កម្មវិធី Green Room របស់ស្រាបៀរ Heineken® បានប្រារព្ធ ឡើងហើយនៅភ្នំពេញ

ភ្នំពេញ៖ កាលពីថ្ងៃទី 24 ខែកុម្ភៈ ឆ្នាំ 2016  ស្រាបៀរ Heineken® ដែលជាម៉ាកសញ្ញា ស្រាបៀរលំដាប់ថ្នាក់ អន្ដរជាតិ ដែលមានគុណភាពខ្ពស់ និងមានតម្លៃបំផុត នៅលើពិភពលោក បានបានរៀបចំកម្មវិធី តន្រ្តីពិសេសដើម្បី ផ្តល់បទពិសោធន៍ ថ្មីនៃការស្តាប់តន្រ្តីសំឡេងដើម នៅក្នុងបន្ទប់បៃតង Heineken Green Room នៅក្លិប Epic  ក្នុងរាជធានីភ្នំពេញ។ អ្នកគាំទ្រស្រាបៀរ Heineken® រាប់រយនាក់បានចូលរួម បន្ទាប់ពីបានទាញយកកម្មវិធី ស្មាតហ្វូនមានឈ្មោះថា Heineken Green Room mobile app ដែលអនុញ្ញាតឱ្យពួកគេ ភ្ជាប់ទំនាក់ទំនងជាមួយនឹង កម្មវិធីនេះដើម្បីបញ្ជាក់ពី  ការចូលរួមរបស់ពួកគេ។

នេះក៏ជាលើកដំបូង ដែលកម្មវិធីស្មាតហ្វូននេះ ត្រូវបានប្រើប្រាស់ នៅក្នុងប្រទេសកម្ពុជា ដើម្បីផ្តល់ជូនអ្នកចូលរួម កម្មវិធីនូវបទពិសោធន៍ មួយក្នុងការផ្លាស់ប្តូរវិធី ទំនាក់ទំនង និងស្តាប់តន្ត្រី។ កម្មវិធីស្មាតហ្វូននេះ ផ្តល់ជូនទស្សនិកជននូវ បទពិសោធន៍ស្តាប់តន្រ្តី តាមរយៈវិញ្ញាណដោយប្រើ បច្ចេកវិទ្យាដើម្បីតាមដាន សកម្មភាព និងការឆ្លើយតបរបស់ពួកគេ ទៅនឹងទស្សនីយភាពផ្សេងៗ ពេញមួយរាត្រី និងរាយការណ៍មកវិញ នៅពេលព្រឹកបន្ទាប់ពីបទពិសោធន៍ ផ្ទាល់ខ្លួនរបស់ពួកគេ រួមជាមួយនឹងលទ្ធផលនៃ "ទិន្នន័យរូបថតសែលហ្វី” ដែលគួរឲ្យចាប់អារម្មណ៍ខ្លាំង  និងអាចចែករំលែកបាន ។"បទពិសោធន៍ចក្ខុ" គឺផ្តោតជាចម្បងលើផ្ទាំងអេក្រង់យក្ស រាងស្វ៊ែរមានឈ្មោះថា The Orb បង្ហាញទស្សនីយភាពគួរឱ្យទាក់ទាញចិត្ត ដែលបានបង្កើតឡើងជាពិសេសសម្រាប់ កម្មវិធីនានាដោយសិល្បករឈ្មោះ Brandon Tay (SYNDICATE)។  អ្នកចូលរួមកម្មវិធីក៏អាច ផ្តិតចាប់យករូបភាព និងផ្ញើរូបថតសែលហ្វីទៅកាន់ ផ្ទាំងអេក្រង់យក្ស The Orb ដែលពួកគេអាចតាមដាន រហូតដល់ចប់កម្មវិធី។

តន្ត្រីរាត្រីត្រូវបានប្រគំឡើងដោយឌីជេ Maily, AKA ដែលជា "រាជនីម៉ិចតន្រ្តី" និងជាឌីជេស្រីជាប់ចំណាត់ថ្នាក់លេខ ១ នៅក្នុងប្រទេសកម្ពុជា ខណៈពេលដែល Nikki Nikki បានធ្វើឲ្យទស្សនិកជនភ្ញាក់ផ្អើលជាមួយនឹងតន្រី្ត និងចង្វាក់រាំបែបអេឡិចត្រូនិក។ តន្ត្រីរាំរែកជាច្រើនបទត្រូវបាន ប្រគំឡើងដោយឌីជេ Gang ដូចជា តន្ត្រី EDM និងហ៊ីបហបដែលបានបន្តធ្វើឲ្យអ្នក រាល់គ្នារាំរែកពេញមួយរាត្រី។

អ្វីដែលកាន់តែអស្ចារ្យទៀតគឺក្រុម Universo Robot Team of Pyrotechnics ដែលបានសម្តែងនៅជុំវិញពិភពលោក និងបានបង្ហាញទស្សនីយភាពប្លែក អស្ចារ្យដោយប្រើបច្ចេកវិជ្ជា LED និងឧបករណ៍ទំនើបពិសេស ដើម្បីបង្កើតបទពិសោធន៍ នៃចំណីចក្ខុដ៏ប្លែក អស្ចារ្យនាពេលរាត្រី។ កម្មវិធី Heineken Green Room នៅក្នុងរាជធានីភ្នំពេញគឺជា លើកដំបូងហើយដែលប្រទេសកម្ពុជា បានចូលរួមក្នុងវេទិកាតន្ត្រីអន្តរជាតិ លំដាប់កំពូលដែលបានប្រារព្ធ ធ្វើឡើងផងដែរនៅក្នុងទីក្រុងចំនួន 17 នៅប្រទេសជប៉ុន, ហុងកុង, ឥណ្ឌូនេស៊ី, ចិន, ឡាវ, ម៉ុងហ្គោលីនិងមីយ៉ាន់ម៉ា។ ស្រាបៀរ Heineken បានប្តេជ្ញាចិត្តក្នុងការ ផ្តល់នូវបទពិសោធន៍នៃកម្មវិធី ថ្នាក់ខ្ពស់ប្រកបដោយបច្ចេកវិទ្យាខ្ពស់ និងភាពទំនើបទាន់សម័យ សម្រាប់អ្នកគាំទ្រ របស់ខ្លួនតាមរយៈការភ្ជាប់ទំនាក់ទំនង ពិភពតន្រ្តីអន្តរជាតិជាមួយនឹងប្រទេសកម្ពុជា និងធានាថា ទីក្រុងភ្នំពេញក្លាយជាទីក្រុងមួយដែលទំនើប និងរីកចម្រើនយ៉ាងឆាប់រហ័ស បំផុតនៅក្នុងទ្វីបអាស៊ី។
ចំពោះព័ត៌មានបន្ថែម ចូលទៅកាន់ទំព័រហ្វេសប៊ុក របស់ស្រាបៀរ Heineken: www.facebook.com/Heineken៕

កម្មវិធី Green Room របស់ស្រាបៀរ Heineken® បានប្រារព្ធ ឡើងហើយនៅភ្នំពេញ

កម្មវិធី Green Room របស់ស្រាបៀរ Heineken® បានប្រារព្ធ ឡើងហើយនៅភ្នំពេញ

កម្មវិធី Green Room របស់ស្រាបៀរ Heineken® បានប្រារព្ធ ឡើងហើយនៅភ្នំពេញ

កម្មវិធី Green Room របស់ស្រាបៀរ Heineken® បានប្រារព្ធ ឡើងហើយនៅភ្នំពេញ