧​និង​៥៦​ព្រឹក​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០១៦ នៅ​ក្រុង​ប៉ោយប៉ែត​យក​អស់​គ្រឿងអលង្ការ​យ៉ាងច្រើន​សន្ធឹក​សន្ធាប់​រួមទាំង​លុយ​មួយចំនួន​នោះ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​បញ្ជា​ផ្ទាល់​ដល់​កងកម្លាំង​នគរបាល​ទាំងអស់ ដោយ​ឲ្យ​លោក​ជា​អ្នកដឹកនាំ​ក្នុង​ប្រតិបត្តិការ​ក្នុងករណីនេះ ដែលមាន​កម្លាំង​នគរបាល​ការិយាល័យ​ជំនាញ​កណ្តាល​ព្រហ្ម កម្លាំង​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយប៉ែត កម្លា​ង​នគរបាល​វរ​សេនា​តូច​ការបារ​ព្រំដែន​គោក​លេខ​៨៩១​និង​៩១១ ។​ជា​លទ្ធផល ក្នុង​រយៈពេល​៨​ម៉ោង​គឺ​យើង​បានធ្វើការ​ស្រាវជ្រាវ​និង​ឈានដល់​ការបង្ក្រាប​ជនសង្ស័យ​ចំនួន​២​នាក់ ម្នាក់​ឈ្មោះ​យ៉េន ធូ ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​លេខ​៥ ឃុំ​គង​ជ័យ ស្រុក​អូររាំងឪ ខេត្តកំពង់ចាម បច្ចុប្បន្ន ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​២ សង្កាត់​ប៉ោយ​បែ​ត ក្រុង​ប៉ោយ ប៉ែត​និង​ម្នាក់ទៀត​ឈ្មោះ​យៀប ហេង ភេទ​ប្រុស​អាំ​យុ​២៨​ឆ្នាំ មាន​ស្រុកកំណើត​នៅ​ភូមិ​ខ្នាយ​កូវ ឃុំ​ត្នោត ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បច្ចុប្បន្ន​ស្នាក់នៅ​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ដកហូត​បាន​វត្ថុតាង​អាវុធខ្លី​ចំនួន​២​ដើម ម៉ាក​រ៉ូឡូ​ពណ៌​ស ១​ដើម​និង​កា​៥៩ ចំនួន​១​ដើម រួមទាំង​វត្ថុតាង​ជា​គ្រឿង​អ​ល័​ង្គ​ការ ដែល​ក្រុមចោរ​ធ្វើ​ប្លន់​ពី​ជនរងគ្រោះ​ផងដែរ​។​នៅ​រសៀល​ម៉ោង​៣​និង​៤៥​នាទី​ថ្ងៃទី​២៥​ខែកុម្ភៈ​នេះដែរ កម្លាំង​ជំនាញ រួមទាំង​កម្លាំង​នគរបាល​យើង បាន​ស្រាវជ្រាវ​និង​ឈានដល់​ចាប់​ឃាត់​មុខសញ្ញា​ជា​មេក្លោង​ចោរប្លន់​បាន​ម្នាក់ទៀត​ដែល​កំពុងតែ​រត់គេចខ្លួន ឈ្មោះ លឹម ទ្រី​ហៅ​ឆាយ ទី ភេទ​ប្រុស​អាយុ​៣៨​ឆ្នាំ នៅ​ចំណុច​ខាងកើត​ដើម​ពោធិ​៣​ដើម តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥ ស្ងិ​ត​ក្នុងភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ ជននេះ​មាន​ទីលំនៅ​ម្តុំ​ទួលគោក​រាជធានី​ភ្នំពេញ​មាន​ដីកា​ចំនួន​ដី​ស្វែងរក​ចាប់ខ្លួន បានមក​ស្នាក់នៅ​ភូមិ​បា​លិ​លេ​យ្យ​១ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត និង​បក្ខ​ពួកគេ​ម្នាក់ទៀត​ឈ្មោះ​ទុំ សុខ​នី ភេទ​ប្រុស​អាយុ​៣៥​ឆ្នាំ នៅ​ភូមិ​/​ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ត្រូវបាន​កម្លាំង​នគរបាល​ខេត្តបាត់ដំបង សហការ​ចាប់​ឃាត់ខ្លួន​បាន​នៅ​ចំណុច​ភូមិ​ស្រុក​ថ្មគោល តាម​បណ្តោយ​ផ្លូវជាតិ​លេខ ខណៈពេលដែល​ជននេះ ជិៈ​រថយន្ត​ពី​ភ្នំពេញ​មក​ទទួលយក​ឈ្មោះ​លឹម ទ្រី​ហៅ​ឆាយ ទី ដើម្បី​គេចខ្លួន​ពី​ក្រុង​ប៉ោយប៉ែត​។

 លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត​បាន​បញ្ជាក់ថា​តាម​ការសាកសួរ​ចម្លើយ ក្រុមចោរ​ទាំង​៤​នាក់ ដែលមាន​ឈ្មោះ​លឹ ទ្រី​ហៅ ឆាយ​ទី​ជា​មេក្លោង​នោះ ថា​ពួកគេ​ធ្លាប់​បានធ្វើ​សកម្មភាព​ប្លន់​នៅ​រាជធានី​ភ្នំពេញ​ជាច្រើនលើក តាំងពី​ឆ្នាំ​២០១១ រហូតដល់​បច្ចុប្បន្ន ក្រៅ​ធ្វើ​សកម្មភាព​ប្លន់​នៅ​ភ្នំពេញ ពួកគេ​បាន​ដើរ​ធ្វើ​សកម្មភាព​ប្លន់​នៅតាម​បណ្តា​ខេត្ត មាន​ខេត្តបាត់ដំបង​,​បន្ទាយ​ម​មានជ័យ​និង​ក្រចេះ​។​ល​។ ដើម្បី​ធ្វើ​សកម្មភាព​ប្លន់ ពេល​ពួកខ្លួន​ទៅ​កន្លែង​ណា​មាន​បក្ខពួក​នៅ​ទីនោះ​ស្រេច ពេល​ជួបគ្នា​រៀបចំ​ផែន​ការធ្វើសកម្មភាព​ប្លន់​តែម្តង​។​នៅ​រសៀល​ថ្ងៃទី​២៦​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះដែរ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្ត បាន​នាំយក​គ្រឿង​អ​ល័​ង្គ​ការ​ទៅ​ប្រគល់ជូន​ជនរងគ្រោះ​វិញ ដែលមាន​ក្រុមអាជីវករ​ជាច្រើន​នាក់​បាន​ចូលរួម ។​

​ជាមួយគ្នា​នោះដែរ​ក្រុមអាជីវករ និង​ជនរងគ្រោះ បាន​ថ្លែងអំណរគុណ​ដល់​កងក​ម្លាំ​ង​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​បាន​យកចិត្ត​ទុក​តស៊ូ ក្នុងការ​បង្ក្រាប​ក្រុមចោរប្លន់​នេះ​។​ជាមួយគ្នា​នោះដែរ ដើម្បី​ជាការ​លើកទឹកចិត្ត​ដល់​កងកម្លាំង​នគរបាល​យើង លោក​អគ្គស្នងការ​នគ​របាល​ជាតិ​បាន​ជួយឧបត្ថម្ភ​ថវិកា ចំនួន​៣​លាន​រៀល លោក​គោ​ស៊ុំ សារឿ​ត​អភិបាលខេត្ត ១​ពាន់​ដុល្លារ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​អាត់ ខែម ស្នងការ​នគរបាល​ខេត្ត ចំនួន​១​ពាន់​ដុល្លារ ទន្ទឹម​នោះ ជា​ជី​វករ ម្ចាស់ទ្រព្យ​ក៏បាន​ជួយឧបត្ថម្ភ​១​ពាន់​ដុល្លារ រួមទាំង​អាជីវករ​ជាច្រើន​នាក់​ផ្សេងទៀត​ក៏បាន​ជួយឧបត្ថម្ភ លើកទឹកចិត្ត​ដល់​កម្លាំង​នគរបាល​ផងដែ​៕

​ក្រុមចោរប្លន់​​​អាជីវករ​លក់​មាស បញ្ជូនទៅ​តុលាការ, ម្ចាស់ទ្រព្យ​ផ្តល់រង្វាន់លើកទឹកចិត្តដល់នគរបាល

​ក្រុមចោរប្លន់​​​អាជីវករ​លក់​មាស បញ្ជូនទៅ​តុលាការ, ម្ចាស់ទ្រព្យ​ផ្តល់រង្វាន់លើកទឹកចិត្តដល់នគរបាល

​ក្រុមចោរប្លន់​​​អាជីវករ​លក់​មាស បញ្ជូនទៅ​តុលាការ, ម្ចាស់ទ្រព្យ​ផ្តល់រង្វាន់លើកទឹកចិត្តដល់នគរបាល