«​សួន​អាពាហ៍ពិពាហ៍​» បង្កើត​នៅ​ ខេត្តកំពង់ចាម សម្រាប់​អ្នក​ ទើប​រៀប​ការ ​ដាំ​កូន​ឈើ

ខេត្តកំពង់ចាម ៖ នាព្រឹក​ថ្ងៃទី​២៧ កុម្ភៈ ២០១៦ លោកលន់ លឹមថៃ អភិបាល​ខេត្ត​ អម​ដំណើរ​ដោយលោក​​​អភិបាល​រង​​ និង​ប្រធាន​មន្ទីរ​​​​នានា ​ជុំវិញ​ខេត្ត​ បាន​ចុះ​​ត្រួតពិនិត្យ​ ទីតាំង​ដែលទើបបង្កើត​ថ្មី​មួយ សម្រាប់អ្នកដែល​ រៀបការថ្មី​ ដោយ​មាន​ឈ្មោះ​ថា «សួន​អាពាហ៍​ពិពាហ៍»​ ​​ស្ថិត​នៅ​បរិវេណ វត្ត​នគរបាជ័យក្រៅ​ ក្នុង​ឃុំ​អំពិល ស្រុក​កំពង់​សៀម ខេត្តកំពង់ចាម ។

សួន​អាពាហ៍ពិពាហ៍នេះ បង្កើត​ឡើង ​ដើម្បី​ឱ្យ​អ្នកដែលទើប​​រៀបការ ​ចុះ​មក​កម្សាន្ត និង​រួម​គ្នា​ដាំ​ដើម​ឈើ​ទុក​ជា​អនុស្សាវរីយ៍​ សម្រាប់​គូ​ស្វាមី​​ភរិយាថ្មី ។ គួរបញ្ជាក់​ថា សួន​​អាពាហ៍ពិពាហ៍នេះ នឹង​បើក​សម្ពោធ​ប្រើ​ប្រាស់​ជាផ្លូវការ​​ នៅ​ថ្ងៃទី១០ មីនា ខាងមុខនេះ ៕

«​សួន​អាពាហ៍ពិពាហ៍​» បង្កើត​នៅ​ ខេត្តកំពង់ចាម សម្រាប់​អ្នក​ ទើប​រៀប​ការ ​ដាំ​កូន​ឈើ
«​សួន​អាពាហ៍ពិពាហ៍​» បង្កើត​នៅ​ ខេត្តកំពង់ចាម សម្រាប់​អ្នក​ ទើប​រៀប​ការ ​ដាំ​កូន​ឈើ
«​សួន​អាពាហ៍ពិពាហ៍​» បង្កើត​នៅ​ ខេត្តកំពង់ចាម សម្រាប់​អ្នក​ ទើប​រៀប​ការ ​ដាំ​កូន​ឈើ
«​សួន​អាពាហ៍ពិពាហ៍​» បង្កើត​នៅ​ ខេត្តកំពង់ចាម សម្រាប់​អ្នក​ ទើប​រៀប​ការ ​ដាំ​កូន​ឈើ

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត