Century21 Cambodia Family និង Century21 Fuji Housing សហការគ្នា​ដើម្បី​ពង្រីក​បណ្តាញ​ទីផ្សារ និង​ជម្រុញ​វិនិយោគ​ជប៉ុន​

ភ្នំពេញ: ​ក្រុមហ៊ុន Century21 Cambodia Family នៅ​កម្ពុជា និង Century21 Fuji Housing របស់​អ្នកវិនិយោគ​ជប៉ុន ប្រចាំ​កម្ពុជា​បានរួម​សហការគ្នា ជា​ដៃគូ​លើ​វិស័យ ទិញ លក់ អចលនទ្រព្យ នៅ​កម្ពុជា ដោយ​ពង្រីក​ទីផ្សារ​នេះ​ទៅដល់​ប្រទេស​ជប៉ុន និង​ជំរុញអោយមាន​អ្នកវិនិយោគ ពី​ប្រទេស​ជប៉ុន​កាន់តែច្រើន​ចូលមក​វិនិយោគ​លើ​វិស័យ សំណង់ និង​អចលនទ្រព្យ​នៅ​កម្ពុជា​។​

​លោក ណាហ្គា​ម៉ា​ស្សូល ហ៊ី​ន​ដឺ​យូគី នាយក​ក្រុមហ៊ុន Fuji Housing Co.,Ltd. របស់​ប្រទេស​ជប៉ុន និង​ជា​អគ្គនាយក ក្រុមហ៊ុន Century21 Fuji Housing បាន​ថ្លែង​នៅក្នុង​សន្និសីទ​សារព័ត៌មាន កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ថា យើង​មើលឃើញ​ចន្លោះប្រហោង​ជាច្រើន នៅក្នុង​ទីផ្សារ អចលនទ្រព្យ​នៅ​កម្ពុជា ដែល​នេះ​ជា​ឪ​កាស​យ៉ា​ល្អ​សម្រាប់​អ្ន​វិនិយោគ​របស់​ជប៉ុន​។  

​ចំណែក​លោក គុយ វ៉ាត់ ប្រ​ធាប​ក្រុមប្រឹក្សាភិបាល និង​ជា​អគ្គនាយក​ក្រុមហ៊ុន Century21 Cambodia ក៏បាន​មានប្រសាសន៍​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ រវាង​ក្រុមហ៊ុន ទាំងពីរ គឺធ្វើឡើង​ក្នុង​គោលបំណង​នាំ​ទីផ្សារ អចលនទ្រព្យ​ក្នុងស្រុក អោយមាន​បណ្តាញ​កាន់តែច្រើន​លើ​ទីផ្សារ ក្នុងប្រទេស​ជប៉ុន​។ ម្យ៉ាងវិញទៀត នេះ​ជា​ឪ​កាស​ដែល​យើង អាចធ្វើ​ការស្វាគមន៍ លោក ណាហ្គា​ម៉ា​ស្សូល ហ៊ី​ន​ដឺ​យូគី ជាទី​ប្រឹក្សា​ផ្ទាល់​ដល់ Century21 Cambodia ដើម្បី​ពង្រីក Century21 Cambodia Family អោយមាន​ការរីកចម្រើន កាន់តែ​ប្រសើរ ដោយ​ពឹង​ផ្អែកលើ​បទពិសោធន៍​២២​ឆ្នាំ ជាមួយ Century21 លើ​វិស័យ​អចលនទ្រព្យ​នេះ​ផ្ទាល់​តែម្តង​។​

​សូមបញ្ជាក់​ផងដែរ​ថា កិច្ចសហប្រតិបត្តិការ​នេះ​បានធ្វើ​ឡើង បន​ញ​តាប់​ពី​ក្រុមហ៊ុន Century21 Fuji Housing បាន​ចូលខ្លួន​មក​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ជាង​ពីរ​ឆ្នាំ កន្លងមកហើយ ហើយ​មើលឃើញ​ឪ​កាស​វិនិយោគ​ជាច្រើន​ក្នុង​វិស័យនេះ សម្រាប់​អ្នកវិនិយោគ​ជប៉ុន​។ នាពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ ការវិនិយោគ​លើ​វិស័យ សំណង់ បាន​កើ​ឡើងជា​លំដាប់ ជាពិសេស​ក្នុង​ឆ្នាំ​២០១៥ ទឹកប្រាក់​វិនិយោគ​សរុប កើន​ដល់ ៣,៣​ពាន់​លាន​ដុល្លារ បើ​ធៀប​នឹង​ឆ្នាំ​២០១៤ ដែលមាន​ទឹកប្រាក់​តែ ៣,២ ពាន់​លាន​ដុល្លារ ដែល​គម្រោង​វិនិយោគ​ធំៗ​ភាគច្រើន មកពី​ប្រទេស ចិន ហុងកុង តៃវ៉ាន់ សិង្ហ​បុរី កូរ៉េ ជប៉ុន និង​ម៉ាឡេស៊ី​៕​