អគ្គិភ័យ​កំពុង ឆេះ​ភោជនីយដ្ឋាន​កូរ៉េ​មួយកន្លែង នៅ​ក្រុង​សៀមរាប

សៀមរាប: អគ្គិភ័យ​បាន​កំពុង​ឆាបឆេះ ភោជនីយដ្ឋាន​កូរ៉េ​មួយកន្លែង នៅ​ក្រុង​សៀមរាប បង្ក​ឲ្យមានការ​ភ្ញាក់ផ្អើល ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច បាននាំគ្នា​មកជួយ​អន្តរាគមន៍​។​

​ហេតុការណ៍​នេះ​បានកើត​ឡើង កាលពី​វេលា​ម៉ោង​ជិត​២​រសៀល​ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ២០១៦ នៅ​ចំណុច​ភោជនីយដ្ឋាន​កូរ៉េ​មួយ កន្លែង ដែលមាន​យីហោ «​កាចា​»ស្ថិតនៅតាម​បណ្តោយ​ផ្លូវ​លេខ​៦ ក្នុង​ក្រុង​សៀមរាប ។​

​មូលហេតុ​គឺ​បណ្តាលមកពី​ជាង​បាន​ឡើងទៅ​ផ្សារ​ដែក​លើដំបូល រួច​ធ្លាក់​ផ្កាភ្លើង​ចំ​ពិ​ដានម្នាងសិលា ទើប​បង្ក​ឲ្យ​ឆាបឆេះ​តែម្តង ។ ទោះបីយ៉ាងណា គេ​នៅ​មិនទាន់​ដឹង​ពី​ទំហំនៃ​ការខូចខាត ឬ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះទេ ខណៈដែល​គេ​ឃើញ​រថយន្ត​ពន្លត់កំពុង​ចុះ​អន្តរាគមន៍​បាញ់​ពន្លត់​៕​R

អគ្គិភ័យ​កំពុង ឆេះ​ភោជនីយដ្ឋាន​កូរ៉េ​មួយកន្លែង នៅ​ក្រុង​សៀមរាប

អគ្គិភ័យ​កំពុង ឆេះ​ភោជនីយដ្ឋាន​កូរ៉េ​មួយកន្លែង នៅ​ក្រុង​សៀមរាប