រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ចូលរួម​ពិព័រណ៍​ MWC 2016 និង​ទស្សនា​ស្តង់ HUAWEI

ពិព័រណ៍​ទូរសព្ទ និង​គមនាគមន៍​ពិភពលោក (MWC 2016) បាន​ប្រព្រឹត្ត​ទៅ​ចាប់​ពី​ថ្ងៃ​ទី​២២ ដល់​២៥ ខែ​កុម្ភះ កន្លង​ទៅ​នេះ នៅ​ទីក្រុង Barcelona ប្រទេស​អេស្បាញ។

 

ក្នុង​ឱកាស​នោះ គណៈ​ប្រតិភូ​ដែល​ដឹកនាំ​ដោយ​ឯកឧត្ដម ប្រាក់ សុខុន រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ និង​ទូរគមនាគមន៍ បាន​ចូលរួម​ទស្សនា ប្រជុំ និង​ផ្លាស់ប្តូរ​យោបល់​ស៊ី​ជម្រៅ ជាមួយ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ក្រុមហ៊ុន Huawei និង​ទស្សនា​ស្តង់​ដ៏​ធំ​របស់ Huawei ផងដែរ។

 

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ចូលរួម​ពិព័រណ៍​ MWC 2016 និង​ទស្សនា​ស្តង់ HUAWEI

នា​រសៀល​ថ្ងៃ​ទី ២២-កុម្ភៈ ឯកឧត្ដម​បាន​ដឹកនាំ​គណៈប្រតិភូ​ទស្សនា​ស្តង់ Huawei ដែល​បាន​តាំង​បង្ហាញ​ក្នុង​ពិព័រណ៍ MWC 2016 ដោយ​យល់ និង​ស្គាល់​ពី​បច្ចេកវិទ្យា​ទំនើប និង​ការ​ច្នៃប្រឌិត​ថ្មីៗ​លើ​វិស័យ​អ៊ីនធឺណិត​ បណ្តាញ​ត​ភ្ជាប់​កម្រិត 4.5G និង 5G ឧបករណ៍​គមនាគមន៍ Smartphones និង​កុំព្យូទ័រ​កូន​កាត់ Huawei Mate Book ជាដើម។ នៅ​ក្នុង​ស្តង់​ និង​ប្លុក​ក្រុមហ៊ុន Huawei ដែល​បាន​ដាក់​បង្ហាញ ឯកឧត្ដម​បាន​យល់​កាន់​តែ​ច្បាស់​ពី​ដំណើរ​វិវឌ្ឍ​បច្ចេកវិទ្យា ការ​ច្នៃប្រឌិត​ថ្មី និង​បទពិសោធន៍​ជំនាញ​របស់ Huawei ក្នុង​បណ្តាញ 5G កាលានុវត្ត​ភាព​នា​ពេល​អនាគត មជ្ឈមណ្ឌល​សន្ទស្សន៍​ និង​ទីក្រុង​សុវត្ថិភាព​ជាដើម ដែល​អាច​យក​បទពិសោធ​ន៍​ទាំង​នោះ​ទៅ​អនុវត្ត​ក្នុង​ការ​អភិវឌ្ឍ​វិស័យ ICT (​បច្ចេកវិទ្យា​ព័ត៌មាន និង​ទូរគមនាគមន៍​) ក្នុង​ពេល​អនាគត​នៅ​កម្ពុជា។

 

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ចូលរួម​ពិព័រណ៍​ MWC 2016 និង​ទស្សនា​ស្តង់ HUAWEI

ឯកឧត្តម ប្រាក់ សុខុន បាន​ផ្លាស់​ប្ដូរ​យោបល់​ពិភាក្សា​ស៊ីជម្រៅ​ជាមួយ​លោក Pang Jimin នាយក​ផ្នែក​ទំនាក់ទំនង​ជាមួយ​រដ្ឋាភិបាល​នៅ​ទូទាំង​ពិភពលោក​របស់​​ក្រុមហ៊ុន Huawei និង​លោក Lyu Qingchen នាយក​ប្រតិបត្តិការ​ជាន់​ខ្ពស់​ក្រុមហ៊ុន Huawei ប្រចាំ​នៅ​កម្ពុជា​ផង​ដែរ។

 

ឯកឧត្តម​មាន​ប្រសាសន៍​កោតសរសើរ​ថា៖ “Huawei និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​ មាន​កិច្ច​សហប្រតិបត្តិការ​ទូលាយ​ក្នុង​វិស័យ​បណ្តុះបណ្តាល​ធនធានមនុស្ស វិទ្យាស្ថាន បណ្ដាញ​អ៊ីនធឺណិត​ និង Cloud Computing ជាដើម​។ Huawei សម្រេច​បាន​សមិទ្ធផល​ដ៏​ល្អ​ប្រសើរ​នៅ​កម្ពុជា​និង​នៅ​ទូទាំង​ពិភពលោក”។

 

រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍​ ចូលរួម​ពិព័រណ៍​ MWC 2016 និង​ទស្សនា​ស្តង់ HUAWEI

 

ឯកឧត្ដម​សង្ឃឹម​ថា Huawei នឹង​អភិវឌ្ឍ​កាន់​តែ​ល្អ ហើយ​ក៏​រំពឹង​ថា​ក្រសួង​នឹង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​លើ​គ្រប់​វិស័យ​ ក៏​ដូចជា​បច្ចេកវិទ្យា​ថ្មីៗ​ជាមួយ Huawei ឲ្យ​កាន់​តែ​ស៊ី​ជម្រៅ ដើម្បី​រួម​វិភាគទាន​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​វិស័យ ICT នៅ​កម្ពុជា៕

 

អត្ថបទ៖ ពាណិជ្ជកម្ម​