ញ៉ាំ​ជាតិ​សរសៃ​មិន​គ្រប់ នឹង​មាន​អ្វី​កើតឡើង​?

ញ៉ាំ​ជាតិ​សរសៃ​មិន​គ្រប់ នឹង​មាន​អ្វី​កើតឡើង​?

​កូ​ឡេ​ស្តេ​រ៉ុល​ឡើង​ខ្ពស់​
​ការសិក្សា​បានឲ្យដឹងថា ជាតិ​សរសៃ ប្រហែល​ជា​ជួយ​បញ្ចុះ កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។ ការបញ្ចុះ​កូ​ឡេ​ស្តេ​រ៉ុល​នេះ កើតឡើង​ដោយសារតែ ជាតិ​សរសៃ​នោះ ទៅ​តោងកូ​ឡេ​ស្តេ​រ៉ុល ហើយ​បញ្ចេញ​វា​ចោល​។ ដូច្នេះ បើសិន​ជា​អ្នក មិន​ញ៉ាំ​ជាតិ​សរសៃ​បាន​គ្រប់គ្រាន់​ទេ កូ​ឡេ​ស្តេ​រ៉ុល ពិតជា​មិន​អាច ចេញពី​រាងកាយ​បានឡើយ​។

​ពោះវៀន​ដើរ​មិន​ទៀងទាត់​
​ភាគច្រើន ការ​ទល់លាមក កើតឡើង​ដោយសារតែ កង្វះ​ការ​ញ៉ាំ​ជាតិ​សរសៃ​។ ប៉ុន្តែ ការ​ទល់លាមក គឺជា​អាការៈ​ធ្ងន់ធ្ងរ​ណាស់ មានន័យ​ថា ពោះវៀន​មិន​ធ្វើ​ចលនា បាន​ទៀងទាត់​តែម្តង​។

​ឃ្លាន​អាហារ ក្នុង​រយៈពេល​មួយ​ម៉ោង ក្រោយ​បាយ​រួច​
​របប​អាហារ​មាន​ជាតិ​សរសៃ​ទាប និង​សម្បូរ​ជាតិ​ប្រូតេអ៊ីន អាច​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ថា ឃ្លាន​ជាប់​រហូត​បាន​។ ជាតិ​សរសៃ ត្រូវ​ការរំលាយ​បន្តិច​ម្តងៗ ឬ​រំលាយ​យឺត​ជាង​ជីវជាតិ​ផ្សេងៗ​ទៀត ដូច្នេះ វា​នឹង​ធ្វើឲ្យ​អ្នក មាន​អារម្មណ៍​ថា​ឆ្អែត​បានយូរ​។ ការសិក្សា​បាន​បង្ហាញថា មនុស្ស​ម្នាក់​ដែល​បាន​ញ៉ាំ​ជាតិ​សរសៃ​កាន់តែច្រើន ទំនងជា​មិន​សូវ​នឹង​ស្លាប់ ដោយសារតែ ជំងឺ​សរសៃឈាម​បេះដូង​ឡើយ​។

​មិន​អាច​គ្រប់គ្រង ជាតិ​ស្ករ​ក្នុង​ឈាម​បាន​
​អាហារ​សម្បូរ​ជាតិ​កាបូ​អ៊ី​ដ្រាត និង​ជាតិ​សរសៃ​ទាប អាច​បង្កើន​ចំនួន​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់​។ ការឡើង​ជាតិ​ស្ករ​ក្នុង​ឈាម​ខ្ពស់ មិន​ត្រឹមតែ​ធ្វើឲ្យ​អ្នក​ល្ហិតល្ហៃ​ទេ តែ​ក៏​ប្រឈម​នឹង ជំងឺ​ទឹកនោម​ផ្អែម​កាន់តែ​ខ្ពស់​ដែរ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។