Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?

ក្រុម​ស្ដេច​ស Real Madrid នឹង​បើក​ទ្វារ​កីឡដ្ឋាន​ Santiago Bernabéu ស្វាគមន៍​ក្រុម​ភ្ញៀវ Atlético Madrid ក្នុង​ក្របខ័ណ្ឌ​លីគ​កំពូល​អេស្ប៉ាញ La Liga នៅ​យប់​នេះ​វេលា​ម៉ោង ១០:០០ យប់។

 

ការ​ប្រកួត​យប់​នេះ​ជា​ជំនួប​ដ៏​ធំ​រវាង​ក្រុម​លេខ​៣ (Real) និង​ក្រុម​លេខ​២ (At Madrid) ដែល​មាន​ប្រព័ន្ធ​ការពារ​ល្អ។ ក្រុម​ស្ដេច​ស​ដែល​មាន ៥៤ ពិន្ទុ​ក្នុង​ដៃ​ចាញ់ At. Madrid ១​ពិន្ទុ​នោះ ត្រូវ​ការ​ឈ្នះ​ជា​ចាំ​បាច់ ដើម្បី​ឡើង​លេខ​២ និង​បន្ត​ក្ដី​សង្ឃឹម​ដណ្ដើម​ពាន​នៅ​ចប់​រដូវ​កាល​ពី​ក្រុម Barcelona ដែល​មាន​ពិន្ទុ​ដាច់​រហូត​ដល់​ទៅ ៩ ពិន្ទុ​ឯណោះ។

 

Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?

 

Real Madrid ដែល​ក្នុង​ការ​ប្រកួត​ចុង​ក្រោយ​បាន​ត្រឹម​ ១-១ ស្មើ​នឹង​ក្រុម Malaga នៅ​ក្រៅ​ដី​នោះ តែង​ធ្វើ​បាន​ល្អ​ដោយ​ឈ្នះ​ទាំង​៤​ប្រកួត​ក្នុង​ដី​ក្រោម​ការ​ដឹកនាំ​ថ្មី​របស់​គ្រូ​បង្វឹក​ថ្មី Zinedine Zidane។ ខ្សែ​ប្រយុទ្ធ​ឆ្នើម Cristiano Ronaldo ក៏​ប្ដេជ្ញា​កាល​ពី​ម្សិលមិញ​ដែរ​ថា​នឹង​ត្រូវ​យក​ឈ្នះ​ក្រុម At Madrid នៅ​យប់​នេះ និង​ប្រយុទ្ធ​ដល់​ទី​បំផុត​នៅ La Liga ខណៈ​ដែល​ Zidane ក៏​ធ្លាប់​បញ្ជាក់​ប្រាប់​ថា នឹង​មិន​និយាយ​ថា​ Goodbye ជា​ដាច់​ខាត​ចំពោះ​ពាន​រង្វាន់ La Liga។

 

សម្ដី​អ្នក​ចាត់​ការ៖

 

Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?

 

Zinedine Zidane អ្នក​ចាត់ការ​ក្រុម Real Madrid៖ “ខ្ញុំ​ឮ​មនុស្ស​ជា​ច្រើន​សង្ស័យ​លើ​សមត្ថភាព​របស់​ខ្ញុំ​ជា​គ្រូ​បង្វឹក តែ​គ្រប់​គ្នា​អាច​គិត​ដោយ​សេរី ពោល​គឺ​ខ្ញុំ​គ្រាន់​តែ​ផ្ដោត​អារម្មណ៍​លើ​ការងារ​របស់​ខ្ញុំ​ប៉ុណ្ណោះ។ យើង​នឹង​ប៉ះ​ក្រុម​ដ៏​ល្អ​ដែល​មាន​គ្រូ​បង្វឹក​ដ៏​អស្ចារ្យ។ ពួកគេ​ជា​ក្រុម​ដ៏​ស្វិតស្វាញ។ តែ ខ្ញុំ​ត្រូវ​តែ​រក​គន្លឹះ​ដើម្បី​ឈ្នះ ហើយ​ខ្ញុំ​ជឿ​ថា​យើង​នឹង​មាន​ការ​ប្រកួត​មួយ​ដ៏​ល្អ”។

 

Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?

 

Diego Simeone អ្នក​ចាត់ការ​ក្រុម At Madrid៖ “ពួកគេ​ជា​គូ​ប្រជែង​ដ៏​តឹងតែង ហើយ​យើង​ត្រូវ​ខំ​ប្រឹង​ការពារ​ខ្លាំង​ទប់​ទល់​នឹង​ក្រុម​ដែល​មាន​គុណភាព​ប្រយុទ្ធ​ខ្លាំង​បែប​នេះ”។

 

ជើង​កីឡាករ៖

 

Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?

 

ក្រុម​ម្ចាស់​ផ្ទះ​នឹង​បាត់​បង់​កីឡាករ​សំខាន់២​រូប គឺ​ខ្សែ​ការពារ​ឆ្វេង Marcelo (របួស​ស្មា) និង​ខ្សែ​បម្រើ​ស្លាប Gareth Bale (របួស​កំភួន​ជើង) ខណៈ​ដែល​ខ្សែ​ការពារ​កណ្ដាល Pepe ដែល​របួស​ប្រអប់​ជើង បាន​ចូល​ហាត់​វិញ ហើយ​​ខ្សែ​ប្រយុទ្ធ Karim Benzema អាច​ត្រលប់​មក​វិញ បន្ទាប់​ពី​អវត្តមាន​ក្នុង​ជំនួប​ស្មើ​ជាមួយ Malaga កាល​ពី​ថ្ងៃ​អាទិត្យ​មុន។

 

ដូច្នេះ ជម្រើស​១១​នាក់​ដំបូង​របស់ Real Madrid អាច​ជា៖ Navas, Danilo, Varane, Ramos, Carvajal, Kroos, Modric, Isco, James, Benzema, Ronaldo ។

 

Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?Real អាច​ធ្វើ​ស៊ី At Madrid ឡើង​យក​លេខ​២​ បាន​អត់​យប់​នេះ?

 

ឯ​ក្រុម​ភ្ញៀវ Atlético Madrid គ្មាន​បញ្ហា​រឿង​កីឡាករ​របួស​នោះ​ឡើយ លើក​លែង​តែ​ខ្សែ​បម្រើ Tiago (បាក់​ជើង) ដែល​នឹង​អវត្តមាន​ដល់​ចប់​រដូវ​កាល ខណៈ​ដែល​ខ្សែ​ការពារ Giménez អាច​ត្រលប់​មក​វិញ បន្ទាប់​ពី​ជាប់​បម្រាម។

 

ដូច្នេះ ជម្រើស​១១​នាក់​ដំបូង​របស់ Atlético Madrid អាច​ជា៖ Oblak, Juanfran, Godín, Giménez, Luís, Saúl, Augusto, Gabi, Koke, Vietto, Griezmann ។

 

ប្រវត្តិ​ជួប​គ្នា និង​ស្ថិតិ​មួយ​ចំនួន៖

– គិត​ចាប់​តាំង​ពី​ឆ្នាំ​២០០៣​មក ក្រុម​ទាំង​ពីរ​ជួប​គ្នា​៤១​លើក គ្រប់​កម្មវិធី ក្នុង​នោះ Real Madrid ឈ្នះ ២២ ប្រកួត ស្មើ​១៤ ប្រកួត និង​ចាញ់​៥​ប្រកួត។

– ប្រកួត​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​៥ ខែ​តុលា ឆ្នាំ​២០១៥ ក្នុង​ទឹកដី​របស់ At Madrid គឺ At Madrid ១-១ Real Madrid។

– ៥ ប្រកួត​ចុង​ក្រោយ​របស់ Real Madrid គឺ​ឈ្នះ៤ ស្មើ​១

– ៥ ប្រកួត​ចុង​ក្រោយ​របស់ At Madrid គឺ​ឈ្នះ​២ ស្មើ​២ ចាញ់​១

 

ព្យាករ​​គូ​នេះ គឺ Real Madrid ១ – ០ Atlético Madrid , ចុះ​ប្រិយមិត្ត​គិត​យ៉ាង​ណា?

 

ដោយ៖ សុផាត
ប្រភព៖ BBC