ព័ត៌មាន​ជាតិ &raquo ចរាចរណ៍

ខេត្តកំពង់ចាម ៖ ស្ត្រី​ម្នាក់​ស្លាប់ និង​ម្នាក់​ទៀត​រង​របួសធ្ងន់ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​រវាង​ម៉ូតូ និង​រថយន្ត​ម៉ា​កវី​ហ្គោ​ពាក់​ស្លាក​លេខ​ភ​.​ព​2G-3267 កាលពី​វេលា​ម៉ោង​០២ និង​១០​នាទី​រសៀល​ថ្ងៃ​ទី​២៧ កុម្ភៈ ២០១៦ ស្ថិត​ត្រង់​ចំណុច​ខាងជើង​ស្ពាន​ព្រែកជីក ក្នុងភូមិ​ព្រែកជីក សង្កាត់​សំបួរមាស ក្រុង​កំពង់ចាម ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ស្លាប់​ឈ្មោះ​សេក បូ​វិ​ន អាយុ​៣០​ឆ្នាំ មាន​ទីលំនៅ​ក្នុង​សង្កាត់​វាលវង់ ក្រុង​កំពង់ចាម និង​ម្នាក់​ទៀត​រង​របួសធ្ងន់​ឈ្មោះ​ពុល ស៊ី​បូ​រិ​ន ។ ចំណែក​អ្នក​បើករថយន្ត​ឈ្មោះ​ចេ​ង វិសាល អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ខ​ដ​ណ្ឌ​ជ្រោយចង្វារ រាជ​ធានី​​ភ្នំពេញ ។

ប្រភព​បន្ត​ថា មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​ធ្វើ​ដំណើរ​ពី​ត្បូង​ទៅ​ជើង ចំណែក​ម៉ូតូ​ជិះ​ស្រប​ទិស​គ្នា លុះ​មក​ដល់​ចំណុច​​ព្រែក​ជីក ក៏​​ដាច់​​ទុយោ​របូត​ធ្លាក់​មក​ចំ​ស្ត្រី​ទាំង​២​នាក់​កំពុង​ជិះ​ម៉ូតូ​តែ​ម្តង ។