ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​​​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៦ នេះ មានការ​ភ្ញាក់ផ្អើលមួយ​​ខណៈ​អគ្គិភ័យ​​បាន​ឆេះ​ភោជនីយដ្ឋាន​កូរ៉េ​មួយ​កន្លែង ដែល​មាន​យីហោ «​កាចា​» ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦ ក្នុង​ក្រុង​សៀម​រាប ។

ព័ត៌មាន​បឋម​ឱ្យ​ដឹង​ថា មូលហេតុ​គឺ​បណ្តាល​មក​ពី​ជាង​បាន​ឡើង​ទៅ​ផ្សារ​​ដែក​លើ​ដំបូល រួច​ធ្លាក់​ផ្កាភ្លើង​ចំ​ពិ​ដាន​ម្នាងសិលា ទើប​​បង្ក​​ឱ្យ​ឆាបឆេះ​​តែ​ម្តង ។ ទោះបី​យ៉ាងណា គេ​នៅ​មិន​ទាន់​ដឹង​ពី​ទំហំ​នៃ​ការ​ខូចខាត ឬ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ ខណៈដែល​​គេ​ឃើញ​​រថយន្ត​ពន្លត់​កំពុងចុះ​អន្តរាគមន៍​បាញ់​ពន្លត់​​ហើយ ។