បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​

Doliprane TVC

​បណ្ណាល័យ​ចល័ត «​តោះ​! ផឹក​កាហ្វេ​អាន​សៀវភៅ​លេង ឆឺ​តៗ​» ជា​គំនិត​ផ្ដួចផ្ដើមឡើង​របស់លោក សិរី​មុនី ដែល​បាន​ដំណើរការ​រយៈពេល​ជិត​មួយខែ​មកហើយ ហើយក៏​ទទួលបាន​នូវ​ការគាំទ្រ​យ៉ាងច្រើន​ពី​សំណាក់ ប្អូនៗ​សិស្សានុសិស្ស និង អ្នក​ដែល​និយម​ការអាន​នៅតាម​សួន​ទីសាធារណៈ ។ ប៉ុន្តែ​ថ្មីៗ​នេះ​បណ្ណាល័យ​ចល័ត​​នេះ​បែរជា​ត្រូវបាន​រារាំង​ដោយ​ក្រុម​អាជ្ញាធរ​មួយក្រុម​តូច​ទៅវិញ​ក្នុង​ហេតុផល​ថា វា​ជា​ទង្វើ​អសីលធម៌ និង ធ្វើឱ្យ​ខូច​សណ្ដាប់ធ្នាប់​សួន​សាធារណៈ ។​

បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​

បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​

​ជួប​ជាមួយ​លោក សិរី​មុនី ស្ថាបនិក​ដំបូង​បំផុត​ក្នុង​គំនិត​ផ្ដួចផ្ដើម​បណ្ណាល័យ​ចល័ត​នេះ បាន​ប្រាប់​ប្រជាប្រិយ ឱ្យដឹងថា ប​ណ្ណា​ល័ត​របស់លោក​ទើបតែ​ដំណើរការបាន​ជិត​មួយខែ​តែប៉ុណ្ណោះ តែ​ក៏​ទទួលបាន​ការពេញនិយម យ៉ាងខ្លាំង​ពី​សំណាក់​ក្មេងៗ និង មនុស្សពេញវ័យ​មួយចំនួន ព្រោះ​វា​ជា​ឱកាស​ដ៏​ល្អ​មួយ​អាចឱ្យ​ពួកគេ​ទទួលបាន​​សៀវភៅ​ល្អៗ​ក្នុង​ការអាន ហើយ​វា​ក៏​ជា​រូបភាព​មួយ​ដ៏​ល្អ​សម្រាប់​ជម្រុញ​វប្បធម៌​នៃ​ការអាន​ឱ្យ​រីក​ដាល​ឡើង​ ពេញ​ផ្ទៃ​ប្រទេស ។

បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​

ប៉ុន្តែ​ប៉ុន្មាន​ថ្ងៃ​មុននេះ នៅពេលដែល​លោក​ចល័ត​បណ្ណាល័យ​នេះ នៅ​ម្ដុំ​សួនច្បារ​មុខ​​ក្រសួងការពារជាតិ​ដែល​គ្រប់គ្នា​តែង​ស្គាល់​ថា​សួន «​ក្ដាន់​ពីរ​» នោះ ក៏​ស្រាប់​តែមាន​កម្លាំង​សន្តិសុខ​ដែល​យាម​​ប្រចាំការ​នៅ​ទីនោះ ធ្វើការ​ដេញ​លោក​មិនឱ្យ​ឈរ​ទីតាំង​ដាក់​សៀវភៅ​ឱ្យ​អាន​នៅ​ទីនោះ​ឡើយ ដោយ​គេ​​លើក​ហេតុផល​ថា វា​ធ្វើឱ្យ​អសីលធម៌ និង ប៉ះពាល់​សណ្ដាប់ធ្នាប់​សួន​សាធារណៈ​ទៅវិញ ។ មិនតែប៉ុណ្ណោះ សូម្បីតែ​បរិវេណ​សួនច្បារ​នៅក្នុង​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ក៏មាន​ការរារាំង​មិនឱ្យ​លោក ដំណើរការ​បណ្ណាល័យ​ចល័ត​នេះ​ឡើង ក្រោយ​ហេតុផល​ថា មិនមាន​ច្បាប់​អនុញ្ញាត​ពី​ថ្នាក់លើ ។​

បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​

​ដោយ​មើលឃើញ​ពី​ការរំខាន​ពី​សំណាក់​អាជ្ញាធរ​ថ្នាក់​ក្រោយ​ដែល​ហាក់​មិនសូវ​យល់ច្បាស់​ពី​តម្លៃ​នៃ​ការអាន​នេះ ​បងប្អូន​សិស្សានុសិស្ស​ដែល​គាំ​គ្រ​បណ្ណាល័យ​ចល័ត និង ស្ថា​និក​កម្មវិធី​នេះ​ផ្ទាល់​ក៏​សូម​ឱ្យមាន​ការជួយ សម្រួល​ផងដែរ ពី​សំណាក់​កម្លាំង​សមត្ថកិច្ច និង ក្រសួង​ដែល​ពាក់ព័ន្ធ​សូមមេត្តា​ផ្ដល់​ភាពងាយស្រួល​ដល់ រទេះរុញ​បណ្ណាល័យ​នេះ ខណៈ​ដែលមាន​បងប្អូន​ខ្មែរ​មួយ​ភាគ​ធំ​ចង់ឃើញ​វត្តមាន​បណ្ណាល័យ​បែបនេះ លេច​វត្តមាន​ឡើង​ពាសពេញ​ប្រទេស​នោះ ។​

បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​

​គួរ​បញ្ជាក់ថា បណ្ណាល័យ​ចល័ត «​តោះ​! ផឹក​កាហ្វេ​អាន​សៀវភៅ​លេង ឆឺ​តៗ​» ជា​បណ្ណាល័យ​មួយ​នៅលើ​រទេះ រុញ ដែល​ចល័ត​នៅតាម​សួន​សាធារណៈ បំណង​ដើម្បីឱ្យ​ក្មេងៗ ដូចជា​បងប្អូន​ទាំងឡាយ​ងាក​មក​ចាប់អារម្មណ៍ នូវ​ការអាន​ឱ្យ​កាន់តែ​ផុសផុល​ឡើង ។ បណ្ណាល័យ​ចល័ត​នេះ ក៏មាន​សេវា​ដូចជា កម្ចី​សៀវភៅ ផ្តល់​សៀវភៅ កាសែត​ខ្មែរ និង អង់គ្លេស អាន​នៅនឹងកន្លែង ផ្តល់​ក្រដាស​ស ខ្មៅ​ដៃ រួមទាំង​សម្ភារ​ផ្សេងទៀត​។ ដោយ​ការផ្ដល់​
​ជូន​នេះ មិនមាន​គិត​កម្រៃ​អ្វី​នោះឡើយ ៕ ភូមិន្ទ​

បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​បណ្ណាល័យ​ច​ល័ត​មិន​យកប្រាក់ ត្រូវបាន​គេ​ដេញ​ជា​បន្តបន្ទាប់​