Liverpool ចាប់ឆ្នោត​ប៉ះ Man U ក្របខណ្ឌ Europa League វគ្គ ១៦ ក្រុម

ហង្ស​ក្រហម Liverpool នឹងត្រូវ​ប្រកួត​ជាមួយ​គូសត្រូវ​ចាស់ បិសាច​ក្រហម Manchester United ក្នុង​ក្របខណ្ឌ Europa League វគ្គ ១៦ ក្រុម​ចុងក្រោយ ខណៈ​សារិកា​ព្រេង Tottenham ត្រូវ​ប៉ះ​ក្លិប​យក្ស​នៅ Bundesliga របស់​អា​ម្លឺ​ម៉​ង់ Borussia Dortmund។

manu-liverpoolការប្រកួត​ទាំងពីរ​ខាងលើ​នឹង​លេង​នៅ​ថ្ងៃ ព្រហស្បតិ៍ ទី១០ និង ១៧ ខែ​មីនា។ លោក Jurgen Klopp គ្រូបង្វឹក​ក្រុម Liverpool បាន​និយាយថា «អ្នក​អាច​សួរ​កូនក្រុម​ខ្ញុំ​បាន។ នៅពេល​ពួកគេ​សួរ​ខ្ញុំ​កាលពី​ម្សិលមិញ (មុនពេល​ចាប់ឆ្នោត) ថា​នរណា​ដែល​ខ្ញុំ​ចង់​ជួប ខ្ញុំ​និយាយថា Man United»។
លោក​បន្តថា «ខ្ញុំ​គិតថា ពួកយើង​ត្រូវ ជម្រះ​រឿង​ខ្លះ។ ពួកយើង​បាន​ប្រកួត​គ្នា​យ៉ាង​ល្អ ពេល​ពួកយើង​ចាញ់ ១-០ (ប្រកួត​ក្នុង Premier League) កាលពី​ខែមករា ប៉ុន្តែ​វា​មិនមែនជា​អ្វីដែល​ពួកយើង​ត្រូវ​ទទួលបាន​នោះទេ»។

នេះ​គឺជា​ការប្រកួត​លើកដំបូង ដែល United និង Liverpool ត្រូវ​ប៉ះគ្នា​ក្នុង​ពានរង្វាន់​ទ្វីបអឺរ៉ុប​មួយ​នេះ។ Valencia ដែល​កំពុង​ដឹកនាំ​ដោយ Gary Neville ត្រូវ​ជួប មិត្ត​រួម​លី​ក​អេស្បាញ​ដូចគ្នា​គឺ​ក្រុម Athletic Bilbao ខណៈ​ម្ចាស់​ជើងឯក​ពាន​លំដាប់​ទី​ពីរនៅអឺរ៉ុប ពីរ​រដូវ​កាល​ចុងក្រោយ​នេះ គឺ Sevilla ប៉ះ Basel។ Sevilla ដែល​ធ្លាប់​លើក​ពាន​នេះ ៤ដង​មកហើយ កំពុង​ដេញថ្លៃ​យក ការដណ្តើម​ពាន​នេះ​ឲ្យ​បាន ៣ឆ្នាំជាប់ៗគ្នា៕