រយពាន់សំណាង ក្នុងគ្រោះថ្នាក់ អគ្គិភ័យ ឆេះស្ថានីយប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ឧប្បតិ្តហេតុ គ្រោះថ្នាក់អគ្គិភ័យយបានកើតឡើង ក្នុងស្ថានីយប្រេងឥន្ធនៈមួយ ក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុង ខេត្តកំពង់ឆ្នាំង នៅវេលាម៉ោង១២និង៣០នាទីថ្ងៃត្រង់ ទី២៧ ខែកុម្ភៈ ឆ្នាំ២០១៦  ។

ប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តស៊ីតែនដឹកប្រេង ចូលមកផ្ទេរប្រេងចូល ស៊ីតែនក្នុងស្ថានីយ ពេលនោះក៏មានអណ្តាតភ្លើងឆាបឆេះ បង្កឲ្យមានការភ្ញាក់ផ្អើលទាំងកណ្តាលថ្ងៃត្រង់ ។

លោក លុយ ឌីណា នាយការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា អគ្គិភ័យនេះមិនបានឆេះរាលដាល ដល់ផ្ទះប្រជាពលរដ្ឋជិតខាង និងខូចខាតទ្រព្យសម្បត្តិធំដុំនោះឡើយ ដោយខាងស្ថានីយមានបំពង់ពន្លត់អគ្គិភ័យសង្គ្រោះបឋម និងបំពង់ពន្លត់អគ្គិភ័យ របស់ស្នងការដ្ឋាន នគរបាលខេត្ត បាញ់អស់ចំនួន១០បំពង់ និងមានការអន្តរាគមន៍ ដោយមានរថយន្តពន្លត់អគ្គិភ័យ របស់ ស្នងការដ្ឋាន នគរបាលខេត្តកំពង់ឆ្នាំង ចេញជួយបាញ់ពន្លត់ទាន់ពេលវេលា អស់ចំនួន០២រថយន្ត ទើបអាចគ្រប់គ្រងស្ថានការណ៍ បានធ្វើឲ្យអគ្គិភ័យរលត់ទាំងស្រុង។  ដើមហេតុនៃអគ្គិភ័យខាងលើនេះ លោក លុយឌីណា បានបញ្ជាក់ថា ដោយរថយន្តដឹកស៊ីតែនប្រេង ក្នុងនោះមានពីរផ្នែកខុសគ្នា ដោយក្នុងនោះមាន ទុយោប្រេងសាំង និងទុយោប្រេងម៉ាស៊ូត ពេលផ្ទេរសាំងចេញពីស៊ីតែន រួចសារទុយោទុក ក៏មានអណ្តាតភ្លើង ឆាបចេះតែម្តង ។ ករណីនេះមិនទាន់អាចសន្និដ្ឋានថា បណ្តាលមកពីអ្វីនៅឡើយទេ ដោយទី១ អាចបណ្តាល មកពីភ្លើងចង្ក្រាន ដែលនៅក្បែរនោះ ដោយហេតុថា ចំហាយប្រេងក្នុងចម្ងាយ ២៥ម៉ែត្របួនជ្រុង ក៏អាចបណ្តាល ឲ្យឆាបឆេះដែរ ឬអាចមកពីឆ្លងចរន្តអគ្គិសនីពីកង្ហារ ឬឧបរណ៍បូមប្រេង ឬរថយន្ត ៕

រយពាន់សំណាង ក្នុងគ្រោះថ្នាក់ អគ្គិភ័យ ឆេះស្ថានីយប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ឆ្នាំង

រយពាន់សំណាង ក្នុងគ្រោះថ្នាក់ អគ្គិភ័យ ឆេះស្ថានីយប្រេងឥន្ធនៈ ក្នុងក្រុងកំពង់ឆ្នាំង