កុមារីម្នាក់ស្លាប់​ ក្នុងចំណោមកុមារ​លង់ទឹកបីនាក់​​

Doliprane TVC

ខេត្ត​ប៉ៃលិន : កុមារី ​ម្នាក់​ក្នុងចំណោម​កុមារ ៣ នាក់ បាន​លង់​ទឹកស្រះ​នៅក្បែរ​ផ្ទះ​ស្លាប់​យ៉ាង​អាណោចអាធ័ម ខណៈ​ឪពុកម្តាយ​ដេក​លេង​ពេល​ថ្ងៃ​ហើយក៏​លង់លក់​មួយភាំង លុះ​អ្នកជិតខាង​ដើរទៅ​ដងទឹក​ស្រះ​នោះ ស្រាប់តែ​ប្រទះឃើញ​ក្មេង​កំពុង​លង់ទឹក ទើប​នាំគ្នា​ជួយ​ស្រង់ និង រត់​ទៅប្រាប់​ឪពុកម្តាយ ក៏បង្ក​ការភ្ញាក់ផ្អើល​តែម្តង ។ ប៉ុន្តែ​ជា​អកុសល់ ដោយសារ​កុមារី​ម្នាក់​លង់ទឹក​មុនគេ ស្រង់​ពុំទាន់​ពេល បណ្តាលឱ្យ​ផុតដង្ហើម​ស្លាប់បាត់​បង់ជីវិត​អណ្តែត​កណ្តាល​ទឹកស្រះ ធ្វើឱ្យ​ឪពុកម្តាយ​តក់ស្លុត​យ៉ាងខ្លាំង ។​

​ហេតុការណ៍​នេះ​បាន​ កើតឡើង​កាលពី​វេលា​ម៉ោង ៤ និង ១៥ នាទី​រសៀល ថ្ង​ទី ២៤ ខែកុម្ភៈ ស្ថិតនៅ​ចំណុច​ទល់មុខ​បន្ទាយ​យោធា​ស្រែ​ម្អម​ចំងាយ​ពី​ផ្ទះ​ប្រហែល ៥០ ម៉ែត្រ ក្នុងភូមិ​ភ្នំ​ស្ពុ ង ឃុំ​សាលា​ក្រៅ ស្រុក​សាលា​ក្រៅ ។

កុមារីម្នាក់ស្លាប់​ ក្នុងចំណោមកុមារ​លង់ទឹកបីនាក់​​

កុមារីម្នាក់ស្លាប់​ ក្នុងចំណោមកុមារ​លង់ទឹកបីនាក់​​

ប្រភពព័ត៌មាន​ពី​លោក ស៊ុំ សុខ នាយប៉ុស្តិ៍​នគរបាលរ​ដ្ឋ​បាល​ឃុំ​សាលា​ក្រៅ​បានឱ្យដឹងថា ក្មេងរងគ្រោះ ទី ១ ឈ្មោះ រ៉ា ស្រី​នី​ត ភេទ​ស្រី អាយុ ២ ឆ្នាំ ១០ ខែ ស្លាប់ ទី ២ ឈ្មោះ ម៉ៅ ស្រីនូ ភេទ​ស្រី អាយុ ៤ ឆ្នាំ ទី ៣ ឈ្មោះ ធឿន ទី ភេទ​ប្រុស អាយុ​២​ឆ្នាំ ទាំងបី​នាក់​រស់ នៅផ្ទះ​ក្បែរ​គ្នា​ក្នុងភូមិ​កើតហេតុ​ខាងលើ ។​

លោក ស៊ុំ សុខ បន្តទៀតថា មុនពេល​កើតហេតុ ឪពុកម្តាយ​ក្មេងរងគ្រោះ​មួយចំនួន​នាំគ្នា​ទៅ​ដក​ដំឡូង​មី​ឯ​ចម្ការ រីឯ​ឪពុកម្តាយ​មួយចំនួនទៀត​ដែល​នៅផ្ទះ​បាននាំគ្នា​ដេក​លេង​នៅក្រោម​ផ្ទះ លុះ​លង់លក់​មួយភាំង ស្រាប់តែ​ក្មេងប្រុស​ស្រី​រងគ្រោះ​ខាងលើ​ទាំងបី​នាក់ បាននាំគ្នា​ដើរទៅ​ទិស​ខាងជើង រួច​ចុះ​លេង​ទឹកស្រះ ដែលមាន​ជម្រៅ​ជាង​២​ម៉ែត្រ បណ្តាលឱ្យ​លង់​ស្លាប់​ម្នាក់​តែម្តង​។ លោក​បញ្ជាក់​ទៀត​ថ បន្ទាប់ពី​សមត្ថកិច្ច​ជំនាញ​ធ្វើការ​ពិនិត្យ​សាកសព​រួចរាល់ បញ្ជាក់ថា​ក្មេង​តូច​នេះ​ពិតជា​លង់ទឹក​ស្រះ​ស្លាប់​ពិតប្រាកដ​មែន ។ ​ក្រោយមក​សមត្ថកិច្ច​បា​ន​ធ្វើ​កំណត់ហេតុ និង​ប្រគល់​សាកសព​កុមារី​រងគ្រោះ​ជូន​ឪពុកម្តាយ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​ខ្មែរ ។

​សូមបញ្ជាក់​ផងដែរ​ថា​ ឪពុកម្តាយ​អ្នកស្រែ​ចម្ការដែលមាន​កូនចៅ​តូចៗ មិនត្រូវ​បណ្តែតបណ្តោយ​ឱ្យ​ដើរលេងរ​ហេ​តរ​ហូ​តគ្មា​ន​អ្នកថែរក្សា​នោះទេ ត្រូវតែ​ឃ្លាំមើល​កូន​ប្រុ​ស្រី​របស់ខ្លួន​ដោយ​យកចិត្តទុកដាក់ ។ ជាពិសេសបើ​មាន​អណ្តូងទឹក ឬ​ស្រះ​ទឹក​នៅក្បែរ ត្រូវការពារ​កុំឱ្យ​ពួកគេ​ទៅ​ក្បែរ​ទីនោះ បើ​ពុំ​ដូច្នោះ​នឹងមាន​វិប្បដិសារី​អស់​មួយជីវិត ខណៈ​កូនចៅ​ជាទី​ស្រឡាញ់​លង់ទឹក​ស្លាប់ ៕

អត្ថបទ នី​យ៉ា