នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​អំពាវនាវឲ្យ​អ្នក​សង្ស័យ​ កើត​ជំងឺ​ផ្តាសាយ​ជ្រូក កុំប្រើប្រាស់​ថ្នាំ​ផ្សះ​

ភ្នំពេញ៖ ប្រធាននាយកដ្ឋាន ប្រយុទ្ធនឹងជំងឺឆ្លង ឬហៅកាត់ថា CDC លោកវេជ្ជបណ្ឌិត លី សុវណ្ណ មានប្រសាសន៍ តាមបណ្តាញសង្គម CDC ថា
ជំងឺផ្តាសាយជ្រូក បានក្លាយជា ជំងឺផ្តាសាយរដូវកាល ឬផ្តាសាយធំ តាំងពីឆ្នាំ២០១២មកម្លេះ។

ជំងឺប្រភេទនេះ ក្លាយជាមេរោគមួយធម្មតា។ លោកបន្តថា ប្រសីនបើអ្នកមានជំងឺរាំរ៉ៃ ដូចជាជំងឺសួត ថ្លើម និងលើសឈាម នោះនឹងធ្វើអោយជំងឺនេះ វិវត្តន៍ជាជំងឺធ្ងន់ធ្ងរ។ ប៉ុន្តែលោកអំពាវនាវ កុំអោយអ្នកសង្ស័យថា មានជំងឺនេះ ប្រើប្រាស់ថ្នាំផ្សះដោយខ្លួនឯង។ បញ្ហាទី១ នឹងធ្វើឲ្យមានភាពស៊ាំ និងប៉ះពាល់សុខភាព។

លោកបន្ថែមថា” មានតែគ្រូពេទ្យទេដែល អាចផ្សំអោយពលរដ្ឋ ឬអ្នកជំងឺបាន ក្រោយពីមានអាការៈក្តៅខ្លួនពី៣ថ្ងៃ ទៅ៥ថ្ងៃ ត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យ  ជំងឺផ្តាសាយបក្ស៉ី បានជាករណីព្រួយបារម្ភ និងតម្រូវអោយគាត់ទៅព្យាបាលទៀងទាត់ ក្រសួងសុខាភិបាលត្រៀមថ្នាំ ការពារផ្តាសាយបក្សី និងH1N1 បើបងប្អូនមានព័ត៌មាន បន្ថែមសូមរាយការណ៍ មកកាន់លេខ ១១៥ ដើម្បីផ្តល់ព័ត៌មានមកកាន់ក្រសួងជាបន្ទាន់។

ការអំពាវនាវនេះ ធ្វើឡើង បន្ទាប់ពីលោក ឃុន ណូ អ្នកបញ្ជាកាមេរ៉ា ថតលើអាកាស ( Drone) របស់ស្ថានីយ៍ទូរទស្សន៍  CNC , CTN , My TV  បានទទួល មរណភាពក្នុងវ័យ ២៩ឆ្នាំ កាលពីវេលាម៉ោង ប្រមាណ ៤ ទៀបភ្លឺ ថ្ងៃទី២៤ ខែកុម្ភៈ ដោយជំងឺផ្តាសាយជ្រូក៕

នាយកដ្ឋាន​ប្រយុទ្ធ​នឹង​ជំងឺឆ្លង ​អំពាវនាវឲ្យ​អ្នក​សង្ស័យ​ កើត​ជំងឺ​ផ្តាសាយ​ជ្រូក កុំប្រើប្រាស់​ថ្នាំ​ផ្សះ​