សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ ព្រះបរមរតនកោដ្ឋ ១៧,០០០អឺរ៉ូ ដល់មន្ទីរពេទ្យ គន្ធបុប្ផា

ភ្នំពេញៈ ព្រះរាជទ្រព្យ ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ១៧,០០០អឺរ៉ូ ជូនដល់មន្ទីរពេទ្យគន្ធបុប្ផា ដើម្បីជួយសង្រ្គោះជីវិតកុមារកម្ពុជា។

ព្រះរាជទ្រព្យនេះ ត្រូវបានព្រះរាជទានផ្ទាល់ ព្រះហស្ថសម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ នរោត្តម មុនិនាថសីហនុ ក្នុងព្រះបរមរាជវាំង កាលពីពេលថ្មីៗនេះ។ ព្រះរាជពិធីនេះ ធ្វើឡើងចំថ្ងៃគម្រប់៣ឆ្នាំ នៃព្រះរាជ ពិធីបុណ្យថ្វាយព្រះភ្លើង ព្រះបរមរតនកោដ្ឋ។ នេះបើតាមការបញ្ជាក់ពី មន្រ្តីជាន់ខ្ពស់ព្រះបរមរាជវាំង ប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល។

សូមជំរាបថា រយៈពេល២៤ឆ្នាំ កន្លងទៅផុតទៅ មន្ទីរពេទ្យគន្ធរបុប្ផា ដែលមានគុណធម៌ក្នុងការព្យាបាលកុមារ ជួយព្យាបាលកុមារកម្ពុជា រហូតដល់ជាង១៤លាននាក់ និងចំណាយថវិការសរុបទាំងអស់ជិត ៦០០លានដុល្លារអាមេរិក។ ករណីនៃកុមារ មានជំងឺធ្ងន់រហូតដល់១៤០នាក់ ក្នុងមួយថ្ងៃ បានមកព្យាបាលនៅមន្ទីរពេទ្យនេះ។ រាល់ការព្យាបាល ទាំងអស់ គឺឥតគិតថ្លៃ៕

សម្តេចម៉ែ ប្រទានព្រះរាជទ្រព្យ ព្រះបរមរតនកោដ្ឋ ១៧,០០០អឺរ៉ូ ដល់មន្ទីរពេទ្យ គន្ធបុប្ផា

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត