សាលារៀន ធ្លាប់មានសិស្សជាង ៣០០នាក់ ឥឡូវសល់តែម្នាក់ រៀនតទល់ ជាមួយគ្រូ

ចិន៖ សិស្សប្រុសម្នាក់ បានក្លាយខ្លួន ជាសិស្សតែម្នាក់គត់ នៅក្នុងសាលាមួយកន្លែង ឈ្មោះថា «Taohuagou Teaching Academy» ស្ថិតក្នុងខេត្ត Hubei ប្រទេសចិន។ ជាងនេះទៅទៀត សិស្សប្រុសដ៏កំសត់ ដែលមានឈ្មោះថា Liu Jiankang រូបនោះ ត្រូវរៀនតទល់ ជាមួយគ្រូ តែម្នាក់គត់ដូចគ្នា ឈ្មោះថា Liu Zhaoming នៅក្នុងសាលារៀននោះ។

សាលារៀន ធ្លាប់មានសិស្សជាង ៣០០នាក់ ឥឡូវសល់តែម្នាក់ រៀនតទល់ ជាមួយគ្រូ

លោក Zhaoming ដែលជាគ្រូបង្រៀន បានពន្យល់ប្រាប់ឲ្យដឹងថា កុមារភាគច្រើន នៅក្នុងតំបន់នោះ បានធ្វើដំណើរ ទៅទីក្រុងធំៗ ផ្សេងទៀត ជាមួយក្រុមគ្រួសារ ព្រោះតែឪពុកម្តាយ របស់ពួកគេ ស្វែងរកឱកាសការងារ ឲ្យបានល្អប្រសើរជាងមុន។ ផ្ទុយទៅវិញ ឪពុកម្តាយរបស់ Jiankang បានបង្ខំចិត្ត នាំយកគេ ត្រលប់មកកាន់ ស្រុកកំណើតវិញ (ខេត្ត Hubei) ក្រោយថ្ងៃចូលឆ្នាំចិន បានបញ្ចប់។

គួរបញ្ជាក់ផងដែរថា កាលពីមុន សាលារៀននោះ មានសិស្សរហូតដល់ទៅ ជាង៣០០នាក់ និងគ្រូបង្រៀន ៣០នាក់ឯណោះ ប៉ុន្តែបច្ចុប្បន្ននេះ នៅតែសិស្ស និងគ្រូ តែម្នាក់ រៀនតទល់មុខគ្នាប៉ុណ្ណោះ៕

សាលារៀន ធ្លាប់មានសិស្សជាង ៣០០នាក់ ឥឡូវសល់តែម្នាក់ រៀនតទល់ ជាមួយគ្រូ
សាលារៀន ធ្លាប់មានសិស្សជាង ៣០០នាក់ ឥឡូវសល់តែម្នាក់ រៀនតទល់ ជាមួយគ្រូ
សាលារៀន ធ្លាប់មានសិស្សជាង ៣០០នាក់ ឥឡូវសល់តែម្នាក់ រៀនតទល់ ជាមួយគ្រូ

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

  • សាលារៀន ធ្លាប់មានសិស្សជាង ៣០០នាក់ ឥឡូវសល់តែម្នាក់ រៀនតទល់ ជាមួយគ្រូ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/02/27  Category:ក្នុងស្រុក