ព័ត៌មាន​ជាតិ &raquo ព្រឹត្តិការណ៍សង្គម

ខេត្តស្វាយរៀង ៖ នា​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៦ នេះ មាន​ហ្វូងគោ​ដាច់​ខ្សែ​គ្មាន​ក្រ​ឡុ​ស ដើរ​ពេញ​ក្រុង​ស្វាយ​រៀង ដោយ​គេ​មិន​ឃើញ​មាន​ម្ចាស់​នោះ​ទេ ខណៈ​បាន​លែង​ចោល​ឱ្យ​ដើរ​ស៊ី​ស្មៅ​តាម​សួនច្បារ​សាធារណៈ និង​ជុះអាចម៍​តាម​ផ្លូវ​យ៉ាង​អនាធិបតេយ្យ​បែប​នេះ ។

ករណី​នេះ ត្រូវ​បាន​ប្រជាពលរដ្ឋ​ធ្វើ​រិះគន់​ថា គួរតែ​អាជ្ញាធរ​ចាត់វិធានការ​ហើយ ដើម្បី​កុំឱ្យ​ខូច​សណ្តាប់ធ្នាប់ និង​បង្ក​ការ​គ្រោះ​ថ្នាក់​ដល់​អ្នក​ធ្វើ​ដំណើរ ។