គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា ស្ទាក់ស្ទើ​មិន​ហ៊ាន​កំទេច សំណង់​ពីរ​កន្លែង​នៅ​លើដី​ឆ្នេរសមុទ្រ​៧​ជាន់ នៅឡើយ​ទេ

ព្រះសីហនុ: ប្រជាពលរដ្ឋ​នៅ​ទូទាំងប្រទេស​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​កំពង់​រង់ចាំ​អ៊ុត​លើ​ចំណាត់​ការកំទេច​សំណង់​របស់​ក្រុមហ៊ុន​ធំៗ​ចំនួន​ពីរ​កន្លែង​នៅ​លើដី​ឆ្នេរសមុទ្រ​៧​ជាន់ ខេត្ត​ព្រះសីហនុ​ដែលមាន​ទីតាំងនៅ​ក្នុងភូមិ​១​សង្កាត់​លេខ​៣​ក្រុង​ព្រះ​សីហ​ថា​តើ​ពេលណា​និង​ចាត់ការ ប៉ុន្តែ​ចម្លើយ​នេះ ត្រូវបាន​អភិបាលខេត្ត​ព្រះសីហនុ លោក យន្ត មីន បាន​ថ្លែងថា ចំពោះ​សំណង់​ចំនួន​ពីរ​កន្លែង​នៅ​លើដី​ឆ្នេរសមុទ្រ​៧​ជាន់​នេះ​គ​ណះ​ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កំពុងតែ​ប្រជុំពិភាក្សា​ពិចារណា​នៅឡើយ​ទេ ដោយ​យល់ថា​សំណង់​ទាំងនេះ​គេ​មានច្បាប់​អនុ​ញ្ញា​តិ្ត​ស្របច្បាប់​ទៅហើយ​។​

​ប្រការនេះ​ពលរដ្ឋ​បាន​លើកឡើងថា ប្រសិនបើ​គ​ណះ​ក​ម្មា​ការ​នៅតែ​គាំទ្រ​សំណង់​នេះ​ឲ្យ​ស្ថិតនៅ​លើដី​ចំណី​សមុទ្រ​ដែលជា​តំបន់​ទេសចរណ៍ ដដែល​នោះ ពិតជា​អស់ជំនឿ​ហើយ​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​បាន​បន្តថា ជំហាន​ទី​១​អាជ្ញាធរខេត្ត​បាន​អនុវត្តន៍​កែលំអរ​ឆ្នេរ​ឯករាជ្យ​ឬ​ឆ្នេរ​៧​ជាន់​និង​ឆ្នេរ​អា​រី​ស្តុ​ន​ជាមុនសិន រីឯ​ឆ្នេរសមុទ្រ​អូរត្រេះ​និង​អនុវត្តន៍​នៅ​ជំហាន​ទី​២​ជា​បន្តទៀត​។​

​ជាមួយគ្នានេះ​លោក​អភិបាលខេត្ត​ព្រះសីហនុ​សូម​ធ្វើការ​អំពាវនាវ​ដល់​ប​ង​ប្អូន​ប្រជាពលរដ្ឋ​ដែលមាន​ការពាក់ព័ន្ធ​និង​តំបន់​ឆ្នេរសមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ត្រូវតែ​ចូលរួម​ជួយ​ស្តា​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ឲ្យ​បានល្អ​ប្រសើរឡើង​ដើម្បី​បំរើ​ផលប្រយោជន៍​សា​ធា​រណះ​ចំពោះ​វិ​ស​យ័​ទេសចរណ៍​ ​ដែល​កម្ពុជា​ទទួលបាន​នូវ​កេរ្តិ៍ឈ្មោះ​ល្បី​រន្ទឺ​ក្នុង​ក្លឹម​ឆ្នេរ​ស្អាត​លើ​គេ​ក្នុង​ពិភពលោក​បច្ចុប្បន្ន ជាពិសេស​ដើម្បី​ឆ្លើយតប​និង​ថ្នាក់ដឹកនាំ​ប្រទេស ដែលមាន​សម្តេច​អគ្គមហាសេនាបតី តេ​ជោ ហ៊ុន សែន ជា​ប្រមុខ​ង​ដែរ​។​

​លោក​អភិបាលខេត្ត​ព្រះសីហនុ​ថ្លែង​បែបនេះ​បានធ្វើ​ឡើង​ក្នុង​ស​ន្និសិទ​កាសែត​មួយ​នៅលើ​ដី​តំបន់ឆ្នេរ​សមុទ្រ​៧​ជាន់ កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៦ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​ភ្នាក់ងារ​កាសែត​ជាតិ​និង​អន្តរជាតិ​ច្រើន​នាក់​ផងដែរ​៕​