ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តមណ្ឌលគិរី ៖ បុរស​ជនជាតិ​ព្នង​ម្នាក់ ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​នៃ​ស្នងការ​នគរ​បាល​ខេត្ត បន្ទាប់​ពី​ប្រើ​ហិង្សា​វាយ​លើ​កូនស្រី​ប​ង្តើ​ត​ខ្លួន​អាយុ​៤​ឆ្នាំ បណ្តាល​ឱ្យ​រង​របួស​ពេញ​ផ្ទៃមុខ​ធ្ងន់ ដែល​ហេតុការណ៍​នេះ កើត​ឡើង​កាលពី​ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ស្ថិត​នៅ​ភូមិ​ឡៅ​រមៀត ឃុំ​ក្រង់​តេះ ស្រុក​ពេ​ជ្រា​ដា ខេត្តមណ្ឌលគិរី ។

ប្រភព​ឱ្យ​ដឹង​ថា បុរស​ឪពុក​ឈ្មោះ​ស្រូវ ម្ល​ង់ ជនជាតិ​ព្នង អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។ ចំណែក​កូនស្រី​រង​គ្រោះ​អាយុ​៤​ឆ្នាំ ត្រូវ​ឪពុក​វាយ​រង​របួស​យ៉ាងដំណំ​លើ​ផ្ទៃមុខ និង​ចាប់​បោះ​ពីលើ​ផ្ទះ​មក​ដី ដោយ​គ្មាន​ការ​អាណិតអាសូរ បន្ទាប់​ពី​ខឹង​សម្បារ​​ជាមួយ​ប្រពន្ធ ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​ចាប់​កូនស្រី​ពិតមែន ដោយសារ​រូបគេ​ខឹង​ប្រពន្ធ​មិន​នៅផ្ទះ​។
តែ​ប្រភព​ថា នៅ​រសៀល​ថ្ងៃ​ដដែល​នោះ ស្ត្រី​ប្រពន្ធ​បាន​មក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​ខេត្ត ក្រោយ​ប្តី​របស់​ខ្លួន​ត្រូវ​សមត្ថកិច្ច​នាំ​មក​សាកសួរ​នៅ​ស្នងការដ្ឋាន ដើម្បី​សុំ​អង្វរ​ប៉ូលិស​សុំ​ឱ្យ​ដាក់ទោស​ប្តី​របស់​គាត់​តែ​១​ខែ​បាន​ហើយ ព្រោះ​ជិត​ដល់​រដូវ​កាប់​ចម្ការ ដោយ​គ្មាន​អ្នក​ណា​រកស៊ី​ចឹ​ញ្ចឹ​ម​កូន​ទេ ។