ស្លាប់​៦​របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦​កុម្ភៈ​

ភ្នំពេញ: ​មនុស្ស​ចំនួន​៦​នាក់​បាន​ស្លាប់  (​ស្រី​ម្នាក់​) រងរបួស​ធ្ងន់​៨​នាក់ (​ស្រី​២​នាក់​) និងរបួសស្រាល​៥​នាក់ (​ប្រុស​)​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​​ប្រចាំ​ថ្ងៃទី​២៦  ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​១៣​លើក​។ នេះ​បើ​យោងតាមរបាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់សាធារណៈ នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ​។​

 របាយការណ៍ ពី​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​ឲ្យ​ដឹងថា​នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់ចរាចរណ៍​ទាំង​១៣​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​២៣គ្រឿង រួមមាន​ម៉ូតូ​ចំនួន​១៣​គ្រឿង រថយន្ត​ធុន​តូច​ចំនួន​៦​គ្រឿង រថយន្ត​ធុន​ធំ​ចំនួន៣​គ្រឿង និង​គោយន្ត​កន្ត្រៃ​១​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល ឲ្យ​កើតមានករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៤​លើក​, ស្រវឹង​២​លើក​, មិនគោរព​សិទ្ធិ ១​លើក​, បត់​គ្រោះថ្នាក់​៣​លើក និង​មិន​ប្រកាន់​ស្តាំ​៣​លើក​។ ក្នុងនោះអ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១២​នាក់ (​យប់​៥​នាក់​)​។​

​ចំពោះ​លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថា យានយន្ត​ដែលល្មើស​សរុប​ទូរ​ទាំង​ប្រទេស​មាន ចំនួន ៧៥២៥​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំចំនួន ៣៣៩៩​គ្រឿង ពិន័យ​សរុប ៤១២៦​គ្រឿង និង​អប់រំ​អ្នក​មិន​ពាក់មួកសុវត្ថិភាព ១៩០៣​នាក់ ៕​R

ស្លាប់​៦​របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦​កុម្ភៈ​

ស្លាប់​៦​របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦​កុម្ភៈ​

ស្លាប់​៦​របួសធ្ងន់​ស្រាល​១៣​នាក់ ក្នុង​គ្រោះថ្នាក់​ថ្ងៃទី​២៦​កុម្ភៈ​