បណ្ឌិត មាស នី៖ អ្នកនយោបាយ​ទាំង២​ យក​គំនិត​ គិតរឿង​ជាតិ​តិចជាង​ ការធ្វើ​ប្រជាភិថុត​ សងសឹក​គ្នា​

ភ្នំពេញៈ អ្នកវិភាគសង្គម លោកបណ្ឌិត មាស នី បញ្ចេញទស្សនៈថា សម្តេចនាយករដ្ឋមន្រ្តីហ៊ុនសែន និងឯកឧត្តម សម រង្ស៉ី តែងយកពេលវេលាតិចតួចបំផុត ក្នុងការគិតរឿងប្រទេសជាតិ ពោលគឺតិចជាង ការធ្វើប្រជាភិថុតសងសឹកគ្នា។ ប៉ុន្តែលោកថា បើអ្នកទាំង២ គិតរឿងការងារ ជាតិច្រើន នោះសម្តេចតេជោ និង ឯកឧត្តមសម រង្ស៉ីនឹងក្លាយទៅជា វិរបុរសរបស់ជាតិ។

លោកបណ្ឌិត មាស នី” ការគិតគូរូមអំពីរឿងជាតិ គឺអ្នកដឹកនាំទាំង២មានពេលតិចតួចណាស់ សំរាប់គិតគូអំពីរឿងជាតិ ប៉ុន្តែច្រើនតែប្រើពាក្យ និងវិធីសាស្ត្រក្នុងការ ធ្វើប្រជាភិថុត និងសងសឹកគ្នាទៅវិញទៅមក ដែលពេលខ្លះធ្វើអោយ កូនខ្មែរស្ទើរតែអស់សង្ឃឹម ដោយសារចរិកអ្នកដឹកនាំ ទាំងសងខាង”។

សំរាប់រូបលោកនិងពលរដ្ឋខ្មែរឯទៀតដែរ អ្វីដែលចង់ឃើញគឺចង់ឃើញ ស្ថានការណ៍នយោបាយវិលមករកភាពប្រក្រតីវិញ ហើយមានការដោះលែង សកម្មជនគណបក្សប្រឆាំង និងអ្នកតវ៉ារឿងដីធ្លី កុំអោយគេចោទថា អ្នកបំផ្លាញ់រូចខ្លួន អ្នកការពារដើម្បីជាតិជាប់ទោសទៅវិញ។

លោកបណ្ឌិត មាស នី បន្ថែមថា “នៅពេលការដោះស្រាយ បានធូរស្រាល វប្បធម៌សន្ទនាដំណើរការ ទៅស្រួល ខ្ញុំគិតថា ទាំងសម្តេចនាយក និងឯកឧត្តមសម រង្សី គឺសុទ្ឋតែជាអ្នកវិរបុរសដើម្បីជាតិ នេះហើយជាអ្វីដែលពលរដ្ឋចង់បាន នោះពពកខ្មៅនៅកម្ពុជា នឹងប្រែទៅជាសវិញ”៕