ចោរយួន ចេញពីគុក មិនកែ លួចម៉ូតូ ចូលគុកទាំង២​

ខេត្តសៀមរាប ៖ ជនសង្ស័យជា​ជនជាតិវៀតណាម​​២​នាក់​​ ដែលគេដឹងថា ​ទើប​ចេញពី​គុក​មិន​ទាន់​បាន​ប៉ុន្មាន​ខែ​​ផង ក៏​​ធ្វើ​សកម្ម​ភាព លួច​​ម៉ូតូ​​យក​ទៅ​ដោះ​គ្រឿង ត្រូវ​​​កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ខេត្ត ​សហការ​ជាមួយ​ពលរដ្ឋល្អ​ ​ចាប់​បាន​​​កាល​ពី​ថ្ងៃ​ទី​២៤ កុម្ភៈ ២០១៦ ស្ថិត​នៅ​ចំណុច​ក្នុង​សង្កាត់​ស្វាយ​ដង្គំ និង​សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប​ ។

ជនសង្ស័យ​ទាំង​២​នាក់ ១-​ឈ្មោះ​ង្វៀ​ង យ៉ាំ​ង​ប៊ូ​វ ហៅ​ប៉ាវ ភេទ​ប្រុស​ អាយុ​១៧​ឆ្នាំ​ ​រស់នៅ​ភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ធ្លាប់​ជាប់គុក​៣​ដង ពី​បទ​ប្រើប្រាស់​គ្រឿងញៀន​)​ ត្រូវ​សមត្ថកិច្ច​​ឃាត់ខ្លួន​បានកាលពី​​វេលា​ម៉ោង​០២ ​និង​៣០​នាទី​ថ្ងៃ​ទី​២៤​ កុម្ភៈ ​ស្ថិត​នៅ​ចំណុច​តាម​ផ្លូវ​លូ​ទឹក​ស្អុយ​​ទៅ​បាក់​ខែង​ថ្មី ក្នុងភូមិ​តា​ភុល សង្កាត់​ស្វាយ​ដង្គំ ក្រុង​សៀមរាប និង​ម្នាក់​ទៀត​ឈ្មោះ ហូ យ៉ាំ​ង​សៀង ភេទ​ប្រុស ​អាយុ​១៧​ឆ្នាំ​ ​ស្នាក់​នៅ​បន្ទប់​ជួល​ក្នុងភូមិ​បន្ទាយ​ចាស់ សង្កាត់​ស្ល​ក្រាម ក្រុង​សៀមរាប (​ធ្លាប់​ជាប់គុក​៤​ដង ពី​បទ​ជួញដូរ​គ្រឿងញៀន​) ​ត្រូវ​​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន​​កាលពី​វេលា​ម៉ោង​០៣រសៀលថ្ងៃ​ទី​២៤ កុម្ភៈ ​២០១៦ ​ស្ថិត​នៅ​ចំណុច​​ផ្ទះ​ជួល ក្នុងភូមិ​តា​វៀន សង្កាត់​សាលា​កំរើក ក្រុង​សៀមរាប ។

​យោង​តាម​ពាក្យបណ្តឹង​របស់​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​​ឈ្មោះមុជ សុភាព ភេទ​ប្រុស​ អាយុ​២២​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ជា​ស្មន់ ឃុំ​មាន​ជ័យ ស្រុក​ប្រាសាទបាគង ខេត្តសៀមរាប ​​បាន​បាត់​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេ​១២៥ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប ១​O-០៦២៩ ស៊េរី​ឆ្នាំ​២០១៣ ចត​ទុក​​នៅ​មុខ​ផ្ទះ ​​តែ​​ដោយ​មានការ​សហការ​ចូលរួម​ពី​ប្រជាពលរដ្ឋ​តាម​មូលដ្ឋាន ទើប​កម្លាំង​ជំនាញ​បាន​ចុះ​ស៊ើប​អង្កេត​ រហូត​ឈាន​ដល់​​ការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ទាំង​២​នាក់​ ដែល​ជា​ជនជាតិ​វៀតណាម ​៕

ចោរយួន ចេញពីគុក មិនកែ លួចម៉ូតូ ចូលគុកទាំង២​
ចោរយួន ចេញពីគុក មិនកែ លួចម៉ូតូ ចូលគុកទាំង២​

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត