ថ្ងៃ​ចូល​រោងការ​កូន​ក​ម្លោះ​កូនក្រមុំ​បណ្តើរគ្នា​ទៅ​ងូតទឹក​អណ្តូង​ត្រូវ​ឃាតក​ស្ទាក់​កាប់​ស្លាប់​កូនក្រមុំ កូន​ក​ម្លោះ​របួសធ្ងន់​

កូន​ខេត្តក្រចេះ ៖ កូន​ក​ម្លោះ និង​ត្រូវជា​កូនក្រមុំ បន្ទាប់ពី​ធ្វើ​ពិធីសូត្រមន្ត​ចូល​រោង​អាពាហ៍ពិពាហ៍​ថ្ងៃរសៀល លុះ​ល្ងាច​ឡើង​កម្មវិធី​ចូល​រោង ចប់សព្វគ្រប់​នៅវេលា​ម៉ោង​ប្រហែល​៩ ពួកគេ​ទាំងពីរ​នាក់ បាន​បណ្តើរគ្នា​ទៅ​ងូតទឹក​អណ្តូង​នៅ​វាលស្រែ​នៅ​ខាងក្រោយ​ផ្ទះ ក៏ត្រូវ​បាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ ធ្វើ​សកម្មភាព​ស្ទាក់​កាប់​ប្រហារ​បណ្ដាល​ឲ្យ​ស្ត្រី​ជា​កូនក្រមុំ ស្លាប់បាត់​ជីវិត​នៅ​កន្លែងកើតហេតុ យ៉ាង​អ​ណោ​ច​អ​ធ័​ម ទាំង​កាយ​អាក្រាត និង​បុរស​កូន​ក​ម្លោះ​រងរបួស​ធ្ងន់​។ ហេតុការណ៍​នេះ​ត្រូវបាន​ក្រុមគ្រួសារ​ដឹង​កាលពី​វេលា​ម៉ោង ១១ និង​២០​យប់​ថ្ងៃទី​២៦ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​មាក់​កណ្ដាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល ខេត្តក្រចេះ​។​

នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​ស្រែ​ចារ​បាន​ឲ្យ​ដឹងថា កូនក្រមុំ​ដែល​ត្រូវ​ឃាតក​កាប់សម្លាប់​នោះ​មាន ឈ្មោះ ម៉ុ​ន ស្រី​ញឹ​ប ភេទ​ស្រី អាយុ​១៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​-​ឃុំ កើតហេតុ​ខាងលើ បាន​ស្លាប់​នៅ​កន្លែងកើតហេតុ​។ ចំណែក​កូន​ក​ម្លោះ​មានឈ្មោះ ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ភូមិ​-​ឃុំ​ជាមួយគ្នា បាន​រងរបួស​ធ្ងន់ បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ស្រុក​ស្នួល​។ ករណី​ឃាតក​ម្មេះ​លោក​វរសេនីយ៍ទោ ចាន់ សុខ​គីម អធិការនគរបាល​ស្រុក​ស្នួល បាន​បញ្ជាក់ថា នគរបាល​ជំនាញ​កំពុងធ្វើការ​ស៊ើបអង្កេត​យ៉ាង​យកចិត្តទុកដាក់​ដើម្បី​ចាប់ខ្លួន​ជនដៃដល់​យកមក​ផ្តន្ទាទោស​ឲ្យ​ខាងតែបាន ៕

KA-27-02-2016-01 KA-27-02-2016-02 KA-27-02-2016-03 KA-27-02-2016-04 កូន​ក​ម្លោះ​