ធ្វេសប្រហែស ​លើកដែក​ទៅប៉ះចំ​ខ្សែកាប ឆក់​ធ្លាក់​ពីលើ​ផ្ទះថ្ម​របួសធ្ងន់​

Doliprane TVC

​ខេត្ត​ប៉ៃ​លិ : បុរស ​ជាងដែក​ម្នាក់​រងរបួស​ធ្ងន់​រលាក​បាតដៃ និង រលាកជើង​ទាំងពីរ​ធ្លាក់​ពីលើផ្ទះ​កម្ពស់​ជាង ៤ ម៉ែត្រ ​សន្លប់​បាត់ស្មារតី​នៅនឹងកន្លែង ត្រូវបាន​អ្នកជិតខាង​ឃើញ​ទាន់​ដឹក​តាម​រថយន្ត​យកទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យបង្អែក​ខេត្ត ខណៈ​ជនរងគ្រោះ​លើកដែក​ប្រវែង ៤ ម៉ែត្រ​បម្រុង​នឹង​ផ្សារ​ដំបូលផ្ទះ​ថៅកែ​ម្នាក់ លុះ​ប៉ះចំ​ខ្សែកាប​ធំ​ដែល​ត​ភ្ជាប់​ពី​ប្រទេស​ថៃ​ចូលមក​ខេត្ត​ប៉ៃលិន​ក៏​ឆក់ ​ធ្លាក់​រងរបួស​ធ្ងន់​តែម្តង  តែ​សំណាងល្អ​ជនរងគ្រោះ​ធ្លាក់​រមៀល​តាម​ជណ្តើរ​ផ្ទះ​កុំ​អី​ប៉ះ​ដុំឥដ្ឋ និង ថ្ម​ជាច្រើន​បែកក្បាល​ស្លាប់​នៅនឹងកន្លែង​ផងដែរ  ។​ ​ហេតុការណ៍​ឆក់​ខ្សែភ្លើង​បង្កឱ្យមាន​ការភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​ វេលា​ម៉ោង ៤ និង​១០ នាទី​រសៀល​ថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ ២០១៥ ស្ថិតនៅ​ភូមិ​អូរ​ច្រាក​ណ្តា​ល សង្កាត់​ទួល​ល្វា ក្រុងប៉ៃលិន ។​

ធ្វេសប្រហែស ​លើកដែក​ទៅប៉ះចំ​ខ្សែកាប ឆក់​ធ្លាក់​ពីលើ​ផ្ទះថ្ម​របួសធ្ងន់​

ធ្វេសប្រហែស ​លើកដែក​ទៅប៉ះចំ​ខ្សែកាប ឆក់​ធ្លាក់​ពីលើ​ផ្ទះថ្ម​របួសធ្ងន់​

សូមបញ្ជាក់ថា​កាលពី ១ ខែ​មុន​មាន​បុរស​ជាជាង​ដែក​ចំនួន ៣ នាក់​បាន​លើកដែក​វែង​ជាង ៤ ម៉ែត្រ​បម្រុង​ផ្សារ​ដំបូលផ្ទះ​ឱ្យ​ថៅកែ​ម្នា​ក់នៅ​ភូមិ​ផ្សារ​ព្រំ​ឃុំ​ ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ​ក៏ត្រូវ​ប៉ះ​នឹង​ខ្សែកាប​ឆក់​របួសធ្ងន់​ទាំងបី​នាក់ ហើយ​បាន​ស្លាប់​ម្នាក់​ខណៈ​បញ្ជូនទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តបាត់ដំបង ​។​

​ប្រភពព័ត៌មាន​បានឱ្យ​ដឹងថា ជនរងគ្រោះ​ឈ្មោះ ហាយ ហាត ភេទ​ប្រុស អាយុ ២៨ ឆ្នាំ​ ជាកម្មករសំណង់​រងរ​បួស​ឈាម​ច្រមុះ រលាក​បាតដៃ​ទាំងសងខាង និង រលាក​បាតជើង​ទាំងពីរ​ធ្ងន់ធ្ងរ​មាន​ប្រពន្ធ​ឈ្មោះ​ជី សំណាង អាយុ ២១ ឆ្នាំមាន​កូនប្រុស​តូច​ម្នាក់ អាយុ ២ ឆ្នាំ​បច្ចុប្បន្ន​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។​

ធ្វេសប្រហែស ​លើកដែក​ទៅប៉ះចំ​ខ្សែកាប ឆក់​ធ្លាក់​ពីលើ​ផ្ទះថ្ម​របួសធ្ងន់​

ប្រភព​បន្តទៀតថា ​មុនពេល​កើតហេតុ​គេ​ឃើញ​ជនរងគ្រោះ​បាន​ដើរ​ឡើង​តាម​ជណ្តើរ​ផ្ទះ​ដែល​ទើបនឹង​ សាងសង់​ថ្មី​នេះ​ដើម្បី​លើកដែក​បំពង់​ទីប ១ ដើម​ប្រវែង ៤ ម៉ែត្រ​សម្រាប់​ដាក់​ធ្វើ​បង្កង់​ដំបូលផ្ទះ​ឱ្យ​ថៅកែ​ម្នាក់ ខណៈ​កំពុងតែ​លើក​ម្នាក់ឯង​ដោយសារ​ធ្ងន់​ក៏​រលំ​ទៅ​ប៉ះ​នឹង​ខ្សែកាប​ដែល​គេ​ត ​ភ្ជាប់​ពី​ប្រទេស​ថៃ​ចូលមក​ខ្មែរ ដែល​នៅក្បែរនោះ​បណ្តាលឱ្យ​ឆក់​ភ្លាមរ​បួ​តដៃ​ធ្លាក់​ពីលើផ្ទះ​កម្ពស់​ជាង ៤ ម៉ែត្រ​តែម្តង ។ ប្រភព​ដដែល​បញ្ជាក់ទៀតថា ពេលនោះ​មាន​បុរស​អ្នកជិតខាង​ម្នាក់​ឃើញ​ក៏រ​ត់ទៅ​មើល​ជនរងគ្រោះ ហើយដោយ​ពិនិត្យមើល​ដៃ និង ជើង​រលាក​ខ្លោច​ទើប​ដឹងថា​ខ្សែភ្លើង​ឆក់​ក៏​ប្រញាប់​ហៅ​រថយន្ត​ដឹក​ទៅ​ សង្គ្រោះ​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​ប៉ៃលិន​ទាន់ពេលវេលា​ដោយ​លោកគ្រូ​ពេទ្យ ​ចាក់​ថ្នាំ និង ព្យួរសេរ៉ូម​ផងដែរ ។​

លោកគ្រូ​ពេទ្យ​ម្នា​ក់បាន ​រៀបរាប់​ដល់​បងប្អូន​ជនរងគ្រោះ​ថា​ត្រូវតែមាន​ការប្រុងប្រយ័ត្ន​ជានិច្ច​ មិនត្រូវ​ធ្វេសប្រហែស​ជាមួយ​ខ្សែភ្លើង​ឬ​ខ្សែកាប​នោះទេ ព្រោះ​ខ្សែភ្លើង​អាច​ឆក់​ស្លាប់​ភ្លាមៗ​ក៏មានដែរ ហើយ​ពេលខ្លះទៀត​ពេល​ខ្សែភ្លើង​ឆក់​រួច​អាច​បណ្តាលឱ្យ​ក្លាយទៅជារ​ងរ​បួស​ ពិការ​ដៃជើង​ត្រូវ​វះកាត់​ចោល​ថែម​ទៀតផង​៕​

អត្ថបទ​នី​យ៉ា​