ក្មេង​ស្រី​ម្នាក់​សាក់​រូប ​speaker ខ្វែង​ ដើម្បី​ប្រាប់​គេ​​ថា​នាង​​ថ្លង់

ក្មេង​ស្រី​ម្នាក់​មាន​ឈ្មោះ raingoose ​ក្នុង​បណ្ដាញ Imgur បាន​សម្រេច​ចិត្ត​សាក់​រូប speaker ហើយ​មាន​គំនូស​ខ្វែង​នេះ​នៅ​ពី​ក្រោយ​ត្រចៀក​ខាង​ឆ្វេង​របស់​ខ្លួន ដើម្បី​ចង់​ប្រាប់​មនុស្ស​ទាំង​ឡាយ​កុំ​ឲ្យ​មក​និយាយ​នៅ​ចំហៀង​នេះ ព្រោះ​មិន​អាច​ស្ដាប់​ឮ។

 

 

ក្មេង​ស្រី​ម្នាក់​សាក់​រូប ​speaker ខ្វែង​ ដើម្បី​ប្រាប់​គេ​​ថា​នាង​​ថ្លង់
 

 

នាង​បាន​សរសេរ​បង្ហោះ​ថា៖ “ខ្ញុំ​គិត​ថា​នេះ​ជា​វិធី​ងាយស្រួល​មួយ​ដើម្បី​រំលឹក​មនុស្ស​ទាំងអស់​ក្នុង​ពិភពលោក​មិន​ឱ្យ​និយាយ​ជាមួយ​ខ្ញុំ​នៅ​ខាង​ឆ្វេង​នេះ”។ អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម Imgur  ដទៃ​ទៀត​បាន​កោតសរសើរ​ចំពោះ​ភាព​ឆ្លាតវៃ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​នេះ។ អ្នកប្រើ​បណ្ដាញ​សង្គម​នោះ​មាន​ឈ្មោះ  Dactylic Hexameter បាន​សរសេរ ថា​ “សរុប​មក ​ខ្ញ្ញុំ​នឹង​លួច​គំនិត​របស់​អ្នក!” ។

 

Raingoose បាន​និយាយ​បន្ថែម​ថា “ខ្ញុំ​អាច​នឹង​និយាយ​ត្រដិត ប៉ុន្តែ​ខ្ញុំ​នៅតែ​អាច​បញ្ជាក់​ច្បាស់​ខ្លួនឯង។ ហើយ​កុំ​បារម្ភ​ខ្ញុំ​ដឹង​ថា​វា​មិន​អាក្រក់​ណាស់​ណា​ទេ”។ នាង​បាន​ផ្ដល់​ដំបូន្មាន​ដល់​មនុស្ស​មួយ​ចំនួន​ថា​គួរ​តែ​​​ដែល​ចែករំលែក​ភាព​ពិការ​ខ្លួន។ តែ​នាង​បាន​បង្ហើប​ឲ្យដឹង​ថា​ខណៈ​ពេល​ដែល​នាង​បាន​សម្រេច​ចិត្ត​សាក់​រូប​មីក្រូហ្វូន​នេះ​ជំនួស​ឲ្យ​ការ​ប្រាប់​នាង​ភ័យខ្លាច​ថា​វា​ការ​បំបាក់​ទឹកចិត្ត​មនុស្ស​ជាច្រើន​ដែល​ចង់​និយាយ​ទៅ​កាន់​នាង៕

 

ប្រែ​សម្រួល៖ទ្រី រ៉ាវី

ប្រភព៖mashable