ខ្ទឹម​ស អាច​ព្យាបាល ជំងឺ​រលាក​សួត​បាន​

ខ្ទឹម​ស អាច​ព្យាបាល ជំងឺ​រលាក​សួត​បាន​

​ជំងឺ​រលាក​សួត មិនមែន​ជា​ជំងឺ​ស្រាល​នោះទេ​។ បើសិនជា​មិន​បាន​ព្យាបាល​ទេ វា​អាច​បណ្តាលឲ្យ​ស្លាប់​បាន​។ យ៉ាងណាមិញ យើងខ្ញុំ មាន​វិធី​ព្យាបាល​បែប​ធម្មជាតិ​មួយ ដែល​អាច​ដោះស្រាយ​បញ្ហា​នេះ​បាន ហើយ​គ្មាន​ផ្តល់​ជា​ផល​រំខាន​ទៀត នោះ​គឺ​ខ្ទឹម​ស​។

​ខ្ទឹម​ស គឺជា​ថ្នាំ​ផ្សះ​ធម្មជាតិ ដ៏​ពេញនិយម​មួយ ដែល​អាច​ជួយ​សម្លាប់​មេរោគ និង​ការបង្ក​រោគ​បាន​។ វា នឹង​ជួយ​សម្លាប់​មេរោគ ឬ​ជួយ​បង្កើន​ឥទ្ធិពល នៃ​ការប្រើ​ថ្នាំ ព្យាបាល​ជំងឺ​រលាក​សួត​ថែមទៀត​។ បាក់តេរី​ល្អៗ​ក្នុង​រាងកាយ នឹង​មិន​រង​ការប៉ះពាល់ ដោយសារ​ខ្ទឹមស​នេះឡើយ​។ មធ្យោបាយ​ដ៏​ងាយស្រួល​បំផុត ក្នុង​ការប្រើប្រាស់​ខ្ទឹមស គឺ​គ្រាន់តែ​ដាក់​ខ្ទឹមស​ពីរ​បី​កំពឹស ទៅ​ក្នុង​អាហា​រញ៉ាំ​រាល់​ថ្ងៃ​ទៅ គឺ​បាន​ហើយ ដើម្បី​បង្កើន​ប្រព័ន្ធ​ភាពស៊ាំ​៕

​អត្ថបទ ៖ វេជ្ជបណ្ឌិត ឈឹម សៅភារ៉ា​

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី27  កុម្ភៈ ឆ្នាំ 2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។