រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន​ អញ្ជើញ​បិទ​សន្និបាត​ បូកសរុប​លទ្ធផល​ការងារ​ បរិស្ថាន​ឆ្នាំ ២០១៥

ភ្នំពេញ៖ លោក សាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី២៧ ខែកុម្ភះនេះ បានអញ្ជើញជាអធិបតី ក្នុងពិធីបិទសន្និបាតបូកសរុប លទ្ធផលការងារ បរិស្ថានឆ្នាំ ២០១៥ បន្ទាប់ពីបានដំណើរការ អស់រយៈពេល២ថ្ងៃ ប្រកបដោយជោគជ័យ។

លោកខៀវ មុត រដ្ឋលេខាធិការក្រសួងបរិស្ថាន ជម្រាបជូនពីលទ្ធផលនៃអង្គសិក្ខាសាលាចំនួន៥ប្រធានបទ ត្រូវបានប្រារព្ធធ្វើព្រមគ្នាកាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៦ ដែលទី១គឺ"សិក្ខាសាលាស្តីពីចំណេះដឹង និងផ្សព្វផ្សាយព័ត៌មានបរិស្ថាន"គ្រាដែលសិក្ខាសាលានេះ មាន ប្រធានបទរងចំនួន៦ ដើម្បីធ្វើបទបង្ហាញស្តីពីការគ្រប់គ្រង និងអភិបាលកិច្ចល្អ, ការធ្វើសេវាកម្ម ព័ត៌មានភូមិសាស្រ្ត, ការងារអប់រំបរិស្ថាន ដោយបញ្រ្ជាបការអប់រំបរិស្ថានទៅក្នុងកម្មវិធីសិក្សាគ្រប់ កម្រិត និងការលើកកម្ពស់តួនាទី ព្រះសង្ឃក្នុងការបញ្រ្ជាបការអប់រំបរិស្ថាននៅតាមសហគមន៍ មូលដ្ឋាន, ការងារផ្សព្វផ្សាយព័ត៌មានបរិស្ថាន, ការផ្តល់រង្វាន់និងលើកទឹកចិត្តចំពោះការអនុវត្ត កម្មវិធីមេត្រីភាពបរិស្ថាន ស្តង់ដាមេត្រីភាពបរិស្ថាន ការប្រឡងប្រណាំងប្រតិបត្តិបៃតង និង ការងារវិមជ្ឈការមុខងារអប់រំ និងប្រសិទ្ធភាពការប្រើប្រាស់ធនធាន។

ចំណែកឯសិក្ខាសាលាទី២"ស្តីពីកិច្ចគាំពារបរិស្ថាន" ដែលមានការធ្វើបទបង្ហាញអំពីស្ថានភាពបញ្ហាប្រឈម និងការស្វែងរកវិធានការ និងដំណោះស្រាយពាក់ព័ន្ធនឹងការគ្រប់គ្រងគុណភាពខ្យល់ សំឡេង និងរំញ័រ ការតាមដានគុណភាពទឹកសាធារណៈ និងទឹកលូសាធារណៈទីប្រជុំជន ការគ្រប់គ្រងសំរាម សំណល់រឹងទី ប្រជុំជន និងគម្រោងកាត់បន្ថយថង់ប្លាស្ទិក ការគ្រប់គ្រងសារធាតុគ្រោះថ្នាក់ ការពង្រឹងការត្រួត ពិនិត្យបញ្ហាបំពុលបរិស្ថាន និងការវាយតម្លៃហេតុប៉ះពាល់បរិស្ថាន។

សិក្ខាសាលាទី៣"ស្តីពីការគ្រប់គ្រងតំបន់ការពារធម្មជាតិ" ក៏មានរៀបចំធ្វើបទបង្ហាញស្តីពីការអភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌធម្មជាតិ និងវប្បធម៌, ការគ្រប់គ្រងនិងអភិរក្សតំបន់ដីសើម និងអភិរក្សជីវៈចម្រុះ, ការអភិវឌ្ឍតំបន់ការពារធម្មជាតិ និងគ្រង់គ្រងរដ្ឋបាល និងហិរញ្ញវត្ថុ, ការធ្វើ អធិការកិច្ច និងអនុវត្តច្បាប់នៅក្នុងតំបន់ការពារធម្មជាតិ។

សិក្ខាសាលាទី៤"ស្តីពីការ អភិវឌ្ឍដោយចីរភាព" បានធ្វើបទបង្ហាញស្តីពីកំណែទម្រង់អភិបាលកិច្ចបរិស្ថាន,ការជំរុញសេដ្ឋកិច្ចបៃតង ដើម្បីការអភិវឌ្ឍដោយចីរភាព, ការឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ, ការគ្រប់ គ្រងធនធានជីវៈចម្រុះ និងជីវសុវត្ថិភាពសម្រាប់ការអភិវឌ្ឍដោយចីរភាព និងការបន្ស៊ាំនឹងការប្រែ ប្រួលអាកាសធាតុនៅតំបន់ឆ្នេរក្នុងព្រះរាជាណាចក្រកម្ពុជា។ សិក្ខាសាលាទី៥ ស្តីពី"របាយការណ៍ត្រួតពិនិត្យលទ្ធផលការងារដ្ឋបាល ធនធានមនុស្ស ផែនការថវិកា ហិរញ្ញវត្ថុ ការគ្រប់ គ្រងទ្រព្យសម្បត្តិរដ្ឋ ការងារវិមជ្ឈការ និងវិសហមជ្ឈការ អធិការកិច្ច និងការងារសវនកម្មផ្ទៃក្នុង"។
នាឱកាសនោះលោកសាយ សំអាល់ រដ្ឋមន្រ្ដីក្រសួងបរិស្ថាន បានថ្លែងកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់មន្រ្តីរាជការក្រសួង បរិស្ថានទាំងអស់ ក្នុងការចូលរួមពិភាក្សានិងផ្តល់នូវគំនិតយោបល់ ដើម្បីធ្វើឲ្យការអនុវត្តការងារ កាន់តែមានប្រសិទ្ធភាពថែមទៀត នៅក្នុងកិច្ចគាំពាបរិស្ថាន ការអភិរក្សជីវៈចម្រុះ និងការរស់នៅ ដោយចីរភាព។

ក្នុងនោះដែរលោកសាយ សំអាល់ ក៏បានផ្តល់នូវអនុសាសន៍ជាគន្លឹះបន្ថែមទៀត ដល់គ្រប់អង្គភាពចំណុះក្រសួង និងធ្វើការណែនាំផ្តាំផ្ញើដល់មន្រ្តីរាជការទាំងអស់ ធ្វើយ៉ាងណា ត្រូវចេះប្រែក្លាយខ្លួនឲ្យទៅជាអ្នករៀបចំតាក់តែងនូវគោលនយោបាយ រៀបចំនូវផែនការយុទ្ធសាស្រ្ត ក៏ដូចជាការធ្វើលិខិតបទដ្ឋានគតិយុត្តិនានា ឲ្យត្រូវទៅនឹងបរិបទនៃសង្គមកម្ពុជានាពេលបច្ចុប្បន្ន និងពេលអនាគត ដើម្បីសម្រេចបាននូវគោលដៅរួមលើការងារវិស័យបរិស្ថាន ក៏ដូចជាបម្រើដល់ ឧត្តមប្រយោជន៍ប្រជាជនកម្ពុជា និងសង្គមជាតិទាំងមូល៕ 

រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន​ អញ្ជើញ​បិទ​សន្និបាត​ បូកសរុប​លទ្ធផល​ការងារ​ បរិស្ថាន​ឆ្នាំ ២០១៥

រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន​ អញ្ជើញ​បិទ​សន្និបាត​ បូកសរុប​លទ្ធផល​ការងារ​ បរិស្ថាន​ឆ្នាំ ២០១៥

រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន​ អញ្ជើញ​បិទ​សន្និបាត​ បូកសរុប​លទ្ធផល​ការងារ​ បរិស្ថាន​ឆ្នាំ ២០១៥

រដ្ឋមន្រ្ដី​ក្រសួង​បរិស្ថាន​ អញ្ជើញ​បិទ​សន្និបាត​ បូកសរុប​លទ្ធផល​ការងារ​ បរិស្ថាន​ឆ្នាំ ២០១៥