កូនកំលោះ​-​ក្រមុំ​ បណ្តើរគ្នា​ ងូតទឹក​ កន្លែង​ស្ងាត់ ឃាតករ​ កាប់​ប្រហារ​ ស្លាប់​១ របួស​១

ខេត្តក្រចេះ ៖ ហេតុការណ៍គួរ​ឱ្យ​ភ្ញាក់​ផ្អើល​មួយ​ កាលពី​វេលា​ម៉ោង​១១ និង​២០​នាទី​យប់​​ ថ្ងៃ​ទី​២៦ កុម្ភៈ ២០១៦ ស្ថិត​នៅ​​ភូមិ​​មា​ក់​កណ្តាល ឃុំ​ស្រែ​ចារ ស្រុក​ស្នួល មាន​​ករណី​ឃាតកម្ម​ យ៉ាងសាហាវ​ ខណៈ​​ជន​រងគ្រោះ​ ២​នាក់​ដែល​ជា​​កូនក្រមុំ និង​កូន​ក​ម្លោះ ​​បាន​បណ្តើរគ្នា​ ទៅ​ងូតទឹកអណ្តូង នៅកណ្តាល​វាលស្រែ ​មួយកន្លែង ស្រាប់តែ​មាន​ជន​មិន​ស្គាល់​មុខ​ លប​កាប់ប្រហា​រ ពួកគេ​ទាំង២នាក់ ដោយ​ហេតុ​ការណ៍នេះ គឺ​បន្ទាប់ពី​​​ពិធីក្រុងពលី ក្នុង​ថ្ងៃ​ចូល​រោង​ការ របស់ពួកគេ ទាំង២​​តែម្តង ។

ប្រភព​ឱ្យ​ដឹង​ថា នារី​ដែល​ស្លាប់​ឈ្មោះ ​ម៉ុ​ន ស្រី​ញឹ​ប អាយុ​១៨​ឆ្នាំ (ជា​កូនក្រមុំ)​ មាន​ទីលំនៅ ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ​និង​បុរស​ជា​កូនកំលោះ​ រង​របួសធ្ងន់​ ឈ្មោះ​ ឡើ​ក ឡើ​ត ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ ​ភូមិ​-​ឃុំ​ជាមួយ​គ្នា ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ​ នៅ​មន្ទី​ពេទ្យ​បង្អែក​ស្រុក​ស្នួល ។

ប្រភពបន្ត​ថា មុន​ពេល​កើតហេតុនោះ​​ ជា​ថ្ងៃ​ដែល​ពួក​គេ ​ទាំង​២​នាក់ ​ចូល​រោងការ ហើយ​បន្ទាប់​ពី​ ពិធី​ក្រុង​ពលី​ចប់សព្វគ្រប់​ ក៏​បាន​​បណ្តើ​រ​គ្នា​​ ទៅ​ងូតទឹក​អណ្តូង នៅ​ឯ​កណ្តាល​វាលស្រែ ក៏​ត្រូវ​ជន​មិន​ស្គាល់​​មុខ ធ្វើ​សកម្មភាព​កាប់​ជន​រង​គ្រោះ​ ទាំង​២​​នាក់ បណ្តាល​ឱ្យ​កូនក្រមុំ​ រយះ​មុខមាត់ ​របួស​រហូត​ដល់​ស្លាប់ និង​កូនកំលោះ​ រង​របួស​ធ្ងន់ ហើយ​ជន​ដៃដល់ ​ក៏​គេចខ្លួន​​បាត់ ។

បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​ ដោយ​មាន​តម្រុយ​ខ្លះ​ៗហើយ ពី​អត្តសញ្ញាណ​របស់​ឃាតករ ៕

កូនកំលោះ​-​ក្រមុំ​ បណ្តើរគ្នា​ ងូតទឹក​ កន្លែង​ស្ងាត់ ឃាតករ​ កាប់​ប្រហារ​ ស្លាប់​១ របួស​១
កូនកំលោះ​-​ក្រមុំ​ បណ្តើរគ្នា​ ងូតទឹក​ កន្លែង​ស្ងាត់ ឃាតករ​ កាប់​ប្រហារ​ ស្លាប់​១ របួស​១
កូនកំលោះ​-​ក្រមុំ​ បណ្តើរគ្នា​ ងូតទឹក​ កន្លែង​ស្ងាត់ ឃាតករ​ កាប់​ប្រហារ​ ស្លាប់​១ របួស​១
កូនកំលោះ​-​ក្រមុំ​ បណ្តើរគ្នា​ ងូតទឹក​ កន្លែង​ស្ងាត់ ឃាតករ​ កាប់​ប្រហារ​ ស្លាប់​១ របួស​១
កូនកំលោះ​-​ក្រមុំ​ បណ្តើរគ្នា​ ងូតទឹក​ កន្លែង​ស្ងាត់ ឃាតករ​ កាប់​ប្រហារ​ ស្លាប់​១ របួស​១

ផ្តល់សិទ្ធដោយ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល (3) LINE, VIBER: 093868723 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត