រដ្ឋមន្ត្រីក្រសួង​អប់រំ ​ ជំរុញ​ឲ្យយុវជន​ចេះប្រើប្រាស់​ទូរស័ព្ទ​ទំ​នើប ឲ្យទៅជា​សៀវភៅ​ទំនើប​

ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួង អប់រំ យុវជន និងកីឡា លោក ហង់ ជួនណារ៉ុន នៅថ្ងៃទី ២៧ ខែ កុម្ភៈ ឆ្នាំ ២០១៦ បានថ្លែងលើកទឹកចិត្ត ឲ្យយុវវ័យទាំងអស់ត្រូវចេះ ប្រើប្រាស់ទូរស័ព្ទទំនើប ឲ្យក្លាយជាសៀវភៅទំនើប (Smart Book) វិញ ដើម្បីបង្កើនចំណេះដឹង និងសមត្ថភាព របស់ខ្លួនបន្ថែមទៀត។

លោកថ្លែងបែបនេះនៅក្នុងកម្មវិធី វេទិកាយុវជនអាស៊ីឆ្នាំ២០១៦  ក្រោមប្រធានបទ សន្តិភាព ប្រជាធិបតេយ្យ និងភាពជាដៃគូក្នុងតំបន់ឆ្ពោះទៅ គោលដៅអភិវឌ្ឍន៍ ប្រកបដោយចិរភាពនៅសណ្ឋាគារសុខាភ្នំពេញ គឺដើម្បីឲ្យយុវវ័យ ទាំងអស់កុំចំណាយពេល ឥតប្រយោជន៍ជាមួយនឹង ទូរស័ព្ទដៃ ត្រូវចេះចំណាយពេលវេលា ប្រើប្រាស់ទូរស័ព្ទដៃ ឲ្យបានត្រឹមត្រូវក្នុងការស្វែងរក ចំណេះដឹងថ្មីៗ ពីប្រព័ន្ធអ៊ីនធឺណិត។

យោងតាមបណ្តាញសង្គម ហ្វេសប៊ុករបស់ក្រសួង អប់រំយុវជន និង កីឡា បានឲ្យដឹងថា លោករដ្ឋមន្ត្រី ហង់ ជួនណារ៉ុន លើកឡើងថា ការចូលរួមរបស់យុវជនទាំងនោះ គឺជាតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍប្រទេស ដូចនេះ យុវជន ត្រូវតែខិតខំបន្តការអភិវឌ្ឍសមត្ថភាពរបស់ខ្លួន យកចិត្តទុកដាក់ និងត្រូវមានទំនួលខុសត្រូវខ្ពស់។ លើសពីនេះទៅទៀតលោក បានបន្ថែមថា "តាមរយៈការរីកចម្រើននៃវិស័យបច្ចេកវិទ្យាបច្ចុប្បន្ន យុវជន អាចសិក្សាបានកាន់យ៉ាងងាយស្រួល តាមរយៈប្រព័ន្ធ អ៊ីនធឺណិត ដោយប្រែក្លាយការប្រើប្រាស់ ទូរស័ព្ទទំនើប ឲ្យទៅជាសៀវភៅទំនើប (Smart Books)"៕

រដ្ឋមន្ត្រីក្រសួង​អប់រំ ​ ជំរុញ​ឲ្យយុវជន​ចេះប្រើប្រាស់​ទូរស័ព្ទ​ទំ​នើប ឲ្យទៅជា​សៀវភៅ​ទំនើប​

រដ្ឋមន្ត្រីក្រសួង​អប់រំ ​ ជំរុញ​ឲ្យយុវជន​ចេះប្រើប្រាស់​ទូរស័ព្ទ​ទំ​នើប ឲ្យទៅជា​សៀវភៅ​ទំនើប​