ព្រះរាជអាជ្ញា​អេស្បាញ​ស្នើ​ស៊ើបអង្កេត​លើខ្សែបម្រើ​កណ្តាល​សញ្ជាតិ​អេស្បាញ Xabi Alonso រឿង​អត់​បង់ពន្ធ

ព្រះរាជអាជ្ញា​របស់​ប្រទេស​អេស្បាញ បានស្នើ​ឲ្យ​តុលា​ការបើក​ការស៊ើបអង្កេត​លើ​ការចោទប្រកាន់ ករណី​បន្លំ​ពន្ធ របស់​ខ្សែបម្រើ​កណ្តាល​សញ្ជាតិ​អេស្បាញ Xabi Alonso។

alonsoលោក Jose Javier Polo ជា​ព្រះរាជអាជ្ញា បាន​និយាយថា រូបលោក​បានស្នើ​ឲ្យ​តុលាការ​ស៊ើបអង្កេត​លើ​កីឡាករ Alonso បន្ទាប់ពី​ការិយាល័យ​របស់លោក រកឃើញ ភស្តុតាង ដែល​ចង្អុល​បង្ហាញថា កីឡាករ​ដែល​កំពុង​លេង​នៅ​ក្លិប Bayern Munich នេះ​បាន​បន្លំ​បង់ពន្ធ​ដល់ ការិយាល័យ​បង់ពន្ធ​របស់​ប្រទេស​អេស្បាញ ក្នុង​ចំនួន​ទឹកប្រាក់ ៣លាន​អឺរ៉ូ ពី​ឆ្នាំ ២០០៩-១។

បច្ចុប្បន្ន សេចក្តីសម្រេច​នេះ​កំពុង​ស្ថិតនៅលើ​តុលាការ ថា​តើ​បើក​ការស៊ើបអង្កេត​លើ​ករណីនេះ​ឬ​អត់​ទេ ខណៈ Xabi Alonso បានធ្វើ​ការបដិសេធ​ចំពោះ​ករណី​ចោទប្រកាន់​នេះ។ សូមបញ្ជាក់ថា Alonso បាន​ផ្ទេរ​មកលេង​នៅ​ក្លិប Real Madrid ពី​ក្លិប Liverpool ក្នុង​ឆ្នាំ ២០០៩ និង​បាន​លេង​ឲ្យ​ក្លិប​យក្ស​អេស្បាញ​នេះ រហូត​ផ្ទេរ​ទៅលេង​នៅ​ក្លិប Bayern បច្ចុប្បន្ន​កាលពី​ឆ្នាំ ២០១៤។ កាលពី​ខែមករា កីឡាករ Javier Mascherano ខ្សែបម្រើ​កណ្តាល​ក្លិប Barcelona និង​ជា​អតីត​មិត្ត​រួម​ក្រុម​របស់ Alonso កាល​លេង​នៅ​ក្លិប Liverpool ជាមួយគ្នា ក៏​ធ្លាប់​ត្រូវបាន​ចោទប្រកាន់​មិនបាន​ធ្វើការ​បង់ពន្ធ ត្រឹមត្រូវ​ផងដែរ៕