លោក ហ៊ុន ម៉ានី ត្រូវបាន​ជ្រើសជា​ ប្រធាន​ក្រុមប្រឹក្សា​ យុវជន​អាស៊ី​

ភ្នំពេញ៖ ក្រុមប្រឹក្សាយុវជនអាស៊ី ហៅកាត់ថា AYC និង សហភាពសហព័ន្ធ យុវជនកម្ពុជា ហៅកាត់ថា ស.ស.យ.ក បានជូនដំណឹងដល់ អ្នកសារព័ត៌មានជាតិ និងអន្តរជាតិថា ខ្លួននឹងរៀបចំ ធ្វើសន្និសិទការសែតមួយ ដែលប្រព្រឹត្តនៅរសៀល ថ្ងៃទី២៧ កុម្ភះ ឆ្នាំ២០១៦នេះ នៅសាលប្រជុំចំប៉ី នៃសណ្ឋាគារសុខា ក្នុងរាជធានីភ្នំពេញ។

តាមការជូនដំណឹង ដែលមជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល ទទួលបាន ឲ្យដឹងថា ការធ្វើសន្និសិទការសែតនេះ ចង់ឲ្យសារព័ត៌មានជាតិ និងអន្តរជាតិទាំងអស់ យល់ច្បាស់ពីការជ្រើសតាំង លោក ហ៊ុន ម៉ានី ធ្វើជាប្រធានក្រុមប្រឹក្សារយុវជនអាស៊ី ដោយមហាសន្និបាតអាស៊ីលើកទី ១៣ ធ្វើឡើងកាលពីថ្ងៃទី ២៥ កុម្ភៈ និងឆ្លៀតឱកាសបង្ហាញពី លទ្ធផលដែលសម្រេចបានពី ការរៀបចំវេទិកាយុវជន អាស៊ីឆ្នាំ ២០១៦ នេះផងដែរ។

សូមជំរាបថា ការបោះឆ្នោតនេះធ្វើឡើង ស្របពេលគ្នា នឹងការរៀបចំវេទិកាយុវជនអាស៊ី ក្រោមប្រធានបទ”សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ឆ្ពោះ ទៅរកគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។ ពិធីនេះសហការរៀបចំដោយក្រុមប្រឹក្សាយុវជនអាស៊ី និងសហភាពសហព័ន្ឋយុវជនកម្ពុជា ចាប់ពីថ្ងៃទី ២៦ ដល់ ថ្ងៃទី ២៨ កុម្ភៈ នៅរាជធានីភ្នំពេញ៕