តារាល្បីៗនាំគ្នា សម្រុកថតរូប ជាមួយកូនប្រុស លោក ជា វណ្ណារិទ្ធ

ភ្នំពេញៈ បន្ទាប់ពីពិធីករល្បីឈ្មោះ ប្រចាំស្ថានីយទូរទស្សន៍បាយ័ន លោក ជា វណ្ណារិទ្ធ បានរៀបការសាងគ្រួសារ ជាមួយភរិយា រូបស្អាតមក លោកក៏ទទួលបានចំណងដៃ អាពាហ៍ពិពាហ៍ គឺកូនប្រុសម្នាក់ ដែលមានទម្រង់មុខមាត់ ស្អាតដូចជាឪពុក ដែលមានឈ្មោះថា ជា ប្រសិទ្ធិរិទ្ធ ហៅក្រៅ Fame ដែលទើបមានអាយុ ប្រមាណជិត៦ខែ។

អ្វីដែលគេចាប់អារម្មណ៍ គឺជានិច្ចកាល តារាសម្តែង និងជាពិធីកររូបនេះ តែងតែថតរូបរបស់កូន បង្អួតទស្សនិកជន និងអ្នកគាំទ្រ ឲ្យបានឃើញពី ភាពស្រស់សង្ហារ របស់កូន ប្រុសលោក ហើយថ្មីៗនេះលោកក៏ បានរំលេចរូបថតជាច្រើន បង្ហាញឲ្យមហាជន បានឃើញ ពីសម្រស់កូនប្រុស នៅពេលដែលថតជាមួយ តារាល្បីៗជាច្រើនដួង ពិតជា កាន់តែធ្វើឲ្យទស្សនិកជន ចាប់អារម្មណ៍ថែម មួយកម្រិតទៀត ។
បន្ទាប់ពីបានឃើញ កូនប្រុសរបស់ លោក ជា វណ្ណារិទ្ធ ថតរូបជាមួយ តារាប្រុសស្រីល្បីៗនោះ បានធ្វើឲ្យអ្នកលេង Facebook ជាច្រើនមានការចាប់អារម្មណ៍ និងច្រណែន ពីភ័ព្វសំណាងរបស់ Fame ដែលខ្លួននៅតូចសោះ តែបានទទួលការស្រលាញ់ ថ្នាក់ថ្នមពីស្រីស្អាតប្រុសស្អាត ល្បីឈ្មោះជាច្រើនដួង ៕