សុខចិត្តចំណាយ លុយជាងកន្លះ លានដុល្លារដើម្បី នៅឲ្យឆ្ងាយពីគេ តែលទ្ធផលចុងក្រោយ ហួសចិត្ត!

អង់គ្លេស៖ ប្តីប្រពន្ធមួយគូមានអារម្មណ៍ ហួសចិត្តជាខ្លាំង នៅពេលដែល ទទួលបានដំណឹងថា ផ្ទះក្នុងសុបិន្តរបស់ពួកគេ ដែលធ្លាប់តែ នៅដាច់ឆ្ងាយ ពីហ្វូងមនុស្ស នឹងត្រូវស្ថិតក្នុងតំបន់ដែលហ៊ុមព័ទ្ធ ដោយផ្ទះល្វែង។

អ្នកស្រី Cheryle Walton អាយុ ៥៦ឆ្នាំ ជាដៃគូនឹងលោក Paul Jones អាយុ ៥០ឆ្នាំ មិនធ្លាប់បាន ទទួលដណឹង ពីមុនមកទេថា តំបន់ដែល ពួកគេរស់នៅ នឹងត្រូវបានគេ អភិវឌ្ឍជាទីក្រុងរណបមួយ។ ផ្ទុយទៅវិញ ពួកគេទើបតែទទួលបានដំណឹង នេះនៅពេលដែល អ្នកដំណើរឆ្លងកាត់ទីនោះប្រាប់ថា គម្រោងសាងសង់ ផ្ទះល្វែងក្នុង តំបន់ Chippenhamនេះ នឹងលាតសន្ធឹង ក្នុងផ្ទៃដីប្រហែល ៥០៧,០០០ គីឡូម៉ែត្រការ៉េ ជុំវិញផ្ទះរបស់ពួកគេ ដែលធ្លាប់តែព័ទ្ធ ជុំវិញដោយវាលស្មៅដ៏ល្វឹងល្វើយ ហើយផ្ទះរបស់ពួកគេ ថែមទាំងមិនស្ថិត នៅក្នុងគម្រោងនេះទៀតផង គឺមានន័យថា ផ្ទះដែលធ្លាប់តែស្រស់ស្អាត កណ្តាលទីវាល នឹងក្លាយទៅជាផ្ទះតូចមួយនៅ ក្នុងហ្វូងផ្ទះ ទំនើបទៅវិញ។ គួរបញ្ជាក់ថា ប្តីប្រពន្ធមួយគូនេះ បានទិញផ្ទះនេះតាំងពីក្នុងតម្លៃជាង ៣សែន ដុល្លារ រហូតពេលនេះ មានតម្លៃពីផ្សារ ស្មើនឹងជាង កន្លះលានដុល្លារ ដើម្បីរស់នៅក្នុង តំបន់ស្ងប់ស្ងាត់មួយ ប៉ុន្តែបែរជាត្រូវ គេដាក់គម្រោង សង់ផ្ទះឲ្យហ៊ុមព័ទ្ធជុំជិត ដោយមិនមានផ្តល់ដំណឹងដល់ ពួកគាត់មុនឡើយ។ អ្នកស្រី Walton បាននិយាយថា "គាត់ពិតជាតក់ស្លុតខ្លាំងណាស់ ព្រោះពួកគាត់ខិតខំ ធ្វើការយ៉ាងខ្លាំង ទម្រាំសន្សំលុយ ដើម្បីទិញផ្ទះ មួយនេះបាន ហើយវាគឺជាផ្ទះ ក្នុងសុបិន្តមួយ ដែលពួកគេចង់បាន"។ បន្ថែមពីនេះ អ្នកស្រីបានបញ្ជាក់ថា "ពួកគាត់ផ្លាស់ មករស់នៅទីនេះ ដោយសារចង់គេច ចេញពីហ្វូងអ្នកជិតខាង គេចពីការរំខាន ដោយសម្លេង និងភ្លើងចរាចរណ៍ក្នុងទីក្រុង គឺពួកគាត់ចង់រស់នៅកណ្តាល ទីវាលស្ងប់ស្ងាត់"។

យ៉ាងណាមិញអ្នកនាំពាក្យ នៃក្រុមប្រឹក្សា ក្នុងតំបន់នោះ បានថ្លែងថា ពួកគេបានយល់ ពីស្ថានភាព របស់លោកស្រី Waltonហើយ ហើយក៏បានណែនាំ ទៅអ្នកអភិវឌ្ឍន៍ឲ្យធ្វើការបកស្រាយ ចំពោះគម្រោង សាងសងនេះ និងពន្យល់មូលហេតុថា ហេតុអ្វីបានជាផ្ទះ របស់ពួកគេ មិនស្ថិតនៅ ក្នុងគម្រោងនេះ៕

សុខចិត្តចំណាយ លុយជាងកន្លះ លានដុល្លារដើម្បី នៅឲ្យឆ្ងាយពីគេ តែលទ្ធផលចុងក្រោយ ហួសចិត្ត!
សុខចិត្តចំណាយ លុយជាងកន្លះ លានដុល្លារដើម្បី នៅឲ្យឆ្ងាយពីគេ តែលទ្ធផលចុងក្រោយ ហួសចិត្ត!
សុខចិត្តចំណាយ លុយជាងកន្លះ លានដុល្លារដើម្បី នៅឲ្យឆ្ងាយពីគេ តែលទ្ធផលចុងក្រោយ ហួសចិត្ត!
សុខចិត្តចំណាយ លុយជាងកន្លះ លានដុល្លារដើម្បី នៅឲ្យឆ្ងាយពីគេ តែលទ្ធផលចុងក្រោយ ហួសចិត្ត!
សុខចិត្តចំណាយ លុយជាងកន្លះ លានដុល្លារដើម្បី នៅឲ្យឆ្ងាយពីគេ តែលទ្ធផលចុងក្រោយ ហួសចិត្ត!

រូបផ្ទៃដីដែលគេអភិវឌ្ឍ និងផ្ទះរបស់លោកស្រី Walton

ប្រភព៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត