ឯ.ឧ​ អ៊ិត សំ​ហេ​ង​ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​កា​រ​ងារ និង ប​ណ្តុះ​ប​ណ្តា​ល​វិ​ជ្ជា​ជី​វៈ​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​អ​គា​រ​ថ្មី​រប​ស់​សា​លា​រៀន​ផ្នែ​ក​ស​ណ្ឋា​គា​រ​សា​លា​បា​យ​

នា​ព្រឹ​ក​ថ្ងៃ​ទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ នេះ​ឯក​ឧ​ត្ត​ម អ៊ិត សំ​ហេ​ង​ រដ្ឋ​ម​ន្ត្រី​ក្រ​សួ​ង​ការ​ងារ និង ប​ណ្តុះ​ប​ណ្តា​ល​វិ​ជ្ជា​ជី​វៈ​បា​ន​អ​ញ្ជើ​ញ​ធ្វើ​ជា​អ​ធិ​ប​តី​ស​ម្ពោ​ធ​ដា​ក់​ឲ្យ​ប្រើ​ប្រា​ស់​អ​គា​រថ្មី​រ​ប​ស់​សា​លា​រៀន​ផ្នែ​ក​ស​ណ្ឋា​គា​រ​សា​លា​បា​យ​រ​ប​ស់​អង្គ​កា​រ​ជួយ​ក​ម្ពុ​ជា​ដែ​ល​មា​ន​ទី​តាំ​ង​នៅ​ខេ​ត្ត​សៀម​រា​ប​។ ក្នុងពិធីនោះឯកឧត្តមរដ្ឋមន្ត្រីបានថ្លែងកោតសរសើរចំពោះវឌ្ឍនភាពដ៏ឆាប់រហ័យរបស់សាលាបាយ ហើ​យ​រី​ក​រា​យ​​ដែល​សា​លា​បា​យ​បានក្លាយជាសាលាបណ្តុះបណ្តាលវិជ្ជាជីវៈផ្នែកសណ្ឋាគារដ៏ល្បីឈ្មោះមួយនៅកម្ពុជា។ រា​ជ​រដ្ឋា​ភិ​បា​ល​សូ​ម​គាំ​ទ្រ​ និងបន្តគាំទ្រចំពោះបេសកកម្មបណ្តុះបណ្តាលធនធានមនុស្សរបស់សាលានេះ ក៏​ដូ​ច​ជា​រ​ប​ស់​អ​ង្គ​កា​រ​ជួយ​ក​ម្ពុ​ជា។ សាលាបាយត្រូវបានបង្កេីតឡេីងដោយអង្គការបារាំង (អង្គការជួយកម្ពុជា) ក្នុងឆ្នាំ១៩៨៤ ហេីយ​មាន​កម្ម​វិធី​ប​ណ្តុះ​​ប​ណ្តា​ល​វិ​ជ្ជា​ជី​វៈ​ចា​ប់​ពី​ឆ្នាំ ២០០២ ក្នុងគោលដៅ និងបេសកម្មជួយកាត់បន្ថយភាពក្រីក្រនៅកម្ពុជា តា​ម​រយៈ​ផ្ត​ល់​នូវ​ជំ​នា​ញ​វិ​ជ្ជា​ជី​វៈ​ ផ្នែកបដិសណ្ឋារកិច្ច និងទេសចរណ៍ ។ សាលាបាយបានផ្តល់ការបណ្តុះបណ្តាលដល់សិស្សក្រីក្រ ដោយឥតគិតថ្លៃ រួមទាំងផ្តល់សម្ភារសិក្សា អាហារ ក​ន្លែ​ង​ស្នា​ក់​នៅ​ ឯក​ស​ណ្ឋា​ន​កង់​ថ្នាំពេទ្យ ការបណ្តុះបណ្តាលពេញមួយឆ្នាំ និងឧបត្ថម្ភថវិការចំនួន២៥ដុល្លារអាមេរិក ក្នុង​ម្នា​ក់​សម្រា​ប់​ចំ​ណា​យ​ប្រ​ចាំ​ខែ​។ ជិត ១៤ឆ្នាំ មកនេះ​សាលាបានទទួលសិស្សឱ្យចូលរៀនបានចំនួន ១.៣០៣នាក់ ដោ​យ​បា​ន​ស​ហ​កា​រ​ជា​មួ​យ​ស​ណ្ឋា​គារ​ផ្កា​យ​៤ និងផ្កាយ៥ ជាង១៨សណ្ឋាគារ ដេី​ម្បី​អ​នុ​ញ្ញា​ត​ឱ្យ​សិ​ស្ស​បា​ន​អ​នុ​វត្ត​ជំ​នា​ញ​ពិ​ត​ប​ន្ថែ​ម​ជា​រៀង​រា​ល់​ខែ​។ ​ក្រោយពីបញ្ចប់ការសិក្សា សិស្សទាំងនោះអាចទទួលបានការងារធ្វេី១០០% រវាងចន្លោះពី៥ ទៅ៧សប្តាហ៍ ៕ ដោយ៖ ដុស ផល្លា