រថយន្ត​និង​ម៉ូតូ​បុក​គ្នា យុវជន​ម្នាក់​ស្លាប់ នៅ​ពារាំង​

ព្រៃវែង: គ្រោះថ្នាក់​បង្កឡើង​រវាង​រថយន្តបុក​ម៉ូតូ បណ្តាល​ឲ្យ​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ នៅនិង​កន្លែង កាលពី​វេលា​ម៉ោង​ជិត​១០​យប់​ថ្ងៃទី​២៦​ខែ​ភុ​ម្ភៈ ឆ្នាំ​២០១៦​នៅ​ចំណុចផ្លូវជាតិ​លេខ​៨ ស្ថិតនៅ​ភូមិ​ត្នោត ឃុំ​រការ ស្រុក​ពារាំង ខេត្ត​ខេត្តព្រៃវែង​។​

​ជនរងគ្រោះ​ឈ្មោះ ដោក ភារ​ម្យ អាយុ​២៨​ឆ្នាំ ភេទ ប្រុស មាន​ទីលំនៅ​ភូមិ​ត្នោត ឃុំ​រការស្រុ​ពារាំង ខេត្តព្រៃវែង មុខរបរ ជា​កសិករ​។​

​មុនពេល​កើតហេតុ​គេ​បានឃើញ យុវជន​រងគ្រោះ​ជិះ​ម៉ូតូ ១​គ្រឿង ម៉ាក ហុងដា សេ១២៥ ពាក់​ស្លាក​លេខ ព្រៃវែង​1M-6254 ក្នុង​ល្បឿន​​លឿន លុះ​មកដល់ចំណុចកើតហេតុ បាន​បត់​មិន​ប្រយ័ត្ន បាន​ជ្រុល​ទៅបុក​រថយន្តLANGROCERS​ស្លាក់​លេខ កំពង់ចាម​2A-5355​ពេញទំហឹង បណ្តាល​ឲ្យ​ដួលបោក​ក្បាល​ស្លាប់​ភ្លាមៗ​នៅ​និង​កន្លែង​តែម្តង​។​

​ក្រោយពី​កើតហេតុ​ភ្លាម​អ្នកបើករថយន្ត ឃើញ​សភាព​មិន​ស្រួល បាន​ចុះ​គេចខ្លួនបាត់។ សាកសព​ត្រូវ​បានប្រគល់​ឲ្យ​ទៅ​ក្រុមគ្រួសារ យក​​ទៅ​ចាត់ចែង​ធ្វើបុណ្យ។ រីឯ​មធ្យោបាយ​ទាំង​២ ត្រូវបាន​យកមក​រក្សាទុក នៅ​អធិការដ្ឋាន​នគរបាលស្រុក​ពារាំង រង់​ចំ​ដោះស្រាយ​គ្នា​ជា​ក្រោ​យ​តាមច្បាប់​៕R

រថយន្ត​និង​ម៉ូតូ​បុក​គ្នា យុវជន​ម្នាក់​ស្លាប់ នៅ​ពារាំង​